ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​អំពាវនាវ​ដល់​ពលរដ្ឋ​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ ដើម្បី​ធានា​ឲ្យ​ទីក្រុង​នេះ​នៅ​តែ​រក្សា​សោភ័ណ​ភាព និង​បរិយាកាស​ល្អ គ្មាន​សំរាម​គរ​នៅ​តាម​ផ្លូវ​ជាដើម​។ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ប្រកាស​ថា ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​នឹង​ផ្អាក​ប្រតិបត្តិការ​ប្រមូល និង​ការ​ដឹក​ជញ្ជូន​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៦​ថ្ងៃ ដោយសារ​តែ​កម្លាំង​កម្មករ​ត្រូវ​ឈប់​សម្រាក​ទៅ​លេង​ស្រុក​កំណើត​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ចាប់ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃ​ទី​១១…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ ដើម្បី​ធានា​ឲ្យ​ទីក្រុង​នេះ​នៅ​តែ​រក្សា​សោភ័ណ​ភាព និង​បរិយាកាស​ល្អ គ្មាន​សំរាម​គរ​នៅ​តាម​ផ្លូវ​ជាដើម​។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ប្រកាស​ថា ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​នឹង​ផ្អាក​ប្រតិបត្តិការ​ប្រមូល និង​ការ​ដឹក​ជញ្ជូន​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៦​ថ្ងៃ ដោយសារ​តែ​កម្លាំង​កម្មករ​ត្រូវ​ឈប់​សម្រាក​ទៅ​លេង​ស្រុក​កំណើត​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ចាប់ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃ​ទី​១១ ខែតុលា​។

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ខណៈ​ដែលក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ផ្អាក​ប្រតិបត្តិការ​ប្រមូល​សំរាម​នេះ ប្រជាពលរដ្ឋ​ត្រូវ​ទុកដាក់​សំរាម​ឲ្យ​មាន​សណ្តាប់ធ្នាប់​ដាក់​នៅ​ក្នុង​ធុងសំរាម ឬ​ទុកដាក់​នៅ​ក្នុងផ្ទះ​មួយ​រយៈ​សិន ហើយ​ក្រុម​អាជីវករ​លក់ដូរ​នៅ​តាម​ទី​សាធារណៈ​ត្រូវ​មាន​ធុងសំរាម​ឬ​ថង់​ដាក់​សំរាម​ដោយ​ខ្លួនឯង ដើម្បី​ចៀសវាង​ការ​បោះចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់​ក្នុង​រាជធានី​ភ្នំពេញ ។

លោក​បន្ត​ថា ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​តាម​សេចក្តី​អំពាវនាវ​នេះ ដើម្បី​កុំ​ឲ្យ​កក់ស្ទះ​សំរាម​ឬ​មាន​គំនរ​សំរាម​នៅ​តាម​ដងផ្លូវ​ដែល​ធ្វើ​ឲ្យ​ប៉ៈ​ពាល់​ដល់​សោភ័ណ​ភាព សណ្តាប់ធ្នាប់ អនាម័យ និង​បរិស្ថាន​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​បញ្ជាក់​ថា ពាក់ព័ន្ធ​ជាមួយ​និង​បញ្ហា​អនាម័យ​បរិស្ថាន​សូម​យោគយល់​វេច​ខ្ចប់​ទុល​ដាក់​សំរាម​អោយ​បាន​ត្រឹមត្រូវ​ក្នុង​លំនៅ​ដ្ឋា​ន​រៀង​ៗ​ខ្លួន​នៅ​ក្នុង​រយៈពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​មួយ​រយៈ​សិន ហើយ​ពេល​ចប់​ពិធីបុណ្យ​ភ្ជុំ បងប្អូន​កម្មករ​កម្មការិនី​ជា​អ្នក​ប្រមូល​សំរាម​ត្រឡប់​ពី​ស្រុក​កំណើត​មក​វិញ ចាំ​បងប្អូន​ប​ញ្ជេ​ញ​សំរាម ហើយ​កម្មករ​នឹង​យក​ទៅ​ចោល​នៅ​តាម​ទីលាន​ចាក់សំរាម ​និង​ធ្វើ​អោយ​ទីក្រុង​របស់​យើង​មាន​សោ
ភ័ណ​ភាពល្អ​ទាំង​មុន​ពេល​រដូវ​បុណ្យ​ភ្ជុំ​ និង​ក្រោយ​ពេល​រដូវ​បុណ្យ​ភ្ជុំ​។

សូម​បញ្ជាក់​ថា យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ប៉ាន់​ប្រមាណ​ថា ក្នុង​មួយ​ថ្ងៃ​ៗ​ក្នុង​រាជធានី​ភ្នំពេញ​មាន​សំរាម​ជាង​៣​ពាន់​តោន ដែល​ត្រូវ​ដឹក​ទៅ​កាន់​ទីលាន​ចាក់សំរាម​ដង្កោ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ