ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ច្រក​ទ្វារ​០៤​កន្លែង​ត្រូវ​តែ​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន​ដោយ​ខុសច្បាប់

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ សូម​ឲ្យ​ប្រធាន​ច្រក​ទ្វេរ​ភាគី​ចំនួន​០៤​កន្លែង ជាប់​ប្រទេស​វៀតណាម​ត្រូវ​តែ​មាន​វិធានការ​ទប់ស្កាត់​រាល់​ទំនិញ​ណា​ដែល​ត្រូវ​ហាមឃាត់ និង​ទំនិញ​នាំ​ចូល​ដោយ​មិន​ប្រក្រតី​ត្រូវ​ទប់ស្កាត់ ហើយ​ក៏​មិន​ធ្វើបាប​ពលរដ្ឋ​ដែល​ដឹក​កសិផល​ទៅ​លក់​នៅ​ទីផ្សារ​ព្រំដែន​ដែរ​» នេះ​ជា​ប្រសាសន៍​របស់​លោក លី ឡេ​ង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​០៣…

ខេត្ត​ត្បូងឃ្មុំ ៖ សូម​ឲ្យ​ប្រធាន​ច្រក​ទ្វេរ​ភាគី​ចំនួន​០៤​កន្លែង ជាប់​ប្រទេស​វៀតណាម​ត្រូវ​តែ​មាន​វិធានការ​ទប់ស្កាត់​រាល់​ទំនិញ​ណា​ដែល​ត្រូវ​ហាមឃាត់ និង​ទំនិញ​នាំ​ចូល​ដោយ​មិន​ប្រក្រតី​ត្រូវ​ទប់ស្កាត់ ហើយ​ក៏​មិន​ធ្វើបាប​ពលរដ្ឋ​ដែល​ដឹក​កសិផល​ទៅ​លក់​នៅ​ទីផ្សារ​ព្រំដែន​ដែរ​» នេះ​ជា​ប្រសាសន៍​របស់​លោក លី ឡេ​ង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​០៣ តុលា ២០១៨ នៅ​សាលាស្រុក​មេមត់ ក្នុង​ពិធី​ប្រកាស​ផ្លាស់​ប្តូរ និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ​ជា​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​តំបន់​ទ្វេរ​ភាគី​នោះ​។

លោក ចេ​ង ប៊ុ​ណ្ណា​រ៉ា អភិបាលស្រុក​មេមត់​បាន​គូសបញ្ជាក់​ថា ស្រុក​មេមត់​មាន​ច្រក​ទ្វារ​ព្រំដែន​សំខាន់​ៗ​ចំនួន​០៦​ច្រក គឺ​ច្រក​ទ្វេរ​ភាគី​ចំនួន​០២​ច្រក (​ច្រក​ទ្វេរ​ភាគី​ដារ និង​ច្រក​ទ្វេរ​ភាគី​ទន្លេ​ចាម​) និង​ច្រក​តំបន់​ចំនួន​០៤​ច្រក គឺ​ច្រក​ដូនរ័ត្ន ច្រក​ជាំ​ក្រវៀន ច្រក​ចាន់​មូល និង​ច្រក​ទ​ន្លូ​ង ។ ច្រក​ទ្វារ​ទាំង​០៦​នេះ​ជា​ដង្ហើម​សេដ្ឋ​កិ​ច្ឋ​សម្រាប់​ផ្លាស់​ប្តូរ​កសិផល​របស់​បងប្អូន​ប្រជាពលរដ្ឋ​មិន​ត្រឹមតែ​ស្រុក​មេមត់​ប៉ុណ្ណោះ​ទេ នៅ​ស្រុក និង​ខេត្ត​មួយ​ចំនួន​ទៀត​ក៏​បាន​ដឹក​កសិផល​យក​មក​លក់​នៅ​តាម​ច្រក​ទាំងនេះ​មាន​ដំឡូង​មី និង​ស្វាយចន្ទី​ជាដើម ។

លោក​លី ឡេ​ង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សម្រាប់​អាណត្តិ​ប្រធាន​ច្រក​នីមួយ​ៗ គឺ​មាន​រយៈពេល​តែ​ចំនួន​ពីរ​ឆ្នាំ និង​ត្រូវ​ដល់​ពេល​កំណត់​ត្រូវ​ផ្លាស់​ប្តូរ ដែល​ជា​ការ​ធម្មតា​របស់​មន្ត្រីរាជការ​ក្នុង​នោះ​មាន​អ្នក​សប្បាយ និង​អ្នក​មិន​សប្បាយចិត្ត​ដែល​នឹង​ត្រូវ​ផ្ទេរ​ចេញ​នោះ ។ ហើយ​អ្នក​ដែល​ត្រូវ​ចូល​កាន់​តំណែង​ថ្មី​នេះ​ធ្វើ​យ៉ាងណា​ត្រូវ​ខិតខំ​បំពេញភារកិច្ច​តាម​ច្រក​នីមួយ​ៗ​ឲ្យ​បាន​ល្អ​មិន​ត្រូវ​ធ្វើបាប​ពលរដ្ឋ​ដឹក​កសិផល​យក​មក​លក់​នៅ​ទីផ្សារ​ព្រំដែន​ដែរ ។

លោក​លី ឡេ​ង អភិបាលខេត្ត​មាន​ប្រសាសន៍​បន្ត​ថា អ្នកដឹកនាំ​ប្រធាន​ច្រក​ត្រូវ​តែ​បង្ហាញ​ពី​សមត្ថភាព និង​ទេព​កោសល្យ​ភាព​ឈា្ល​ស​វៃ ក្នុង​ការ​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើតឡើង​មាន​តូច​មាន​ធំ​នោះ ហើយ​ក៏​មាន​ច​រិ​ក​ដឹកនាំ​បែប​ទឹកសមុទ្រ​មាន​ន័យ​ថា «​ធ្វើ​អ្វីមួយ​មិន​ស្កប់ស្កល់​ចង់បាន​ហើយ​ចង់បាន​ទៀត​» ។

សូមកុំ​ឲ្យ​មាន​ជា​ដាច់ខាត ។ ត្រូវ​មាន​សាមគ្គីភាព​ជាមួយនឹង​ប្រទេស​ជិតខាង​ភូមិ​ផង​របង​ជាមួយ​ត្រូវ​ទប់ស្កាត់​នូវ​ចរាចរណ៍​ទំនិញ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​គ្រប់​ប្រភេទ​ឲ្យ​មាន​ប្រសិទ្ធភាព​។

សូម​បញ្ជាក់​ថា យោង​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃ​ទី​២៦ កញ្ញា ២០១៨ ដោយ​សម្តេច​ក្រឡាហោម ស ខេ​ង ក្នុង​នោះ​មាន​៖ ទី​១- លោក​ស្រ៊ុ​ន ណាត ពី​នាយករង​ទីចាត់ការ​ធនធានមនុស្ស​សាលាខេត្ត​ត្បូងឃ្មុំ​មក​កាន់​តំណែង​ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​ដូនរ័ត្ន ទី​២- លោក អ៊ុំ ផា​ឡូត ពី​ប្រធាន​ការិយាល័យ​របៀប និង​ឯកសារ​នៃ​ទីចាត់ការ​រដ្ឋបាល​សាលាខេត្ត​ត្បូងឃ្មុំ​ឲ្យ​មក​កាត់​តំណែង​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​ចាន់​មូល ទី​៣- លោក មួន សុភាព ពី​ប្រធាន​ការិយាល័យ​កិច្ចការ​ច្បាប់ និង​សុវត្ថិភាព​សាធារណៈ​នៃ​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​ត្បូងឃ្មុំ​មក​កាន់​តំណែង​ជា​ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​ទ្វេរ​ភាគី​ដារ ទី​៤- លោក​ភួង សុភា ឲ្យ​មក​កាន់​តំណែង​ជា​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​តំបន់​ព្រំដែន​ទ​ន្លូ​ង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ