ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​មើល​សម្រស់​បេ​ក្ខ​នារី​បវរកញ្ញា​អន្តរជាតិ​ថៃ​២០១៨

5 ឆ្នាំ មុន

បេ​ក្ខ​នារី​ដែល​ចូលរួម​ការ​ប្រកួត​បវរកញ្ញា​«​អាំង​ទែ​ណា​ស្យូ​ណា​ល់​ថៃ ២០១៨» ឬ (Miss International Thailand 2018) បាន​ដើរ​កម្សាន្ត​នៅ​ឯ​រមណីយដ្ឋាន​«WANG YAO Riverside»…

បេ​ក្ខ​នារី​ដែល​ចូលរួម​ការ​ប្រកួត​បវរកញ្ញា​«​អាំង​ទែ​ណា​ស្យូ​ណា​ល់​ថៃ ២០១៨» ឬ (Miss International Thailand 2018) បាន​ដើរ​កម្សាន្ត​នៅ​ឯ​រមណីយដ្ឋាន​«WANG YAO Riverside» នៅ​ក្រុង​«NAKHON NAYOK» ប្រទេស​ថៃ ។

កិច្ចការ​ចម្បង​របស់​ពួក​នាង​ជាដំបូង​គឺ​ការ​សុំ​ពរ​ពី​វត្ថុ​សក្ដិ​សិទ្ធិ នៅ​ព្រះ​ចេតិយ៍​ក្នុង​ទីក្រុង និង​ថត​ឈុត​ហែល​ទឹក​នៅ​ឯ​ទឹកជ្រោះ​«Salika» រួម​ទាំង​មានការ​កម្សាន្ត​នានា​នៅ​បរិវេណ​នោះ ។ ការ​ប្រកួត​បវរកញ្ញា​«Miss International Thailand 2018» នឹង​មានការ​ប្រកួត​ជុំ​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​៦ តុលា​២០១៨​ខាង​មុខ និង​មាន​ផ្សាយ​បន្ត​ភ្ទា​ល់​នៅ​ប៉ុស្ដិ៍​«NOW 26» ។

ចំពោះ​បេ​ក្ខ​នារី​ដែល​ទទួល​បាន​មកុដ​នឹង​ជា​តំណាង​ទៅ​ប្រកួត​«Miss International 2018 »​លើក​ទី​៥៨ នៅ​ប្រទេស​ជប៉ុន​ក្នុង​ថ្ងៃ​ទី​៩ វិច្ឆិកា​២០១៨​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ