ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុជ​ធូប​សុំ​សុវត្ថិភាព បែរជា​ផ្អើល​អស់​មនុស្ស​ម្នា

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ធ្វើ​ឲ្យ​រថយន្ត​របស់​ខ្លួន​ឆេះ​អស់​មួយ​កំណាត់​ខាង​មុខ ក្រោយ​ពី​អុជ​ធូប​បន់ស្រន់​សែន​ព្រះ​ខែ​នៅ​ក្នុង​រថយន្ត ដើម្បី​សុំ​សេចក្តីសុខ​សុវត្ថិភាព​តាម​ផ្លូវ​។ កាលពី​ស​ប្តា​ហ៍​មុន​នៅ​ក្នុង​ខេត្ត Yunnan…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ធ្វើ​ឲ្យ​រថយន្ត​របស់​ខ្លួន​ឆេះ​អស់​មួយ​កំណាត់​ខាង​មុខ ក្រោយ​ពី​អុជ​ធូប​បន់ស្រន់​សែន​ព្រះ​ខែ​នៅ​ក្នុង​រថយន្ត ដើម្បី​សុំ​សេចក្តីសុខ​សុវត្ថិភាព​តាម​ផ្លូវ​។

កាលពី​ស​ប្តា​ហ៍​មុន​នៅ​ក្នុង​ខេត្ត Yunnan បុរស​ម្នាក់​ត្រកូល Zhang បាន​អុជ​ធូប​ក្នុង​រថយន្ត ពេល​បុណ្យ​សែន​ព្រះ​ខែ​។ ដោយសារ​តែ​បែប​នេះ ទើប​ទេវតា​សម្រេច​ផ្តល់​មេរៀន​មួយ​ដ៏​សំខាន់​ដល់​រូបគេ អំពី​បញ្ហា​ភ្លើង​ឆេះ​។

Zhang បាន​យក​ធូប​ដែល​ខ្លួន​អុជ​រួច ទៅ​ដោត​នៅ​លើ​ចន្លោះ​ខាង​មុខ​របស់​រថយន្ត ក្រោយ​ស្លាក​លេខ​។ ក្រោយ​ពី​ដោត​រួច រូបគេ​ក៏​បើក​ត្រឡប់​មក​ផ្ទះ​ជា​ធម្មតា​។ មិនយូរ​ប៉ុន្មាន​ទេ ភ្លើង​ក៏​ចាប់ផ្តើម​ឆាបឆេះ រហូត​ដល់​ផ្អើល​មនុស្ស​ម្នា​នៅ​ក្បែរ​នោះ​ទូរស័ព្ទ​ហៅ​ឡាន​ទឹកជា​បន្ទាន់​។

ថ្វីបើ​ក្រុម​ពន្លត់​អគ្គិភ័យ​អាច​ពន្លត់ភ្លើង​បាន​មែន តែ​រថយន្ត​របស់ Zhang ត្រូវ​ឆេះ​អស់​មួយ​កំណាត់​ខាង​មុខ​នៅ​សល់​តែ​ដែក​ទៅ​ហើយ​។ Zhang បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា មិន​ដែល​គិត​សោះ​ថា ភ្លើង​ធូប អាច​ធ្វើ​ឲ្យ​មានការ​ខូចខាត​ច្រើន​បែប​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ខែមិថុនា​ឆ្នាំ​នេះ ក្នុង​ក្រុង Jiangsu ខេត្ត Yangzhou ក៏​មាន​ករណី​ស្រ​ដៀង​គ្នា​កើត​មាន​ឡើង​ដែរ​។ បុរស​ម្នាក់​បាន​អុជ​ធូប​សែន​រថយន្ត BMW ដែល​ទើបនឹង​ទិញ​ក្នុង​តម្លៃ ៧៣០០០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​សុំ​សេចក្តីសុខ​។ តែ​សេចក្តីសុខ​មិន​ព្រម​មក​សោះ មក​តែ​សេចក្តី​ទុក្ខ ព្រោះតែ​ភ្លើង​ធូប​បាន​ឆាបឆេះ​រថយន្ត​របស់​គេ​ទាល់តែ​នៅ​សល់​គ្រោង​ដែក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ