ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​អុំទូក​សួរ​អ្នក​ជិតខាង តែ​គ្មាន​អ្នក​ឃើញ លុះ​ប្រទះ​ឃើញប្តី​​យ៉ាង​អាណោចអាធ័ម

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​លង់ទឹក​ទន្លេ​ស្លាប់​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភ្នំ​ជី​មូស ក្នុងភូមិ​សាស្ត្រ ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​លង់ទឹក​ទន្លេ​ស្លាប់​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភ្នំ​ជី​មូស ក្នុងភូមិ​សាស្ត្រ ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ឯក យ៉ង សំ អធិការ​នគរបាល​ស្រុក​ស្ទោង បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះដែល​ស្លាប់​ឈ្មោះ ឡុ​ង រិ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មានមុខ​របរ​នេសាទ​ត្រី ។

យោង​តាម​ការ​បំភ្លឺ​ពី​ស្ត្រី​ឈ្មោះ ជិន និមល ដែល​ត្រូវជា​ប្រពន្ធ​របស់ ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា រូប​គាត់​និង ប្តី​បាន​ទៅ​រកស៊ី​ដាក់​មង​និង​លក់​ចាប់ហួយ​បន្តិចបន្តួច​នៅ​ឯជើង​ភ្នំ​ជី​មូស ហើយ​ប្តីរបស់​គាត់​ជា​មនុស្ស​ស្រវឹងស្រា​ជា​ប្រចាំ ។

នៅ​មុន​ពេល​កើតហេតុ កាលពី​ល្ងាច​ថ្ងៃ​ទី​២ ខែតុលា ប្តី​របស់​គាត់​ស្រវឹងស្រា​បាន​ដើរ​ឡើង​ទៅ​លើ​ភ្នំ​ជី​មូស​តែ​ម្នាក់ឯង រហូត​ម៉ោង​ប្រហែល​១១​យប់ រូប​គាត់​បានឮ​សម្លេង​ធ្លាក់ទឹក​ប្រូង​ដែរ តែ​គាត់​ស្មានថា​ឆ្កែ ។

ដោយ​បាត់​ប្តី​យូរ​ពេក គាត់​បាន​អុំទូក​ទៅ​សួរ​អ្នក​ជិតខាង​ក្រែង​មាន​អ្នក​បានឃើញ​ប្តី​គាត់ តែ​អ្នកស្រុក​ប្រាប់​ថា គ្មាន​ន​ណា​បានឃើញ​ប្តី​គាត់​ឡើយ រហូត​មក​ដល់​រសៀល ថ្ងៃ​ទី​៣ ខែតុលា ឪពុក​របស់​គាត់​ឈ្មោះ​អ៊ួ​ន ជិន ដោយ​មានការ​សង្ស័យ ក៏​បានអោយ​ឈ្មោះ ចិត្ត ចុះ​មុជទឹក​រាវរក​មើល​នៅ​ខាងក្រោម​ទូក ស្រាប់តែ​ប្រទះ​ឃើញ​ប្តី​គាត់​ស្លាប់​នៅ​ក្នុង​ទឹក​ជំរៅ​ជាង​បី​ម៉ែត្រ​យ៉ាង​អាណោចអាធ័ម​បាត់​ទៅ​ហើយ ហើយ​ក៏​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​មក​ផ្ទះ​នៅ​ភូមិ​ស្ពាន​គ្រង ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង​ទាំង​យប់ ។

បន្ទាប់​ពី​ទទួល​ព័ត៌មាន​នេះ សមត្ថកិច្ច​ជំនាញ​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ទៅ​ពិនិត្យ​សព​ឃើញ​ថា​ពុំ​មាន​ស្លាកស្នាម​អ្វី​ឡើយ ជន​រង​គ្រោះ​គឺ​ពិតជា​ស្រវឹងស្រា បណ្តាល​ឱ្យ​ធ្លាក់ទឹក​លង់​ស្លាប់​ប្រាកដ​មែន ហើយ​សព​ក៏​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ