ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ford Ranger ស៊េរី​ថ្មី 2019 គូប្រកួត​ប្រជែង​នាំមុខ​ក្នុង​ទីផ្សារ​រថយន្ត Pick-up មក​ដល់​កម្ពុជា​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន ហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែល​ជា​តំណាង​ចែក​ចាយ​ផ្តាច់មុខ​រថយន្ត…

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន ហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែល​ជា​តំណាង​ចែក​ចាយ​ផ្តាច់មុខ​រថយន្ត Ford នៅ​កម្ពុជា បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​រថយន្ត Ford Ranger ស៊េរី​ថ្មី ឆ្នាំ 2019 ជា​រថយន្ត Pick-up ដែល​មាន​សមត្ថភាព​លើសគេ​រួម​ជា​មួយនឹង​បច្ចេកវិទ្យា​ថ្មី​ៗ ក៏​ដូច​ជា​ប្រព័ន្ធ​សុវត្ថិភាព​កាន់តែ​ទំនើប​និង​កាន់តែ​អស្ចារ្យ​ជាង​មុន​។

ថ្លែង​ក្នុង​ពិធី​បង្ហាញ​រថយន្ត Ford Ranger ស៊េរី​ថ្មី 2019 កាលពី​ថ្ងៃ​ទី​៣ ខែតុលា កន្លង​ទៅ​នេះ លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន RMA Cambodia បាន​មាន​ប្រសាសន៍​ថា ៖ នៅ​​ប្រទេស​កម្ពុជា​អ្នក​ដែល​ទិញ​រថយន្ត Ford យក​ទៅ​ប្រើប្រាស់ ពួក​គេ​ចង់បាន​រថយន្ត​មួយ​​ដែល​មាន​ភាពរឹងមាំ មាន​ផាសុកភាព និង​មាន​បច្ចេកវិទ្យា​ដែល​ធ្វើ​ឲ្យ​ការ​បើកបរ​របស់​​ពួក​គេ​កាន់តែ​មាន​ភាព​ងាយស្រួល​។

ជាមួយនឹង​រថយន្ត Ford Ranger ម៉ូ​ដែល​ចុង​ក្រោយ​នេះ វា​នឹង​ផ្ដល់​ឲ្យ​អ្នក​ប្រើប្រាស់​លើស​​ពី​អ្វី​ដែល​ពួក​គេ​រំពឹង​ទុក​ទៅ​ទៀត ទាំង​សម្រាប់​អ្នក​ប្រើប្រាស់​ក្នុង​អាជីវកម្ម ក៏​ដូច​ជា​ប្រើប្រាស់​ក្នុង​គ្រួសារ​ផង​ដែរ​។

លោ​កង​ន សាំង បញ្ជាក់​ថា «​រថយន្ត Ford Ranger 2019 បាន​រចនា​រូបរាង​ខាង​មុខ​ថ្មី​ទាំងស្រុង រួម​មាន​ប៉ា​ណា និង​កាង​ខាង​មុខ​រចនា​គួរ​ឱ្យ​ទាក់ទាញ ចង្កៀង​មុខ​និង​ចង្កៀង​ពិល​កាង​មុខ បាន​កែ​ច្នៃ​ជា​ថ្មី​យ៉ាង​ស្រស់​ស្អាត​រួម​ជាមួយនឹង​ចង្កៀង LED បំភ្លឺ​ពេល​ថ្ងៃ និង​ចង្កៀង​គុ​ជ HID ភ្លឺ​ច្បាស់​ជាង​មុន ជួយ​សម្រួលការ​បើកបរ​នៅ​ពេល​យប់​បាន​ច្រើន ធ្វើ​ឱ្យ​ការ​បើកបរ​នៅ​ពេល​យប់​មាន​សុវត្ថិភាព​ជាង​មុន​។

រថយន្ត​នេះ​បំពាក់​នូវ​ប្រព័ន្ធ Lock និង​បញ្ឆេះ​រថយន្ត​ដោយ​ពុំ​ចាំបាច់​ប្រើ​សោរ គឺជា​បច្ចេក​វិទ្យា​ថ្មី​មួយ​ដែល​បាន​បំពាក់​ទៅ​លើ​រថយន្ត Ford Ranger 2019​។ អ្នក​គ្រាន់តែ​ទុក​សោ​រថយន្ត​ជាប់​នឹង​ខ្លួន​រួច​យកដៃ​ស៊ក​ទៅ​ក្នុង​ដៃ​ទ្វារ នោះ​ទ្វារ​នឹង Unlock ដោយ​ខ្លួនឯង​។

បន្ទាប់​មក​ទៀត​អ្នក​អាច​ចូល​ទៅ​ក្នុង​រថយន្ត​ និង​បញ្ឆេះ​រថយន្ត​ដោយ​គ្រាន់តែ​យក​ជើង​គង​ហ្វ្រាំង​រួច​ចុច​ប៊ូ​តុង​បញ្ឆេះ​រថយន្ត​ជា​ការ​ស្រេច​។ ចំណែក​ផ្នែក​ខាងក្នុង​នៃ​រថយន្ត​ត្រូវ​បាន​រចនា​ជា​ថ្មី កៅអី​នីមួយ​ៗ​សុទ្ធ​សឹង​ធ្វើ​អំពី​ស្បែក​ប្រភេទ Premium ដែល​មានគុណ​ភាព​ខ្ពស់​ដែល​អាច​ប្រើប្រាស់​បាន​យូរអង្វែង​មិន​ងាយ​ឆាប់​សឹក​ឬ​រហែក​នោះ​ទេ​។

ម្យ៉ាងទៀត​ជាមួយនឹង​បច្ចេកវិទ្យា​ថ្មី​ដែល​អាច​ឲ្យ​អ្នកធ្វើការ​ភ្ជាប់​ទូរស័ព្ទ iPhone ទៅ​នឹង ប្រព័ន្ធ SYNC 3 អាច​ឲ្យ​អ្នក​ប្រើប្រាស់​កម្មវិធី​មួយ​ចំនួន​ដែល​មាន​លើ iOS ដូច​ជា ស្ដាប់​តន្ត្រី ប្រើ Google Map អាន​សារ ផ្ញើរ​សារ ធ្វើការ​ហៅ​ចេញ​ដោយ​បញ្ជា​ដោយ​សម្លេង​»​។

រថយន្ត​នេះ​បាន​បំពាក់​នូវ​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់ និង​ការពារ​ការ​ប៉ះទង្គិច​និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យប្រវត្តិ នៅ​ពេល​មាន​ឧបសគ្គ​មក​ពី​ខាង​មុខ​។ ប្រព័ន្ធ​ទាំង​ពីរ​នេះ ប្រើ​រ៉ា​ដា និង​កា​ម៉េ​រា​ខាង​មុខ​ដើម្បី​ចាប់​ឧបសគ្គ​ដូច​ជា​រថយន្ត​ខាង​មុខ ឬ​អ្នក​ថ្មើរជើង​កំពុង​ឆ្លងផ្លូវ​ខាង​មុខ បន្ទាប់​មក​វា​នឹង​ផ្ដល់​សញ្ញា​ដល់​អ្នកបើកបរ ក្នុង​ករណី​អ្នកបើកបរ​នៅ​តែ​មិន​ឆ្លើយ​តប នោះ​រថយន្ត​នឹង​ធ្វើការ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យប្រវត្តិ​។

បច្ចេក​វិទ្យា​នេះ​ជួយ​កាត់​បន្ថយ​ការ​ប៉ះទង្គិច​ផ្នែក​ខាង​មុខ​ ​និង​ខាងក្រោយ​បាន​មួយ​ចំនួន​ធំ ក៏​ដូច​ជា​ប្រាប់​អ្នកបើកបរ​នៅ​ពេល​មាន​អ្នក​ថ្មើរជើង​ឆ្លងកាត់​ផ្លូវ និង​ជៀសវាង​គ្រោះថ្នាក់​ដែល​អាច​កើត​មាននៅ​ខាង​មុខ​ផង​ដែរ​។

ក្រៅពី​នេះ​រថយន្ត Ford Ranger 2019 បាន​បំពាក់​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ផ្សេង​ៗ​ដូច​ជា ប្រព័ន្ធ​ផ្តល់​ដំណឹង​នៅ​ពេល​បើកបរ​ចេញពី​គន្លង ប្រព័ន្ធ​បន្ថយល្បឿន​និង​រក្សា​គំលាត​សុវត្ថិភាព​ដោយ​ស្វ័យប្រវត្តិ និង​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ដែល​អាច​កើត​មាននៅ​ខាង​មុខ ដែល​សុទ្ធ​សឹង​បាន​បំពាក់​នៅ​លើ​រថយន្ត Ford Ranger ម៉ូ​ដែល​កន្លង​មក​។

Ford Ranger 2019 គឺជា​រថយន្ត Pick-up ទី​មួយ​ដែល​មាន​បំពាក់​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ ដែល​ធ្វើ​ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល ដោយ​តម្រូវ​ឲ្យ​អ្នកបើកបរ​គ្រាន់​តែ​យក​ជើង​អប​ហ្វ្រាំង និង​ពុំ​ចាំបាច់​កាន់ចង្កូត​នោះ​ទេ​នៅ​ពេល​ចូល​ចត​។

ផ្នែក​ខាងក្រោយ​របស់​រថយន្ត ក៏​បាន​ធ្វើការ​រចនា​ជា​ថ្មី ធ្វើ​ឲ្យ​ការ​លើកដាក់​ឥ​វ៉ា​ន់​កាន់តែ​ងាយស្រួល ព្រោះ​ទ្វារ​ខាងក្រោយ​មាន​ភាព​ស្រាល​ជាង​មុន និង​បាន​បំពាក់​ទៅ​ដោយ​បូម ជួយ​កាត់​បន្ថយ​ការ​ប្រក​ម្លាំ​ង​ដល់​ទៅ 70% នៅ​ពេល​អ្នក​បើក​/​បិទទ្វារ​ផ្នែក​ខាងក្រោយ​រថយន្ត​។

មិនតែប៉ុណ្ណោះ សមត្ថភាព​ជើង​ក្រោម​របស់ Ford Ranger 2019 ត្រូវ​បាន​កែ​ច្នៃ​បន្ថែម ដែល​ប្រកបដោយ​ភាព​ធន់​រឹង​មាំ​ជាង​មុន គឺ​សំដៅ​ទៅ​លើ​សុវត្ថិភាព​ជា​ពិសេស​ដល់​ការ​ទប់​លំនឹង​ដោយ​មាន​ភាពហាប់​ណែន​ជាង​មុន ធ្វើ​ឲ្យ​ការ​ផ្ទុក​ទំងន់ អូស សណ្ដោង​ក្នុង​ស្ថានភាព​ផ្លូវ​លំបាក​ក៏​ដូច​ជា​នៅ​ពេល​បត់បែន​ប្រកបដោយ​សុវត្ថិភាព និង​ជួយ​កាត់​បន្ថយ​សម្លេង​កង់​ពេល​បើកបរ​លើ​ផ្លូវ​រាប​ផង​ដែរ​។

ការ​កែ​ច្នៃ​ចុង​ក្រោយ​នេះ​នឹង​ធ្វើ​ឲ្យ​សមត្ថភាព​នៃ​ការ​បើកបរ​របស់ Ford Ranger 2019 កាន់​តែ​ប្រសើរ និង​មាន​ផាសុកភាព​ជាង​មុន​ដូច​ជា​ការ​កាត់​បន្ថយ​សម្លេង ភាព​ញ័រ បង្កើន​ភាព​ទន់ភ្លន់​មិន​រលាក់​ខ្លាំង​ដូច​មុន​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ