ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេន​នី យ៉ាំ​ង មាន​បញ្ហាដោយសារ​កែ​ខ្ទង់ច្រមុះ​មែនឬ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​សិច​ស៊ី​កញ្ញា​បេន​នី យ៉ាំ​ង ដើម្បី​លើក​សម្រស់​របស់​ខ្លួន​មួយ​កម្រិត​ទៀត​នោះ​បាន​វះកាត់​កែ​ខ្ទង់ច្រមុះ​របស់​ខ្លួន នៅ​ឯ​បរទេស ។ ក្រោយ​ពេល​កែ​នោះ​មក​មាន​អ្នក​និយាយ​ថា បេន​នី យ៉ាំ​ង អាច​នឹង​កើត​ជំងឺមហារីក​ច្រមុះ…

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​សិច​ស៊ី​កញ្ញា​បេន​នី យ៉ាំ​ង ដើម្បី​លើក​សម្រស់​របស់​ខ្លួន​មួយ​កម្រិត​ទៀត​នោះ​បាន​វះកាត់​កែ​ខ្ទង់ច្រមុះ​របស់​ខ្លួន នៅ​ឯ​បរទេស ។ ក្រោយ​ពេល​កែ​នោះ​មក​មាន​អ្នក​និយាយ​ថា បេន​នី យ៉ាំ​ង អាច​នឹង​កើត​ជំងឺមហារីក​ច្រមុះ ! តើ​វា​ដូច​អ្វី​ដែល​គេ​និយាយ​នោះ​ទេ ហើយ​បេន​នី យ៉ាំ​ង ផ្ទាល់​មាន​ប្រតិកម្ម​បែប​ណា ?

នា​ពេល ថ្មី​ៗ​កន្លង​មក​មាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ចុះ​ផ្សាយ​ពាក់ព័ន្ធ​រឿង​នេះ ។ បេន​នី យ៉ាំ​ង បាន​សរសេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​៣ តុលា ២០១៨ ឆ្លើយ​តប​ថា  នាង​មិន​មាន​ជំងឺមហារីក​ណាមួយ​ដូច​ទៅ​នឹង​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​នោះ​ឡើយ ។ បេន​នី យ៉ាំ​ង បាន​ចាត់​ទុក​ព័ត៌មាន​ដែល​ផ្សាយ​នោះ​គឺជា​បំផ្លើស និង​ជា​ការ​ប្រមាថ​លើ​អាយុជីវិត​របស់​នាង ដ្បិត​ការ​ចុះ​ផ្សាយ​នោះ​មិន​បាន​សួរនាំ​ដោយ​ផ្ទាល់​ជាមួយ​នាង​ទេ ។

ជាមួយនឹង​ការ​បដិសេធ​នោះ​បេន​នី យ៉ាំ​ង​បាន​ប្រើ​ភាសា​ប្រមាថ​តប​វិញ ដោយ​នាង​ចាត់​ទុក​កា​រស​សេរ​ព័ត៌មាន​នោះ​គឺជា​មនុស្ស​គ្មាន​ការងារ​ថ្លៃថ្នូរ ហើយ​ជា​ព័ត៌មាន​ដែល​គ្មាន​អ្នក​មើល ។ នាង​សរសេរ​ថា «​កុំ​និយាយ​ពាក្យ​ថា​បាន​ជួប​សួរ ឬ​ទាក់ទង​មក​មិន​ចូល ក៏​មិន​ច្បាស់ ពួក​អាឯង​យើង​មិន​ដែល​លឺ​សំឡេង​មក​សួរ​យើង​ម្ដងណា​ទេ​…​មិនដឹង​ជា​ស្អី​ទេ​ព័ត៌មាន មួយ​ៗ​យូរ​ទៅ​គេ​លេង​មើល​អស់ហើយ​…​ដោយសារ​តែ​គ្មាន​ខួរ​ដូច​អា​ដែល​សរសេរ​បំផ្លើស​ហ្នឹងឯង ! មហារីក​នេះ​ខ្ញុំ​ពុំ​មាន​ទេ »​។

សារព័ត៌​មាននៅ​ក្នុងស្រុក​មួយ​បាន​ចុះ​ផ្សាយ​ដោយ​លើក​ឡើង​ពី​ក្តី​បារម្ភ​ពី​ទស្សនិកជន​អំពី​អាការ​ច្រមុះ​របស់​បេន​នី យ៉ាំ​ង ដែល​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​វិល​មក​រក​សភាព​ដើម​នៅឡើយ ។ កត្តា​នេះ​ហើយ​ដែល​ពួក​គេ​គិត​ថា​ច្រមុះ​បេន​នី យ៉ាំ​ង ទំនងជា​មិន​អាច​ជា ឬ​ក៏​អាច​ក្លាយទៅជា​មហារីក ជា​ហេតុ​ធ្វើ​ឲ្យ​នាង​អាច​នឹង​បាត់បង់​រូប​សម្រស់ និង​ការងារ​សិល្បៈ​ផង​ដែរ​។ ក្តី​បារម្ភ​របស់​មហាជន​បាន​កើតឡើង បន្ទាប់​ពី​ការ​បង្ហាញ​រូបភាព​ច្រមុះ​លើ​បណ្ដាញ​សង្គម​របស់​នាង​បេន​នី យ៉ាំ​ង ឃើញ​ថា​ច្រមុះ​នាង​ក្លាយទៅជា​ហើម​ខូង ។

តារា​សម្តែង​កញ្ញា​បេន​នី យ៉ាំ​ង បាន​ជួប​បញ្ហា​ច្រមុះ​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ ក្រោយ​ពី​បាន​ទៅ​វះកាត់​កែកុន​នៅ​ប្រទេស​ថៃ ។ ក្រោយ​ពេល​ត្រឡប់​មក​ពី​កែ​លើក​ទី​១ លទ្ធផល​មិនល្អ នាង​ត្រឡប់​ទៅ​ធ្វើ​ម្ដងទៀត ហើយ​លទ្ធផល​គឺ​រលាក និង​ឈាន​ទៅ​ដុះសាច់​ច្រមុះ។ ដូច្នេះ​ហើយ​ពេល​បេន​នី យ៉ាំ​ង បង្ហោះ​រូបភាព​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ឬ​ចេញ​ទៅ​ក្រៅ ម្តង​ៗ​នាង​តែងតែ​ពាក់​ម៉ាស់​ជា​ប្រចាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ