ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​ទេសចរណ៍​ខេត្ត​រៀបចំ​រមណីយដ្ឋាន​៥​កន្លែង​នា​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​មាន​សេចក្តីណែនាំ​ពី​ខាង​ក្រសួងទេសចរណ៍​រហូត​មក​ដល់​ពេល​នេះ មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន​បាន​សហការ​ជាមួយ​មន្ទីរ​ជុំវិញ​ខេត្ត ដើម្បី​ត្រៀម​រៀបចំ​ខ្លួន​ទទួល ភ្ញៀវ​ទេសចរណ៍​ដែល​នឹង​មក​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​៥​កន្លែង ក្នុង​ចំណោម​១៤​កន្លែង​ទូ​ទាំង​ខេត្ត​ប៉ៃលិន ។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក លឹ​ម…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​មាន​សេចក្តីណែនាំ​ពី​ខាង​ក្រសួងទេសចរណ៍​រហូត​មក​ដល់​ពេល​នេះ មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន​បាន​សហការ​ជាមួយ​មន្ទីរ​ជុំវិញ​ខេត្ត ដើម្បី​ត្រៀម​រៀបចំ​ខ្លួន​ទទួល ភ្ញៀវ​ទេសចរណ៍​ដែល​នឹង​មក​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​៥​កន្លែង ក្នុង​ចំណោម​១៤​កន្លែង​ទូ​ទាំង​ខេត្ត​ប៉ៃលិន ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក លឹ​ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​ដែល​ទើបនឹង​តែងតាំង​ថ្មី បានឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៨​នេះ​ថា បន្ទាប់​ពី​មាន​សេចក្តីណែនាំ​ពី​ខាង​ក្រសួង​ខាង​មន្ទីរ​របស់​លោក​បាន​សហការ​ជាមួយនឹង​មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត​ធ្វើការ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​រមណីយដ្ឋាន​ទាំង​១៤​កន្លែង តែ​រមណីយដ្ឋាន​ដែល​មានការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ច្រើន​ជាងគេ មាន​តែ​ចំនួន​៥​កន្លែង​ប៉ុណ្ណោះ គឺ​ទី​១- រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​យ៉ា​ត ទី​២- រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ទឹកធ្លាក់​ភ្នំ​ខៀវ ទី​៣- រមណីយដ្ឋាន​កែ​ច្នៃ​ចម្ការ​ខ្នុរ ទី​៤- រមណីយដ្ឋាន​កែ​ច្នៃ​ភ្នំ​ដំបង និង​ទី​៥- រមណីយដ្ឋាន​កែ​ច្នៃ​ហ្លួង​រតនៈ ។

លោក​បន្ត​ទៀត​ថា នៅ​រដូវ​បុណ្យ​ភ្ជុំ​នា​ឆ្នាំ​២០១៨​នេះ​សង្ឃឹមថា នឹង​មាន​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​មក​លេង​កម្សាន្ត​ច្រើន​ជាង​ឆ្នាំ​មុន​ៗ​ព្រោះ​នៅ​តាម​ផ្លូវ​ចូល​ទៅ​កន្លែង​កម្សាន្ត​ទាំងអស់​កំពុង​ចាប់ផ្តើម​ឈូស​ឆាយ​ជួសជុល​ជា​បណ្តើរ​ៗ​ហើយ ដោយ​មិន​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មានការ​ខកចិត្ត​នោះ​ទេ ។ លោក​បញ្ជាក់​ទៀត​ថា ចំណែក​រមណីយដ្ឋាន​តូច​ៗ​ចំនួន​៩​កន្លែង​ទៀត​ក៏​អាច​នឹង​មាន​ភ្ញៀវ​ចូល​មក​លេង​កម្សាន្ត​កុះករ​ផង​ដែរ ខណៈ​ម្ចាស់​កន្លែង​ក៏​ដូច​ជា ខាង​មន្ទីរ​កំពុង​ដុតដៃដុតជើង​រៀបចំ​តុបតែង​ទីធ្លា និង​ស្វះស្វែង​ធ្វើ​ម្ហូបអាហារ​ឆ្ងាញ់​ៗ​ជូន​ភ្ញៀវ​ដែល​ចូល​ទៅ​ពិសារ​ឱ្យ​បាន​ឆ្ងាញ់​ផង​ដែរ ។

លោក​ក៏​បង្ហើប​ដែរ​ថា នៅ​មាន​រមណីយដ្ឋាន​មួយ​ចំនួន​ទៀត​ដូច​ជា​ទឹកធ្លាក់​ក្បាលដំរី ទឹកធ្លាក់ អន្លង់​ខៀវ ដែល​មាន​ចំងាយ​ពី​ក្រុងប៉ៃលិន​ប្រមាណ​៦​ទៅ​៧​គីឡូម៉ែត្រ ស្ថិត​នៅ​ភាគ​ខាងលិច ឈាង​ខាងត្បូង​ជា​កន្លែង​ដែល​មាន​ទឹកធ្លាក់​ច្រើន និង​មាន​ទេសភាព​ស្រស់​ស្អាត គួរ​ឱ្យ​ចង់​គយ គន់​នោះ​ខាង​អាជ្ញាធរ​កំពុង​តែ​ស្វះ​ស្វែងរក​ដៃគូ និង​ក្រុមហ៊ុន​ចូល​ទៅ​អភិវឌ្ឍន៍ ដើម្បី​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​កាន់តែ​ទាក់ទាញ​ភ្ញៀវ​ឱ្យ​ចូល​មក​លេង​ខេត្ត​ប៉ៃលិន​កាន់តែ​ច្រើន​ឡើង​ៗ​ផង​ដែរ ។

ចំណែក​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​បាន​លើក​ឡើង​ថា ខេត្ត​ប៉ៃលិន​បច្ចុប្បន្ន​មានការ​រីក​ចម្រើន​ជាង​មុន​ឆ្ងាយ​ដោយ​មាន​ផ្លូវ​គ្រប់​ច្រកល្ហក ជា​ពិសេស​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​លេង​រមណីយដ្ឋាន​ក៏​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​មិន​លំបាក​ដូច កាលពីមុន​នោះ​ទេ ហើយ​ជា​ពិសេស​អាជ្ញាធរ​ខេត្ត​តែងតែ​យកចិត្តទុកដាក់​ឈូស​ឆាយ​ផ្លូវ​ខូចខាត និង​ផ្លូវ​ថ្មី​ៗ​ថែម​ទៀត សម្រាប់​បម្រើ​ពលរដ្ឋ​ផ្នែក​វិស័យ​កសិកម្ម​ក៏​ដូច​ជា វិស័យ​ទេសចរ​ឱ្យ​កាន់តែ​រលូន​ទៅ​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ