ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រួតពិនិត្យ​ទំនិញ​ដាក់​លក់​ក្នុង​ផ្សារ​សាមគ្គី

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ មន្ត្រី​សាខា​កាំកុងត្រូល​នៅ​ថ្ងៃ​ទី​៣ តុលា បាន​រួម​សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ចុះ​ពិនិត្យ​លើ​មុខទំនិញ​របស់​អាជីវករ​លក់ដូរ​តាម​ផ្ទះ​និង​តាម​បណ្តា​តូប​មួយ​ចំនួន ស្ថិត​នៅ​ផ្សារ​សាមគ្គី ខេត្តស្ទឹងត្រែង ដើម្បី​ស្រាវជ្រាវ​ថា​តើ ចំណីអាហា​ណាមួយ​ហួស​សុពលភាព​ប្រើប្រាស់​ត្រូវ​ដកហូត​យក​កម្ទេច​ចោល ដើម្បី…

ខេត្តស្ទឹងត្រែង ៖ មន្ត្រី​សាខា​កាំកុងត្រូល​នៅ​ថ្ងៃ​ទី​៣ តុលា បាន​រួម​សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ចុះ​ពិនិត្យ​លើ​មុខទំនិញ​របស់​អាជីវករ​លក់ដូរ​តាម​ផ្ទះ​និង​តាម​បណ្តា​តូប​មួយ​ចំនួន ស្ថិត​នៅ​ផ្សារ​សាមគ្គី ខេត្តស្ទឹងត្រែង ដើម្បី​ស្រាវជ្រាវ​ថា​តើ ចំណីអាហា​ណាមួយ​ហួស​សុពលភាព​ប្រើប្រាស់​ត្រូវ​ដកហូត​យក​កម្ទេច​ចោល ដើម្បី ជួយ​ការពារ​ផ្នែក​សុខភាព​ទៅ​ដល់​អ្នក​បរិ​ភាគ​។

ក្នុង​សកម្មភាព​ចុះ​ពិនិត្យ​ចំណីអាហារ​នៅ​ផ្សារ​សាមគ្គី ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​៣ តុលា ឆ្នាំ​២០១៨ កន្លង​មកនេះ លោក​គឹ​ម ប្រុស ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​បញ្ជាក់​ថា ការ​ចុះ​ពិនិត្យ​លើ​មុខទំនិញ​នា​ពេល​នេះ​គឺ​ចង់​លើកកម្ពស់​សុ​ខុ​មា​ភាព​ដល់​អ្នក​ប្រើប្រាស់ និង​ចៀសវាង​កុំ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត ឬ​ទី​ជនបទ​បរិភោគ​ចំណីអាហារ​ខូចគុណភាព​បង្ករ​ផល​ប៉ះពាល់ ផ្នែក​សុខភាព ជា​ពិសេស​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​យើង​នេះ​។

លោក​បញ្ជាក់​ថា កន្លង​មន្ត្រី​ជំនាញ​បាន​យក​ចំណីអាហារ​មូ​យ​ចំនួន​ដើម្បី​ពិសោធន៍​រកសារ​ធាតុគីមី​ដូច​ជា ប្រហិត ត្រី ប្រហិត​សាច់​គោ បង្គា ប្រហិត​ក្តាម និង​ម៉ឹក​ដែល​អាជីវក​រដាក់​លក់​នោះ​ឃើញ​ថា​អាហារ​មួយ​ចំនួន​មានគុណ​ភាពល្អ​ហើយ​គ្មាន​សារជាតិ​(​ហ្វ​ក​ម៉ា​លី​ន​) តែ​នៅ​មាន​ទំនិញ​តិចតួច​ប៉ុណ្ណោះ ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ហើយ​មន្ត្រី​កាំកុងត្រូល​ដកហូត​យក​មក​កម្ទេច​ចោល និង​ហាម​មិន​ឲ្យ​លក់​បន្ត​ដូច​ជា​ទឹកក្រូច​ដប​ជ​រ័ នំ​ក​ញ្ចា​ប់​កូន​ក្មេង​ជាដើម​។

ស្ត្រី​អាជីវករ ចាន់ ណូ​លក់ទំនិញ​នៅ​ផ្សារ​នេះ​បាន​សាទរ​នឹង​សកម្មភាព​ចុះ​ពន្យល់​អប់រំ​ណែនាំ ព្រោះ​កាលណា​យើង​បាន​ត្រួតពិនិត្យ និង​បាន​យល់​ដឹង​ហើយ ហាក់ដូចជា​បាន​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័ និង​លើកកម្ពស់​ថែរក្សា​សុខភាព​ទាំងអស់​គ្នា ។ អាជីវករ​រូប​នេះ​បន្ត​ថា កន្លង​មក​គាត់​ធ្លាប់​ទិញ​ទំនិញ​ខ្វះ​ការ​ត្រួតពិនិត្យ​ធ្វើ​ឲ្យ​ទំនិញ​នោះ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ពិបាក​លក់ ហើយ​ក្រោយ​ពី​ទទួល​បានការ​ពន្យល់​ណែនាំ​មក​អ្នកលក់​ក៏​អាច​យល់​ដឹង​នឹង​បាន​ប្រុង​ប្រ​យ្ន័​ត​គ្រប់​ៗ​គ្នា​។

លោក​ឆៃ យុន អាជីវករ​លក់​គ្រឿង​បរិភោគ​យល់​ឃើញ​ថា នេះ​ជា​ការ​ល្អ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ឃើញច្បាស់​ពី​និ​តិ​វិធី​ក្នុង​ការ​ត្រួតពិនិត្យ​នឹង​ចេះ​មើល​ស្លាក​សញ្ញា​មុខទំនិញ ព្រោះ​ការ​នាំ​ទំនិញ​ទិញ​ចូល​មក​លក់​ច្រើន​តែ​ជឿ​លើ​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​ផលិត​ថា​ប៉ុណ្ណោះ ។ លោក​បន្ត​ថា ក្រោយ​ទទួល​បានការ​ណែនាំ​នោះ មុន​ពេល​ទិញ​ត្រូវ​មើល​នូវ​គុណភាព​ស្លាក​សញ្ញា និង​កាលបរិច្ឆេទ​ប្រើប្រាស់​ជា​មុន ដើម្បី​កុំ​ឲ្យ​ពេល​សមត្ថកិច្ច​មក​ពិនិត្យ​មាន​កំហុស​ដកហូត​យក​នាំ​ឲ្យ​ខាតបង់​ថវិកា​។

សកម្មភាព​ការ​ពិនិត្យ​ចំណីអាហារ​នេះ​ឃើញ​ថា បងប្អូន​អាជីវករ​យើង​បច្ចុប្បន្ន​មានការ​យល់​ដឹង​ច្រើន​រាល់​ការ​បញ្ជា​ទិញ និង​នាំ​ទំនិញ​ដាក់​លក់​មាន​របៀប​ល្អ​ផង​ដែរ កត្តា​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​ក្នុង​ការ​លើកកំពស់​សុខុ​មា​ភាព​ទាំងអស់​គ្នា​នៅ​តាម​ទីប្រជុំជន​និង​ទី​ជនបទ​ផង​ដែរ​។

សូម​បញ្ជាក់​ថា​ការ​ចុះ​ពិនិត្យ​នេះ​មន្ត្រី​សាខា​កាំកុងត្រូល​បាន​ដកហូត​ទំនិញ​ខូចគុណភាព​មាន​ប្រហិត​គ្រប់​ប្រភេទ​ជាង​១០​គីឡូក្រាម​ទឹកក្រូច​ដប​ជ​រ័ និង​ផលិតផល​ទឹក​ភេ​ជ្ជៈ​កំប៉ុង និង​ចំណីអាហារ​មូ​យ​ចំនួន​ទៀត​ដើម្បី​យក​មក​រក្សា​ទុក​នឹង​ធ្វើ​ពិធី​ដុត​កំទេច​ចោល​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ