ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​បក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម​នឹង​ក្លាយជា​ប្រធានាធិបតី​ដែរ

5 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ អគ្គលេខាបក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម​លោក​ង្វៀ​ន​ភូ​ជុង ជា​អ្នក​ប្រកាន់​មាគ៌ា​តឹង​ត្រូវ​ក្លាយ​នា​ពេល​ខាង​មុខ​នេះ​ជា​ប្រធានាធិបតី​ប្រទេស​លោក បែប​នោះ​នឹង​នាំ​ឲ្យ​លោក​ជា​អ្នក​កាន់​តំណែង​ដឹកនាំ​ទាំង​២ បន្ទាប់​ពី​លោក​ប្រធាន​ហូ​ជី​មិ​ញ​បិតា​ឯករាជ្យ​ជាតិ​មក​។ លោ​ក​ង្វៀ​ន​ ភូ​ជុង​ អាយុ​៧៤​ឆ្នាំ​ ត្រូវ​បាន​គេ​ស្គាល់​ថា…

ប្រទេស​វៀតណាម ៖ អគ្គលេខាបក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម​លោក​ង្វៀ​ន​ភូ​ជុង ជា​អ្នក​ប្រកាន់​មាគ៌ា​តឹង​ត្រូវ​ក្លាយ​នា​ពេល​ខាង​មុខ​នេះ​ជា​ប្រធានាធិបតី​ប្រទេស​លោក បែប​នោះ​នឹង​នាំ​ឲ្យ​លោក​ជា​អ្នក​កាន់​តំណែង​ដឹកនាំ​ទាំង​២ បន្ទាប់​ពី​លោក​ប្រធាន​ហូ​ជី​មិ​ញ​បិតា​ឯករាជ្យ​ជាតិ​មក​។

លោ​ក​ង្វៀ​ន​ ភូ​ជុង​ អាយុ​៧៤​ឆ្នាំ​ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នក​អភិរក្សនិយម​មួយ​រូប​ដែល​រៀបចំ​ការ​តស៊ូ ទាំង​ប្រឆាំង​អំពើ​ពុក​រលួយ​ទាំង​ប្រឆាំង​នឹង​ពួក​សកម្មជន​ប្រឆាំង​។​ ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​លោក​បាន​នាំ​ទៅ​ដល់ ការ​ចាប់​ដាក់គុក​អតីត​អ្នក​ទទួល​ខុសត្រូវ​នយោបាយ ធនាគារិក​ និង​មន្ត្រី​ច្រើន​សិប​នាក់​។ ​រូប​លោក​ត្រូវ​បាន​ថ្នាក់ដឹកនាំ​បក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម​ជ្រើសតាំង​កាលពី​ថ្ងៃ​ទី​៣​តុលា ជា​បេក្ខជន​តែ​ម្នាក់​គត់​សម្រាប់​​តំណែង​ប្រមុខរដ្ឋ​។

តាម​បណ្ដាញ​អ៊ី​ន​ធើ​រ​ណេ​តរបស់​ខ្លួន បក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម​ឲ្យ​ដឹង​នា​ថ្ងៃ​ទី​៣ ​តុលា​ថា គណៈកម្មាធិការ​កណ្ដាល​របស់​បក្ស​បាន​ជ្រើសតាំង​ជា​ឯកច្ឆ័ន្ទ លោក​ង្វៀ​ន​ភូ​ជុង​សម្រាប់​កាន់​តំណែង​ប្រធានាធិបតី ហើយ​រង់ចាំ​ការ​អនុម័ត​របស់​សភាជាតិ​តែ​ប៉ុណ្ណោះ​។​សភា​ត្រូវ​ផ្ដល់​សច្ចាប័ន​លើ​ការ​តែងតាំង​នោះ​នា​ឱកាស​នៃ​កិច្ចប្រជុំ​របស់​ខ្លួន​ដែល​បើក​ធ្វើ​នា​ថ្ងៃ​ទី​២២​តុលា​ខាង​មុខ​នេះ​។

ការ​សម្រេចចិត្ត​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មរណភាព​របស់​លោក​ត្រាន់​ដាយ​ក្វា​ង ដែល​ធ្វើ​ប្រមុខរដ្ឋ​ពី​ឆ្នាំ​២០១៦​មក កាលពី​ថ្ងៃ​ទី​២១​កញ្ញា​ក្នុង​ជន្មាយុ​៦១​ឆ្នាំ ក្រោយ​ពី​លោក​មាន​ជំងឺ​អស់​រយៈពេល​យ៉ាង​យូរ​មក​។​ក្រោម​អាណត្តិ​របស់​លោក​រាល់​សំឡេង​ប្រឆាំង​ត្រូវ​បា​នប​ង្រា​ប​ក្នុង​ប្រទេស ដែល​មាន​អ្នកទោស​នយោបាយ​ច្រើន​សិប​នាក់​។

លោក​ត្រាន់​វូ​ហៃ ​អ្នក​ជំនាញការ​ម្នាក់​ខាង​វិទ្យាសាស្ត្រ​សង្គម​និយាយ​ថា លោក​ង្វៀ​ន​ភូ​ជុង​ នឹង​ជា​អ្នកមាន​អំណាច​ខ្លាំង​បំផុត​នៃ​ប្រវត្តិសាស្ត្រ របស់​វៀតណាម បន្ទាប់​ពី​លោក​ហូ​ជី​មិ​ញ ដែល​ទទួលមរណភាព​កាលពី​ឆ្នាំ​១៩៦៩​ និង​អតីត​ប្រមុខ​បក្ស​ពី​ឆ្នាំ​១៩៦០​រហូត​ដល់​ស្លាប់​ក្នុង​ឆ្នាំ​១៩៨៦ លោក​LE DUAN​។ ​លោក​ភូ​ជុង​ជាមួយ​អំណាច​បែប​នេះ អាច​ជម្រុញ​​ការ​អនុវត្ត​នូវ​អ្វី​ដែល​លោក​និង​បក្ស​ចង់បាន​។​ មនុស្ស​មួយ​ចំនួន​យល់​ថា ការ​ប្រមូលផ្ដុំ​អំណាច​នោះ​នឹង​អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​។

​ពួក​អ្នក​សង្កេតការណ៍​កត់​សម្គាល់ថា ការ​ប្រយុទ្ធ​របស់​លោក​ង្វៀ​ន​ភូ​ជុង ប្រឆាំង​អំពើ​ពុក​រលួយ​រហូត​ដល់​បណ្ដា​អ្នកមាន​ឥទ្ធិពល​ខ្លាំង​ៗ គឺ​ក្នុង​បំណង​តែ​មួយ​គត់ កែ​លម្អ​សភាព​ការណ៍​ក្នុង​ប្រទេស​អា​ស៊ីមួយ ដែល​ទទួល​រង​អ​ម្រែ​ក​យ៉ាង​ធ្ងន់​នោះ ប៉ុន្តែ​លោក​ក៏​នឹង​ប្រើ​អំណាច​ដើម្បី​កម្ចាត់​ពួក​ប្រឆាំង​ខាង​នយោបាយ​ផង​ដែរ​។

សក់ស្កូវ​លោក​ង្វៀ​ន​ភូ​ជុង​ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រមុខ​បក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម​កាលពី​ឆ្នាំ​២០១១ បន្ទាប់​មក​លោក​បន្ត​កាន់​តំណែង​នេះ​នា​ឆ្នាំ​២០១៦​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ