ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ចិន​ប្រពន្ធ​ខ្មែរ ជាប់ចោទ​ពី​បទ​ជួញដូរ​មនុស្ស​ខុសច្បាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជា​ធានី​ភ្ន​ពេញ ៖ ប្តី​ចិន​ប្រពន្ធ​ខ្មែរ​ពីរ​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​នាយក​ដ្ឋ​ន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​និ​តិ​ជន​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ តុលា ពាក់ព័ន្ធ​ករណី​នាំ​មនុស្ស​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ចិន ដោយ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ខុសច្បាប់​។…

រាជា​ធានី​ភ្ន​ពេញ ៖ ប្តី​ចិន​ប្រពន្ធ​ខ្មែរ​ពីរ​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​នាយក​ដ្ឋ​ន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​និ​តិ​ជន​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ តុលា ពាក់ព័ន្ធ​ករណី​នាំ​មនុស្ស​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ចិន ដោយ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ខុសច្បាប់​។ បុរស​ជា​ប្តី​ឈ្មោះ ឈិ​ន លាង អាយុ​៣២​ឆ្នាំ ជា​ជនជាតិ​ចិន និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ អ៊ុ​ក ចាន់ធូ អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣៧ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។ ទាក់ទិន​នឹង ការ​បញ្ជូន​ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ ត្រូវ​បាន​មន្ត្រី​នគរបាល​ឲ្យ​ដឹង​ថា គឺជា​ការ​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ម្នាក់ ដែល​ត្រូវ​អាជ្ញាធរ​ចិន​បណ្តេញ​ឲ្យ​មក​ស្រុក​ខ្មែរ​វិញ និង បណ្តឹង​របស់​ជន​រង​គ្រោះ​៦​នាក់​ទៀត ដែល​ខ្លះ​កំពុង​ជាប់​ឃុំ​នៅ​ប្រទេស​ចិន​នោះ​។

ដើមចម នៃ​រឿង​នេះ កាលពី​ចុងឆ្នាំ​២០១៧ ជនសង្ស័យ​ឈ្មោះ ឈិ​ន លាង បាន​ទទួលបញ្ជា​ពី​ឈ្មោះ អ៊ូ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​ចិន និង​ជា​ថៅកែ​កាស៊ីណូ​ខុសច្បាប់​នៅ​សង្កាត់​ឃុន​សាន ក្រុង​ស៊ូ​ចូ​វ ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន ឲ្យ​ជួយ​រក​មនុស្ស​ពី​ស្រុក​ខ្មែរ​ដើម្បី​ទៅ​ធ្វើការ​នៅ​ក្នុង​កាស៊ីណូ​របស់​គេ​បើ​រក​មនុស្ស​បាន​ហើយ រាល់​ការ​ចំណាយ​ផ្សេង​ៗ គឺ​គេ​(​អ៊ូ​)​ជា​អ្នក​ចេញ​ទាំងអស់​។ បន្ទាប់​ពី​ទទួល​បានការ​ណែនាំ​នេះ ឈ្មោះ ឈិ​ន លាង បាន​ប្រាប់​ប្រពន្ធ​ខ្មែរ​មានឈ្មោះ អ៊ុ​ក ចាន់ធូ ឲ្យ​ជួយ​ផ្សព្វផ្សាយ និង​ជ្រើសរើស​រក​មនុស្ស​ដើម្បី​ទៅ​ធ្វើការ​នៅ​ទីនោះ​។ មន្ត្រី​នគរបាល​បន្ត​ថា ពេល​ឈ្មោះ អ៊ុ​ក ចាន់ធូ បាន​ព័​ត៌​នេះ​ពី​ប្តី​ហើយ​ក៏​ទាក់ទង​ឈ្មោះ ម៉ា​ទូ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​មិន​ស្គាល់​អាសយដ្ឋាន​) ធ្លាប់​ធ្វើការ​នៅ​កាស៊ីណូ​ក្នុងស្រុក​ខ្មែរ​ឲ្យ​ជួយ​ផ្សព្វផ្សាយ​បន្ត និង បាន​ឲ្យ​លេខ​ទូរស័ព្ទ​សម្រាប់​ទាក់ទង​ពី​ខ្លឹមសារ​ឃោសនា​។

ក្រោយមក​ឈ្មោះ អ៊ុ​ក ចាន់ធូ បាន​ជ្រើសរើស​រក​មនុស្ស​បាន​៧​នាក់ មាន​១.​ឈ្មោះ ទូច ប៊ុ​ន​ហេង ២.​ឈ្មោះ សុខ ណា​រ៉ា​យ ៣.​ឈ្មោះ សៅ រស្មី ៤.​ឈ្មោះ ហេង ឪ​ទី ៥.​ឈ្មោះ ជឺ ច័ន្ទ​ណា ៦.​ឈ្មោះ ទឹម ផា​ន់​ណា និង​៧.​ឈ្មោះ សូ ឡេ​ង​ស្រេង (​ក្នុង​នោះ​មាន​ប្រុស​៤ នាក់ ស្ត្រី​៣​នាក់​)​។ ជនសង្ស័យ​ឈ្មោះ អ៊ុ​ក ចាន់ធូ បាន​និយាយ​បញ្ចុះបញ្ចូល​ទៅ​កាន់ មនុស្ស​៧​នាក់​នោះ​ថា គេ​យក​ទៅ​ធ្វើការ​នៅ​កាស៊ីណូ​ប្រទេស​ចិន ដោយ​សន្យា​ឲ្យ​ប្រាក់ខែ​ម្នាក់​១ ២០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ ហើយ​ការ​ចំណាយ​ការ​ផ្សេង​ៗ ដូច​ជា​សំបុត្រ​យន្តហោះ និង​លិខិតឆ្លងដែន ថៅកែ​កាស៊ីណូ​គេ​ចេញ​ទាំងអស់​។

ផ្ទុយ​ទៅ​វិញ​ក្រោយ​ពេល​នាំ​ជន​រង​គ្រោះ​ទាំង​៧​នាក់​ទៅ​ដល់​ស្រុក​ចិន ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ខុស​គោលដៅ និង​មិន​បាន​ប៉ុន្មាន​ខែ​ផង​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់​ដាក់គុក ពី​បទ​ស្នាក់​នៅ​ខុសច្បាប់​អន្តោប្រវេសន៍​។ ជាក់ស្តែង​ស្ត្រី​ម្នាក់​ដែល​ត្រូវ​គេ​យក​ទៅ​លក់​ឲ្យ​បម្រើ​ផ្លូវភេទ​ត​ៗ គ្នា​រហូត​មាន​គ័ភ៌​ក្នុង​ផ្ទៃ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់​បញ្ជូន​ឲ្យ​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ នោះ​ជា​សំណាង​ដែល​នាង​មាន​ផ្ទៃពោះ​។ សំណុំរឿង​ជនសង្ស័យ​ពីរ​នាក់​ប្តី​កំពុង​ស្ថិត​នៅ​ដំណាក់កាល តំណាង​អយ្យការ​សាលាដំបូង​ធ្វើការ​សាកសួរ និង​ក្រោយ​ពី​សាកសួរ​ចប់​សព្វគ្រប់ ទើប​ចោទប្រកាន់​ជា​ផ្លូវ​ការណ៍ ដើម្បី​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន រង់ចាំ​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​៕
https://youtu.be/-N6SKB0XtqI

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ