ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លើមធំ​រំលោ.ភ​បំពាន​មិន​ខ្លាច អាជ្ញាធរ​ចាត់វិធានការ​ក្តៅ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ អាជ្ញាធរ​ខេត្ត​បាន​ចុះ​អនុវត្ត​វិធានការ​ក្តៅ​លើ​ពលរដ្ឋ​មួយ​ចំនួន ដែល​មាន​ចេតនា​ចូល​ទៅ​ឈូស​ឆាយ​កាន់កាប់​ដី​ទំហំ​ជាង​៨០​ហិ​កតា នៅ​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ដោយ​អាជ្ញាធរ​អះអាង​ថា ដី​ដែល​ពលរដ្ឋ​ទាំងនោះ​ចូល​កាន់កាប់​ដោយ​ខុសច្បាប់ សុទ្ធ​សឹង​ជា​ដី​សម្បទាន​សង្គមកិច្ច​ដែល​ត្រូវ​បាន​អាជ្ញាធរ​បែងចែក​ជូន​ពលរដ្ឋ​ដែល​មានឈ្មោះ​ទទួល​មាន​ចំនួន​ជាង​៨០​គ្រួសារ​។ ការ​អនុវត្ត​វិធានការ​នេះ…

ខេត្តក្រចេះ ៖ អាជ្ញាធរ​ខេត្ត​បាន​ចុះ​អនុវត្ត​វិធានការ​ក្តៅ​លើ​ពលរដ្ឋ​មួយ​ចំនួន ដែល​មាន​ចេតនា​ចូល​ទៅ​ឈូស​ឆាយ​កាន់កាប់​ដី​ទំហំ​ជាង​៨០​ហិ​កតា នៅ​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ដោយ​អាជ្ញាធរ​អះអាង​ថា ដី​ដែល​ពលរដ្ឋ​ទាំងនោះ​ចូល​កាន់កាប់​ដោយ​ខុសច្បាប់ សុទ្ធ​សឹង​ជា​ដី​សម្បទាន​សង្គមកិច្ច​ដែល​ត្រូវ​បាន​អាជ្ញាធរ​បែងចែក​ជូន​ពលរដ្ឋ​ដែល​មានឈ្មោះ​ទទួល​មាន​ចំនួន​ជាង​៨០​គ្រួសារ​។

ការ​អនុវត្ត​វិធានការ​នេះ ក៏​មានការ​ប្រឈម​មុខ​ដាក់​គ្នា​ដែរ រវាង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្ត និង​ស្រុក កាលពី​ថ្ងៃ​ទី​២ ខែតុលា និង​ពលរដ្ឋ​១​គ្រួសារ​ដែល​មាន​ចេតនា​រំលោភ​យក​ដី​ទំហំ​ជាង
៨០​ហិ​កតា​នៅ​ភូមិ​ស្រែ​រនាម ឃុំ​ឃ្សឹ​ម ដែល​ពួក​គេ​បាន​ព្យាយាម​ក្លែង​ឯកសារ​កាន់កាប់ ។

ក្រោយ​ពី​មានការ​ប្រឈម​មុខ​ដាក់​គ្នា អាជ្ញាធរ​បាន​សម្រេច​ចុះ​បោះបង្គោល​ព្រំ​បែងចែក​ដី​ទំហំ​ជាង​៨០​ហិ​កតា ជូន​ពលរដ្ឋ​៨៦​គ្រួសារ​ដែល​មានឈ្មោះ​ទទួល​បាន​ដី​សម្បទាន​នេះ​ឲ្យ​បាន​ចូល​កាន់កាប់​ដោយ​ស្របច្បាប់ ។

អភិបាលស្រុក​ស្នួល លោក គង់ គឹ​ម​នី បាន​ថ្លែង​ឲ្យ​ដឹង​ថា ដី​នៅ​តំបន់​នោះ​ជា​ដី​សម្បទាន​សង្គមកិច្ច មាន​ទំហំ​ជិត​៤០០​ហិ​កតា ដែល​អាជ្ញាធរ​បាន​រៀបចំ​បែងចែក​ជូន​ពលរដ្ឋ​ចំនួន ២៣៦​គ្រួសារ ។ ការ​បែងចែក​គឺ​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ ដោយ​ក្នុង​១​គ្រួសារ​ៗ​ទទួល បាន​ដី​សង្គមកិច្ច​ទំហំ​២០​ម៉ែត្រ​គុណ​៤០​មែ​ត្រ និង​ដី​កសិកម្ម​ទំហំ​២​ហិ​កតា ។

ប៉ុន្តែយ៉ាងណា​ក៏​ដោយ មាន​ដី​ទំហំ​ជាង​៨០​ហិ​កតា​ស្មើនឹង​៤១​ឡូត៍ត្រូវ​បាន​ពលរដ្ឋ​មួយ​ចំនួន​តូច ចូល​រំលោភ​យក​និង​ក្លែង​ឯកសារ​កាន់កាប់ ។ ពលរដ្ឋ​មួយ​ចំនួន​តូច​នោះ បាន​ព្យាយាម​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ​រុករាន​កាន់កាប់​និង​សាងសង់​កូនខ្ទម​ជា​បន្តបន្ទាប់ បើ​ទោះបីជា​អាជ្ញាធរ​បាន​ព្យាយាម​រារាំង​យ៉ាងណា​ក៏​ដោយ ។ មិនតែប៉ុណ្ណោះ ថែម​ទាំង​បាន​កៀរគរ​មនុស្ស​មក​ពី​តំបន់​ផ្សេង​ទៀត ឲ្យ​មក​ចូល​កាន់កាប់​ដី​នៅ​តំបន់​នោះ​ដោយ​ខុសច្បាប់​ទៀត​ផង ។

លោក គង់ គឹ​ម​នី បញ្ជាក់​ថា ពលរដ្ឋ​ចំនួន​៨៦​គ្រួសារ​ដែល​មានឈ្មោះ​ទទួល​បាន​ដីសង្គមកិច្ច ដី​កសិកម្ម និង​ដី​លំនៅ​ឋាន អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ មិន​អាច​ចូល​ទៅ​កាន់កាប់​បាន​ទេ ដោយសារ​តែ​មានការ​រារាំង​ពី​ជន​មួយ​ក្រុម​ដែល​លួច​ចូល​កាន់កាប់​ដោយ​ខុសច្បាប់​នេះ ។

លោក​ថ្លែង​ថា អាជ្ញាធរ​ស្រុក​បាន​ព្យាយាម​សម្របសម្រួល​អស់ពី​លទ្ធភាព តែ​ក្រុម​ពលរដ្ឋ​ដែល​ចូល​មក​ចាប់ដី​នោះ​មិន​ទទួលយក​ដំណោះស្រាយ​ណាមួយ​ឡើយ ទើប​អាជ្ញាធរ​ប្រើ​វិធានការ​ច្បាប់​ដើម្បី​ចូល​អនុវត្ត​ការងារ​បោះបង្គោលព្រំ​បែងចែក​ដី​សម្បទាន​មួយ​កន្លែង​នេះ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ