ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​សិស្ស​កម្ពុជា​៧​រូប ទទួល​បាន​មេដាយ​ប្រាក់ និង​សំរឹទ្ធ​ក្នុង​ការ​ប្រឡង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​មោ​ទ​ភាព​ណាស់​សម្រាប់​កម្ពុជា​ដែល​យុវ​សិស្ស​កម្ពុជា ចំនួន​៧​រូប ដែល​ទទួល​បាន​មេដាយ​ប្រាក់ និង​សំរឹទ្ធ ពី​ការ​ប្រកួតប្រជែង​គណិត​វិទ្យា និង​វិទ្យាសាស្ត្រ អូ​ឡាំ​ព្យា​អន្តរជាតិ លើក​ទី​១៥…

រាជធានី​ភ្នំពេញ ៖ ជា​មោ​ទ​ភាព​ណាស់​សម្រាប់​កម្ពុជា​ដែល​យុវ​សិស្ស​កម្ពុជា ចំនួន​៧​រូប ដែល​ទទួល​បាន​មេដាយ​ប្រាក់ និង​សំរឹទ្ធ ពី​ការ​ប្រកួតប្រជែង​គណិត​វិទ្យា និង​វិទ្យាសាស្ត្រ អូ​ឡាំ​ព្យា​អន្តរជាតិ លើក​ទី​១៥ នៅ​ខេត្ត Zhenjiang ប្រទេស​ចិន រួម​មាន​៖ ផ្នែក​គណិត​វិទ្យា ទី​១.​យុវ​សិស្ស យុទ្ធ មុនី​ឧត្តម ភេទ​ប្រុស (​ភ្នំពេញ​) មេដាយ​ប្រាក់​០១​គ្រឿង ទី​២.​យុវ​សិស្ស ឡាយ សម្បត្តិ ភេទ​ប្រុស (​ភ្នំពេញ​) មេដាយ​សំរឹទ្ធ​០១​គ្រឿង ទី​៣.​យុវ​សិស្ស ព្រេ​មមី ណូ​យ៉ា​ន ភេទ​ប្រុស (​ភ្នំពេញ​) មេដាយ​សំរឹទ្ធ០១​គ្រឿង ទី​៤. យុវ​សិស្ស ស៊ឹ​ម គ្រី​ស្ទី​ណូ ភេទ​ប្រុស (​ភ្នំពេញ​) មេដាយ​សំរឹទ្ធ​០១​គ្រឿង​។

ផ្នែក​វិទ្យាសាស្ត្រ ទី​១.​យុវ​សិស្ស ឆៃ​លី តុង​ហេង ភេទ​ប្រុស (​ភ្នំពេញ​) មេដាយ​ប្រាក់​០១​គ្រឿង ទី​២.​យុវ​សិស្ស តែ អេ​មេ​លី ភេទ​ស្រី (​ភ្នំពេញ​) មេដាយ​សំរឹទ្ធ​០១​គ្រឿង ទី​៣.​យុវ​សិស្ស វឌ្ឍន៍ រ័​ត្ន​រេ​ណា ភេទ​ស្រី (​ភ្នំពេញ​) មេដាយ​សំរឹទ្ធ​០១​គ្រឿង​។ លទ្ធផល​ដ៏​អស្ចារ្យ ខាងលើ​នេះ​បាន​ឆ្លុះ​ប​ញ្ជាំ​ង​យ៉ាង​ច្បាស់​អំពី​ការ​យកចិត្ត ទុកដាក់​ខិតខំ​បង្ហាត់បង្រៀន ណែនាំ និង​រៀន របស់​លោកគ្រូ អ្នកគ្រូ ឪពុក​ម្តាយ ឬ​អាណាព្យាបាល និង​សិស្សានុសិស្ស គ្រប់ពេលវេលា​។

តាម​រយៈ​លទ្ធផល​ដ៏​អស្ចារ្យ​នេះ​ដែរ វា​ក៏​បាន​នាំ​មក​នូវ​កិត្តិយស​ដល់​ប្អូន​ៗ​ខ្លួនឯង​ផ្ទាល់ គ្រួសារ និង​សង្គម​ជាតិ​ផង​ដែរ​។ ដូច្នោះ សូម​ប្អូន​ៗ​ទាំងអស់ បន្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ស្តាប់​ដំបូន្មាន​ឪពុក​ម្តាយ អាណាព្យាបាល និង​លោកគ្រូ អ្នកគ្រូ ដើម្បី​ក្លាយ​ខ្លួន​ជា​សិស្ស​ល្អ កូន​ល្អ ពលរដ្ឋ​ល្អ នៅ​ក្នុង​សង្គម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ