ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពុទ្ធោ​ស្លា.ប់​៣​នាក់ របួសធ្ងន់​ស្រាល​ច្រើន​​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈ​ពេល​មួយ​ថ្ងៃ​គឺ​ថ្ងៃ​ទី​៤ ខែតុលា​ ឆ្នាំ​២០១៨​ កើត​ឡើ​៨​លើក​(​យប់​៥​លើក​) ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​៦​នាក់​(​ស្រី​១​នាក់​) របួសស្រាល​ប្រុស​២​នាក់ ។ មូលហេតុ​គ្រោះថ្នាក់…

​រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈ​ពេល​មួយ​ថ្ងៃ​គឺ​ថ្ងៃ​ទី​៤ ខែតុលា​ ឆ្នាំ​២០១៨​ កើត​ឡើ​៨​លើក​(​យប់​៥​លើក​) ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​៦​នាក់​(​ស្រី​១​នាក់​) របួសស្រាល​ប្រុស​២​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៥​លើក​ស្លាប់​១​នាក់​,​ មិន​ប្រកាន់​ស្តាំ​៣​លើក​ស្លាប់​១​នាក់ ។ សរុប​ស្លាប់​៣​នាក់ : ម៉ូត​៣​នាក់​(​មិន​ពាក់មួក​២​នាក់​) ។ គ្រោះថ្នាក់​ប៉ះទង្គិច : មូ​៉​តូ​នឹង​មូ​៉​តូ​២​លើក​,​ មូ​៉​តូ​នឹង​រថយន្ត​តូច​៤​លើក ​ស្លាប់​២​នាក់​,​ មូ​៉​តូ​នឹង​រថយន្ត​ធំ​២​លើក​ ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​១៤​គ្រឿងក្នុង​នោះ​មាន : មូ​៉​តូ​១០​គ្រឿង​,​រថយន្ត​តូច​២​គ្រឿង​,​រថយន្ត​ធំ​២​គ្រឿង ។ យានយន្ត​បង្កហេតុ : មូ​៉​តូ​៣​លើក​,​ រថយន្ត​តូច​៣​លើក​,​ រថយន្ត​ធំ​២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​២​លើក, ​ផ្លូវ​ខេត្ត​៦​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​៥​លើក​ស្លាប់​២​នាក់​របួស​៥​នាក់​ និង​ខេត្តបាត់ដំបង​៣​លើក​ ស្លាប់​១​នាក់​ របួស​៣​នាក់​(​ស្រី​១​នាក់​) ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​៦៥១១​គ្រឿង​(​មូ​៉​តូ​៦៥%), មធ្យោបាយ​ល្មើស​១៦៩១​គ្រឿង​(​មូ​៉​តូ​៨១%), អប់រំ​៣៨៤​គ្រឿង​(​មូ​៉​តូ​២៧%),​ មធ្យោបាយ​ពិន័យ​១៣០៧​គ្រឿង (​មូ​៉​តូ​៩៨%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​៤៨​គោលដៅ មូ​៉​តូ​ចូល​គោលដៅ​១៩៣៣​គ្រឿង​, ​អប់រំ​១១២​គ្រឿង​, ពិន័យ​ចំនួន​សរុប​៣៣៧​គ្រឿង​(​មួក​២៧៤​គ្រ​ឿង​, ​កញ្ចក់​៤៦​គ្រឿង​​, ​ស្រវឹង​៨​គ្រ​ឿង​, ​ផ្សេង​ៗ៩​គ្រឿង​​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ