ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​​ធ្វើ​អន្តរាគមន៍​ក្នុងផ្ទះ​លោក​ GULEN

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប៉ូលិស​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​៣​ តុលា បាន​ធ្វើ​អន្តរាគមន៍​ក្នុង​និវេសន​ដ្ឋាន​ ​នា​រដ្ឋ​ផេ​ន​ស៊ី​ល​វេ​នៀ របស់​គ្រូ​ប្រដៅ​សាសនា​តួ​ក​គី ​រស់នៅ​និរទេស លោក​FETHULLAH GULEN…

សហរដ្ឋអាមេរិក ៖ ប៉ូលិស​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​៣​ តុលា បាន​ធ្វើ​អន្តរាគមន៍​ក្នុង​និវេសន​ដ្ឋាន​ ​នា​រដ្ឋ​ផេ​ន​ស៊ី​ល​វេ​នៀ របស់​គ្រូ​ប្រដៅ​សាសនា​តួ​ក​គី ​រស់នៅ​និរទេស លោក​FETHULLAH GULEN ដែល​ក្រុង​អង់កា​រ៉ា​ចោទ​ថា​ ជា​អ្នក​រៀបចំ រដ្ឋប្រហារ​មិន​សម្រេច​នៅ​តួ​ក​គី​ កាលពី​ខែកក្កដា​ឆ្នាំ​២០១៦​។

អ្នកនាំពាក្យ​ម្នាក់​របស់​លោក ​GULEN​ បញ្ជាក់​ថា បុរស​ម្នាក់​បាន​បាញ់កាំភ្លើង​របស់​គេ​សំដៅលើ​​មនុស្ស​ម្នាក់ ដែល​ប៉ុនប៉ង​ផ្លោះរ​បងសំណាញ់​ដែក​នៃ​ផ្ទះ​របស់​លោក ​GULEN ហើយ​បន្ទាប់​មក​ជន​នេះ​ក៏​រត់គេច​ខ្លួន​បាត់​។​ គេ​បាញ់​តែ​១​គ្រាប់ ហើយ​ឧប្បត្តិហេតុ​នោះ​ក៏​បាន​បញ្ចប់​។

​លោក​GULEN​ស្ថិត​ក្នុងផ្ទះ​នេះ​ពេល​មានការ​បាញ់បោះ​។​ រថយន្ត​ប៉ូលិស​នៃ​រដ្ឋ​ផេ​ន​សី​ុ​ល​វេ​នៀ​ជា​ច្រើន​គ្រឿង​បើក​មក​កាន់​ទីនោះ​។

ប្រធានាធិបតី​តួ​ក​គី​លោក​រី​សី​ុ​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន បាន​ស្នើ​ជា​ច្រើន​លើក​ដល់​សហ​រដ្ឋ​អាមេរិក ឲ្យ​ធ្វើ​បត្យាប័ន​ប្រឆាំង​លោក​GULEN​ដែល​រស់នៅ​និរទេស ក្រោយ​រត់​ចោល​ស្រុក​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ