ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ទៅ​ជា​ការ​វះកាត់​កែ​សម្រស់?

5 ឆ្នាំ មុន

ការ​វះកាត់​កែ​សម្រស់​ត្រូវ​បាន​គេ​ប្រើ ដើម្បី​ជួយ​ជួសជុល និង​ស្តារ​ឡើង​វិញ​នូវ​ស្បែក​ដែល​បាត់ ឬ​ខូច ។ គោលបំណង​ចម្បង​នៃ​ការ​វះកាត់​នេះ គឺ​ដើម្បី​ស្តារ​មុខងារ​នៃ​ជាលិកា និង​ស្បែក​ឲ្យ​នៅ​ជិត​នឹង​ធម្មតា​វិញ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ ការ​កែ​លម្អ​រូបរាង…

ការ​វះកាត់​កែ​សម្រស់​ត្រូវ​បាន​គេ​ប្រើ ដើម្បី​ជួយ​ជួសជុល និង​ស្តារ​ឡើង​វិញ​នូវ​ស្បែក​ដែល​បាត់ ឬ​ខូច ។

គោលបំណង​ចម្បង​នៃ​ការ​វះកាត់​នេះ គឺ​ដើម្បី​ស្តារ​មុខងារ​នៃ​ជាលិកា និង​ស្បែក​ឲ្យ​នៅ​ជិត​នឹង​ធម្មតា​វិញ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ ការ​កែ​លម្អ​រូបរាង គឺជា​គោលដៅ​សំខាន់ ប៉ុន្តែ​គឺជា​គោលដៅ​ទី​ពីរ ។

ការ​វះកាត់​កែ​សម្រស់ (plastic surgery) ខុស​ពី​ការ​វះកាត់​កែ​សម្រស់​ឲ្យ​ស្រស់​ស្អាត (cosmetic surgery) ដែល​ជា​ការ​វះកាត់​តែ​មួយ​គត់ ដើម្បី​ផ្លាស់​ប្តូរ​មុខមាត់​របស់​មនុស្ស​ដែល​មាន​សុខភាព​ល្អ ដើម្បី​ទទួល​បាន​នូវ​អ្វី​ដែល​ពួក​គេ​ចង់បាន ។

នៅ​ពេល​ណា ការ​វះកាត់​កែ​សម្រស់​ត្រូវ​បាន​ប្រើ ? ការ​វះកាត់​កែ​សម្រស់ អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ជួសជុល ៖

1.​ភាព​មិន​ប្រក្រតី​ដែល​កើត​ចេញពី​កំណើត ដូច​ជា​បបូរមាត់ និង​ក្រអូមមាត់ ម្រាមដៃ និង​ស្នាម​ខ្នៅ​ពី​កំណើត ។

2.​តំបន់​ដែល​ខូចខាត​ដោយ​ការ​យក​ចេញ​នៃ​ជាលិកា​មហារីក ដូច​ជា​ពីមុខ ឬ​សុដន់ ។

3.​ការ​រលាក​យ៉ាង​ធ្ងន់ ឬ​របួសធ្ងន់​ផ្សេង​ទៀត ។

ការ​វះកាត់​កែ​សម្រស់​ជា រឿយ​ៗ​អាច​ជួយ​លើកកម្ពស់​ការ​គោរព​ខ្លួនឯង ភាព​ជឿជាក់ និង​គុណភាព​នៃ​ជីវិត​របស់​មនុស្ស (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ