ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​បង្ហាញ​ពី​បរាជ័យ​របស់​ក្រុមប្រឆាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​ចំអក ទៅ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថា ហួសពេល​ហើយ​អូន អ្វី​ៗ​ទៅ​មុខ​អស់ហើយ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​ចំអក ទៅ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថា ហួសពេល​ហើយ​អូន អ្វី​ៗ​ទៅ​មុខ​អស់ហើយ ។ ការ​ចំអករបស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ក្រុមប្រឆាំង​បាន​ទទួល​បរាជ័យ​ផ្ទួន​ៗ ក្នុង​ការ​តតាំង​ជាមួយ​គណបក្សកាន់អំណាច ទាំង​អតីត​គណបក្ស​នេះ​នៅ​មាន​វត្តមាន​រហូត​ដល់​អស់​វត្តមាន ក្នុង​ការ​ចូលរួម​ប្រកួត​ការ​បោះ​ឆ្នោត ។

លោក សុខ ឥ​សាន ថ្លែង​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២ ខែតុលា​ទៅ​ហើយ មាន​វិទ្យុ​បរទេស​និយាយ​ភាសា​ខ្មែរ​មួយ នៅ​តែ​លើកយក​បញ្ហា បោះ​ឆ្នោត​នៅ​កម្ពុជា ដែល​បាន​ប្រព្រឹត្ត​ទៅ​តាំងពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ មក​និយាយ​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​អ្នកវិភាគ​មិន​ឯករាជ្យ​មក​និយាយ​មួលបង្កាច់​សភាពការណ៍​ប្រទេស​កម្ពុជា និង​បំភិតបំភ័យ​ប្រជាជន​កម្ពុជា និង​សាធារណជន​ទូទៅ​បន្ត​ទៀត ។

លោក​បញ្ជាក់​ថា តើ​ពួក​គេ​នៅ​មាន​មហិច្ឆតា​និង​គោលបំណង​អ្វី​ទៅ ដែល​ធ្វើ​ទ​ង្វើ​បែប​នេះ0x017d7
ប៉ុន្តែ​ទោះបី​ពួក​គេ​មានគំនិត​អាក្រក់​ស្អី​ក៏​ដោយ ក៏មិន​អាច​ប្រែ​ក្រឡាស់​សភាពការណ៍​នៅ​កម្ពុជា​ឲ្យ​ដើរ​ថយក្រោយ​បានជា​ដាច់ខាត ។ លោក សុខ ឥ​សាន បាន​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​បាន​ដំណើរការ​ដោយ​ប្រជាធិបតេយ្យ​សេរី ត្រឹមត្រូវ និង​យុ​ត្តិ​ធ៌​ម ទទួល​បានការ​គាំទ្រ​ពី​ប្រជាជន​កម្ពុជា​ច្រើន​លើសលប់​ជិត​១០០
ភាគរយ​ឯណោះ ។ ការ​ប្រជុំ​ដំបូង​នៃ​រដ្ឋសភា​ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ព្រះ
មហាក្សត្រ បាន​ប្រព្រឹត្ត​ទៅ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ។ ការ​បង្កើត​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋសភា​ជាតិ និង​ការ​បង្កើត​រាជរដ្ឋាភិបាល​ថ្មី នីតិកាល​ទី​៦ បានដំណើរការ​ដោយ​រលូន​និង​ជោគជ័យ ហើយ​រាជរដ្ឋាភិបាល​ថ្មី បាន​និង​កំពុង​ដំណើរការ​ការងារ​របស់​ខ្លួន​ដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ។ លោក​បន្ថែម​ថា មេដឹកនាំ​បណ្តា​ប្រទេស​នៅ​លើ​ពិភពលោក រួម​មាន​ទាំង​ប្រទេស​មហាអំណាច​ធំ​ៗ បាន​ផ្ញើ​សារ​អបអរសាទរ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​អាណត្តិថ្មី និង​ទទួល​សារ​តាំងពី​ឯកអគ្គរាជទូត​នៃ​រាជរដ្ឋាភិបាល​ថ្មី​ជា​បន្តបន្ទាប់​ដូច​ជា សហរដ្ឋ​អាមេ​រិ​ក បារាំង អង់គ្លេស អា​ល្លឺ​ម៉​ង់ រុ​ស្សុ​ី ឥណ្ឌា ចិន ឥណ្ឌូ​ណេ​សុ​ី​។​ល​។

លោក សុខ ឥ​សាន បាន​លើក​ឡើង​ថា អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​) ក៏​បាន​ទទួលស្គាល់​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦ ជា​រាជរដ្ឋាភិបាល​ស្របច្បាប់ តំណាង​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស ហើយ​បាន​អញ្ជើញ​គណៈប្រតិភូ​រាជរដ្ឋាភិបាល ទៅ​ចូលរួម​ប្រជុំ​នៅ​មហាសន្និបាត​លើក​ទី​៧៣​នៃ អ​.​ស​.​ប នៅ​ទីក្រុង​ញូ​វ​យ៉​ក​ទៀត ដែល​សម្តេច​តេ​ជោ​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ប្រកបដោយ​មោទនភាព​ជាតិ​ខ្ពស់ ។
លោក​បាន​អះអាង​ថា «​ទ​ង្វើ​ឬ​ដំណើរ​នេះ​បាន​ធ្វើ​ឲ្យ​រាល់​ឧបាយកល​និង​សកម្មភាព​រារាំង​របស់​ពួក​ប្រឆាំង​ទាំង​ក្នុង​និង​ក្រៅប្រទេស ត្រូវ​ទទួល​បរាជ័យ​យ៉ាង​ជូរ​ចត់​និង​យ៉ាង​អាម៉ាស់​បំផុត​» ។ លោក សុខ ឥ​សាន បាន​ដាក់​សំណួរ​យ៉ាង​ដូច្នេះ​ថា តើ​មក​ដល់​ពេល​នេះ​មាន​ស្អី​ដែល​ត្រូវមានការ​ចរចា​នយោបាយ​ជាមួយ​ពួក​ឧទ្ទាម​ក្រៅច្បាប់​នោះ ។ តើ​មាន​ស្អី​ដែល​ត្រូវ​កោះ​ប្រជុំ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​នោះ ? តើ​មាន​ត្រូវការ​ស្អី​ឲ្យ​បរទេស​មក​ធ្វើ​អាជ្ញាកណ្តាល​នោះ ? តើ​បរទេស​ណា​លើកយក​បញ្ហា​កម្ពុជា​មក​ពិភាក្សា បើ​អត់​មានការ​រំលោភសិទ្ធិ​មនុស្ស​ផង​នោះ ? តើ​ត្រូវការ​អ្វី​មក​និយាយ​ពី​បញ្ហា​កម្ពុជា​ទៀត បើ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​និង​កំពុង​ដំណើរការ​ល្អ មាន​សក្តានុពល និង​មានការ​រីក​ចម្រើន​ល្អ​នោះ ?

លោក​បាន​សង្កត់ធ្ងន់​ថា «​អតីត​បក្ស​ប្រឆាំង​បាន​ងាប់តៃហោង​ទៅ​ហើយ អត់​មាន​ផ្លូវ​បាន​មាន​ដង្ហើម​ឡើង​វិញ​ទេ ទុក​ឲ្យ​វា​ងាប់​ទៅ​ឋាននរក​ទៅ ។ ដូច្នេះ រឿង​យក​បញ្ហា​កម្ពុជា​មក​និយាយ​ឡើង​វិញ​នោះ អត់​ផ្លូវ​ជា​ដាច់ខាត​ទោះបី​បន្ថែម​ម៉ោង​ផ្សាយ​ប៉ុន្មាន​ម៉ោង​ទៀត​ក៏​គ្មាន​សង្ឃឹម​ដែរ មិនបាច​ខិតខំ​ជួយ​ប្រោះព្រំ​ទេ ។
តែ​ប៉ុនណេះ​ហើយ​ហួសពេល​ហើយ​អូន​» ។

សូម​ជម្រាប​ថា អតីត​មេ​បក្ស​ប្រឆាំង​លោក សម រ​ង្ស៊ី បាន​ដើរ​កៀរគរ​បរទេស​ដើម្បី​ដាក់ គំនាប​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​លេស​ថា រាជរដ្ឋាភិបាល​កម្ពុជា​មិន​ស្របច្បាប់ ដោយសារ​គ្មាន​បក្ស​ប្រឆាំង​ចូលរួម​ប្រកួត​ប្រជែង ហើយ​គណបក្ស​ដែល​ចូលរួម គឺជា​បក្ស​អំពិលអំពែក និង​បក្ស​អា​យ៉ង​របស់​បក្ស​កាន់​អំណាច​ជាដើម ។ទោះបីជា​ក្រុមប្រឆាំង​ដើរ​ស្រែក​នៅ​ក្រៅ​ប្រទេស​យ៉ាងណា​ក្តី គឺ​មិនឃើញ​ពី​លទ្ធភាព​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​ទេ សម្រាប់​អាណត្តិ​ទី​៦ នៃ​រាជរដ្ឋាភិបាល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ