ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំបាកធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវលំនេះ​ណាស់​ ខណៈ​សិស្សានុសិស្ស​និង​ពលរដ្ឋ​សុំ​ការ​ជួសជុល

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវលំ​២​ខ្សែ​ប្រវែង​ប្រមាណ​ជិត​២.០០០​ម៉ែត្រ​ដែល​ឆ្លងកាត់​៣​ភូមិ​កំពុង​រង​ការ​ខូចខាត ហើយ​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​មក​ស្ថិត​ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី​។ ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ផ្លូវលំ​២​ខ្សែ​ប្រវែង​ប្រមាណ​ជិត​២.០០០​ម៉ែត្រ​ដែល​ឆ្លងកាត់​ចំនួន​៣​ភូមិ មាន​១​ខ្សែ​ជិត​១.០០០​ម៉ែត្រ​ពី​ភូមិ​គោ​អំពិល​ត​ភ្ជាប់​ទៅ​ភូមិ​រូង​ក្រ​ប៉ៅ និង​១​ខ្សែ​ទៀត​ប្រវែង​ជិត​១.០០០​ម៉ែត្រ​ដូច​គ្នា​ដែល​ត​ភ្ជាប់​ពី​ភូមិ​គោក​អំពិល​ត​ភ្ជាប់​ទៅ​ភូមិ​ពោធិ៍​រៀង…

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវលំ​២​ខ្សែ​ប្រវែង​ប្រមាណ​ជិត​២.០០០​ម៉ែត្រ​ដែល​ឆ្លងកាត់​៣​ភូមិ​កំពុង​រង​ការ​ខូចខាត ហើយ​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​មក​ស្ថិត​ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី​។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ផ្លូវលំ​២​ខ្សែ​ប្រវែង​ប្រមាណ​ជិត​២.០០០​ម៉ែត្រ​ដែល​ឆ្លងកាត់​ចំនួន​៣​ភូមិ មាន​១​ខ្សែ​ជិត​១.០០០​ម៉ែត្រ​ពី​ភូមិ​គោ​អំពិល​ត​ភ្ជាប់​ទៅ​ភូមិ​រូង​ក្រ​ប៉ៅ និង​១​ខ្សែ​ទៀត​ប្រវែង​ជិត​១.០០០​ម៉ែត្រ​ដូច​គ្នា​ដែល​ត​ភ្ជាប់​ពី​ភូមិ​គោក​អំពិល​ត​ភ្ជាប់​ទៅ​ភូមិ​ពោធិ៍​រៀង ដែល​ស្ថិត​ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ផ្លូវលំ​២​ខ្សែ​ប្រវែង​ប្រមាណ​ជិត​២.០០០​ម៉ែត្រ​នេះ​រង​ការ​ខូចខាត​ប្រមាណ​២​ទៅ​៣​ឆ្នាំ​មក​ហើយ កាលពីមុន​ផ្លូវ​នេះ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​តែ​ត្រូវ​បាន​ព្រះ​គ្រូ​ចៅអធិការ​វត្ត​កោះ​កេ​ត​អូរ​ប្រាសាទ បាន​ធ្វើការ​ជួសជុល​កសាង​តែ​រយៈពេល​៣​ឆ្នាំ​នេះ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ធ្វើ​ឱ្យ​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​ជួប​ការ​លំបាក ។ ជា​ការ​សំណូមពរ​ពី​ប្រជាពលរដ្ឋ​សុំ​អោយ​អភិបាល​ខេត្តបន្ទាយមានជ័យ​ដូច​ជាម​ន្ទី​ជំនាញ​ពាក់ព័ន្ធ​ស្រុក​ជួយ​ជួសជុល​ផ្លូវ​ដែល​កំពុង​ជួប​ការ​លំបាក​នេះ ។

លោក រ័​ត្ន ដា​ស៊ី​ណ​ង អភិបាលស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ថា ផ្លូវលំ​នេះ​ស្ថិត​ភូមិ​រូង​ក្រ​ប៉ៅ ឃុំ​អូរ​ប្រាសាទ​១​ខ្សែ ប្រមាណ​ជា​៨០០​ម៉ែត្រ​ត្រូវ​បាន​កសាង​ចាក់​បេតុង​ដោយ​មូល​នី​ធិ​ភូមិ​/​ឃុំ​ឆ្នាំ​២០១៧ ត្រូវ​បាន​កសាង​រួចរាល់​ហើយ​តែ​ផ្លូវ​ត​ភ្ជាប់​មាន​២​ខ្សែ​ប្រមាណ​ជិត​២.០០០​ម៉ែត្រ​ដែល​រង​ការ​ខូចខាត​នោះ​មិន​បាន​ឆ្លើយ​តប​ទៅ​ឡើយ​ដោយ​មិន​ទាន់​មាន​គម្រោង​ធ្វើ​នៅឡើយ តែ​លោក​នឹង​ព្យាយាម​លើក​គម្រោង​កសាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ