ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ជាតិ​អន្តរជាតិ​រាប់​ពាន់​នាក់​ចូល​ទស្សនា​អភិរក្ស​ដ្ឋា​ន​អង្គរ​ក្នុង​ក្រុង​សៀមរាប

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ​ហៅ​កាត់​ថា អភិរក្ស​ដ្ឋា​ន​អង្គរ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បើកទ្វារ​ជូន​សាធារណៈ​ជនជាតិ និង​អន្ដរជាតិ​បាន​ចូល​ទស្សនា​នូវ​ឃ្លាំង​ទុក​វត្ថុ​បុរាណ និង​សិល្បៈ​ជា​ច្រើន​ដែល​មាន​ដាក់​តាំង​បង្ហាញ​នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨…

ខេត្តសៀមរាប ៖ នៅ​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ​ហៅ​កាត់​ថា អភិរក្ស​ដ្ឋា​ន​អង្គរ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បើកទ្វារ​ជូន​សាធារណៈ​ជនជាតិ និង​អន្ដរជាតិ​បាន​ចូល​ទស្សនា​នូវ​ឃ្លាំង​ទុក​វត្ថុ​បុរាណ និង​សិល្បៈ​ជា​ច្រើន​ដែល​មាន​ដាក់​តាំង​បង្ហាញ​នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ ដើម្បី​ចូលរួម​អបអរ​ទិវា​ខួប​បេតិកភណ្ឌ​អឺរ៉ុប​នៅ​ក្នុង​អភិរក្ស​អង្គរ​ក្បែរ​មាត់​ស្ទឹង​ពី​ខាងលិច​ស្ទឹង​សៀមរាប ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ។

គួរ​កត់សម្គាល់​ផង​ដែរ​ថា ក្នុង​ការ​ចូល​ទស្សនា​១​ថ្ងៃ គឺ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ នៃ​ទិវា​ខួប​បេតិកភណ្ឌ​អឺរ៉ុប​នេះ គឺ​មាន​បងប្អូន​ប្រជាពលរដ្ឋ​មក​ពី​ទី​ជិត​ឆ្ងាយ ជា​ពិសេស​ពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប និង​ភ្ញៀវ​អន្ដរជាតិ​រាប់​ពាន់​នាក់ មាន​ភាព​ភ្ញាក់ផ្អើល​ទៅ​នឹង​វត្ថុ​បុរាណ​ដែល​មាននៅ​ក្នុង​អភិរក្ស​ដ្ឋា​ន​អង្គរ ក្រុង​សៀមរាប ដែល​កន្លង​មក​ត្រូវ​បានការ​ពារ​យ៉ាង​តឹង​រឹង​បំផុត​ពី​សំណាក់​ជន​អគតិ​មួយ​ចំនួន​ព្រោះ បារម្ភ​ពី​ហានិភ័យ​នានា​កើតឡើង ហើយ​វត្ថុ​បុរាណ​ទាំងនោះ​មាន​ដូច​ជា ក្បាល​នាគ ព្រះ​កេស​ពុទ្ធរូប រូបចម្លាក់ ផ្ទាំង​សិលាចារឹក និង​វត្ថុ​សិល្បៈ​ធំ​តូច​ជា​ច្រើន ។

លោក គឹ​ម សុ​ធិ​ន ប្រធាន​អភិរក្ស​ដ្ឋា​ន​អង្គរ​បាន​ប្រាប់​ថា នេះ​ជា​លើក​ទី​៣ ហើយ​ដែល​ស្ថាប័ន​លោក​បើក​ឱ្យ​មានការ​ចូល​ទស្សនា​ដោយ​សេរី ឥត គិតលុយ​បែប​នេះ ហើយ​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​តប​ទៅ​នឹង​ការ​ស្នើ​សុំ​របស់​ស្ថានទូត​បារាំង​នៅ​កម្ពុជា ដើម្បី​ចូលរួម​អបអរ​ទិវា​ខួប​បេតិកភណ្ឌ​អឺរ៉ុប​២៩ កញ្ញា​កន្លង​ទៅ​ផង​ដែរ ។ លោក​បាន​បញ្ជាក់​ថា ចំពោះ​ស្ថានទូត​បារាំង​ចង់ឱ្យ​មានការ​ផ្សព្វផ្សាយ​អំពី​ស្នាដៃ​ជនជាតិ​បារាំង​ដែល​បាន​ខិតខំ​កន្លង​មក ដើម្បី​ជួយ​ប្រមូល​វត្ថុ​បុរាណ​នៅ​តាម​ប្រាសាទ​នានា​ទូ​ទាំង​ប្រទេស​យក​មក​រក្សា​ទុក​នៅ​ទី​នេះ ។ ក្នុង​នោះ​ដើម្បី​រម្លឹក​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​យើង​ក្នុង​ការ​ទប់ស្កាត់​នូវ​បទល្មើស​ជួញដូរ​វត្ថុ​បុរាណ​នា​ពេល​កន្លង​មក​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា អ​ភ​រិ​ក្ស​អង្គរ និង​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ គឺ​តែ​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩០៨ នៅ​សម័យ​បារាំង ហើយ​នៅ​សម័យ​នោះ​ប្រាសាទខ្មែរ​របស់​យើង​មានការ​បាក់បែក​ខ្លាំង ដោយសារ​សង្គ្រាម ហើយ​ទីតាំង​នេះ គឺជា​ឃ្លាំង​សម្រាប់​ទុក​វត្ថុ​បុរាណ​នានា​ដែល​ប្រមូល​បាន​មក​ពី​តាម​ប្រាសាទ​ទូ​ទាំង​ប្រទេស​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ