ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​ទេសចរណ៍​ដាក់​វិធានការ​ឱ្យ​ម្ចាស់​អាជីវកម្ម​ពង្រឹង​សេវាកម្ម​ទេសចរណ៍

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ មន្ទីរ​ទេស​រណ៍​ខេត្តស្ទឹងត្រែង​បាន​ដាក់​វិធានការ​ដល់​វិស័យ​ឯកជន ដើម្បី​រួម​គ្នា​ពង្រឹង​សេវាកម្ម​ទេសចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​គ្រា​ដំណើរ​កម្សាន្ត​ទៅ​កាន់​រមណីយដ្ឋាន​នានា​ក៏​ដូច​ជា ការ​ស្នាក់​នៅ​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ផង​ដែរ ។ លោក អ៊​ន ប៉ោ​សឿ​ន…

ខេត្តស្ទឹងត្រែង ៖ មន្ទីរ​ទេស​រណ៍​ខេត្តស្ទឹងត្រែង​បាន​ដាក់​វិធានការ​ដល់​វិស័យ​ឯកជន ដើម្បី​រួម​គ្នា​ពង្រឹង​សេវាកម្ម​ទេសចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​គ្រា​ដំណើរ​កម្សាន្ត​ទៅ​កាន់​រមណីយដ្ឋាន​នានា​ក៏​ដូច​ជា ការ​ស្នាក់​នៅ​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ផង​ដែរ ។

លោក អ៊​ន ប៉ោ​សឿ​ន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ថា ផ្នែក​ឯកជន​ដែល​ធ្វើការ​លើ​វិស័យ​ទេសចរណ៍​ត្រូវ​តែ​រួម​សហការ​គ្នា​ពង្រឹង​សេវាកម្ម​ទេសចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព ពិសេស​ការ​ធ្វើ​បដិសណ្ឋារកិច្ច​ភាព​រាក់ទាក់ ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​ភ្ញៀវ​ពេល​មក​លេង​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដើម្បី​ទាក់ទាញ​ឲ្យ​មក​បាន​កាន់តែ​ច្រើន នៅ​ពេល​ក្រោយ​ៗ​ទៀត ។ លោក​បន្ថែម​ថា នេះ​ជា​មុខមាត់​របស់​ខេត្ត​យើង​ហើយ​ក៏​មាន​ប្រយោជន៍​សម្រាប់​បងប្អូន​ប្រកប​របរ​អាជីវកម្ម​សណ្ឋាគារ​ផ្ទះសំណាក់ អាហារ​ដ្ឋា​ន ដូចនេះ​ត្រូវ​រៀបចំ​ឲ្យ​មាន​សោ​ភណ្ឌ​ភាព បរិស្ថាន​ល្អ ម្ហូបអាហារ​ប្រកបដោយ​អនាម័យ និង​មិន​តម្លើង​តម្លៃ​ម្ហូបអាហារ បន្ទប់​ស្នាក់​នៅ​ជាដើម ហើយ​បើ​ម្ចាស់​អាជីវកម្ម​ណាមួយ​អនុវត្ត​បាន​ល្អ ទៅ​តាម​ស្តង់ដា​នឹង​ត្រូវ​បាន​លើ​ទឹកចិត្ត​ពី​មន្ទីរ​ទេសចរណ៍​ផង​ដែរ ។

កញ្ញា និ​ត​ប៊ុ​ន​ដា​នី ម្ចាស់​សណ្ឋាគារ រស្មី ពេជ្រ ស្ថិត​នៅ​សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង​ត្រែង​បាន​លើក​ឡើង​ថា កន្លង​មក​ម្ចាស់ផ្ទះ​សំណាក់​សណ្ឋាគារ​ភោជនីយដ្ឋាន​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​មន្ទីរ​ទេសចរណ៍​រួច​មក​ហើយ ព្រោះ​សេវាកម្ម​ល្អ​ទីក្រុង​ស្អាត គឺ​បាន​ផ្ដើម​ចេញពី​យើង​ទាំងអស់​គ្នា ។ កញ្ញា​អះអាង​ថា វិស័យ​ឯកជន​សព្វថ្ងៃ​ក៏​បាន​ប្រឹងប្រែង​រៀបចំ​សេវាកម្ម​បម្រើភ្ញៀវ​ឲ្យ​បាន​ល្អ​ដែរ ព្រោះ​ធ្លាប់​ទទួល​បានការ​បណ្តុះបណ្តាល​ពី​មន្ទីរ​ទេសចរណ៍​ក្នុង​ការ​រៀបចំ​ប្រព័ន្ធ​ការងារ​ល្អ​បម្រើ​ទាំង​ផ្នែក​ស្នាក់​នៅ និង​មាន​កន្លែង​អាហារ​ដ្ឋា​ន​ប្រកបដោយ​ផា​សុខភាព ។

លោក​សាយ កុសល អភិបាលក្រុង​បាន​គាំទ្រ​ចំពោះ​ការ​យល់​ដឹង​នេះ ព្រោះ​អាជ្ញាធរ​ខេត្ត​បាន​ប្រឹងប្រែង​អភិវឌ្ឍន៍​ទីក្រុង​បាន​ស្អាត​ក៏​ចង់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​លេង​ច្រើន​ដែរ ។ លោក​ថា នៅ​រដូវ​បុណ្យ​ភ្ជុំ​នេះ​អាជ្ញាធរ​បាន​បង្កើន​ការងារ​រៀបចំ​សណ្តាប់ធ្នាប់​ការពារ​សន្តិសុខ​ឱ្យ​មាន​ភាព​ប្រសើ​ឡើង ដើម្បី​បង្កើន​ភាព​កក់ក្តៅ​ដល់​ភ្ញៀវ​ដែល​បាន​មក​ដល់​ខេត្តស្ទឹងត្រែង​យើង ហើយ​ឆ្នាំ​ក្រោយ​ៗ​នឹង​មក​ម្តងទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ