ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ផ្តល់​ប្រាក់​លើកទឹកចិត្ត​៥​ម៉ឺន​ដុល្លារ​ដល់​កងកម្លាំង​នគរបាល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស​ម្តេ​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះ​ឆ្នោត​បាន​ផ្តល់​ថវិកា​៥​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ដល់​កងកម្លាំង​នគរបាល ដើម្បី​លើកទឹកចិត្ត​ចំពោះ​ការ​បង្ក្រាប​ក្រុម​ប្រដាប់​អាវុធ​អាណា​ធិ​ប​តេ​យ្យ​នា​ពេល​ថ្មី​ៗ​នេះ ។…

រាជធានី​ភ្នំពេញ ៖ ស​ម្តេ​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះ​ឆ្នោត​បាន​ផ្តល់​ថវិកា​៥​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ដល់​កងកម្លាំង​នគរបាល ដើម្បី​លើកទឹកចិត្ត​ចំពោះ​ការ​បង្ក្រាប​ក្រុម​ប្រដាប់​អាវុធ​អាណា​ធិ​ប​តេ​យ្យ​នា​ពេល​ថ្មី​ៗ​នេះ ។

យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ស ខេ​ង​ចេញផ្សាយ​កាលពី​ពេល​ថ្មី ៗ​កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា ការ​ផ្តល់​ថវិកា​នេះ​បន្ទាប់​ពី​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​កងកម្លាំង​នគរបាល​ជាតិ​បាន​ស្រាវជ្រាវ និង​ធ្វើការ​ចាប់ខ្លួន​សកម្មជន និង​មេ​ក្លោ​ង​ចលនា​ប្រដាប់​អាវុធ​ខុសច្បាប់​នៅ​ទូ​ទាំង​ប្រទេស​ចំនួន​៩​នាក់ ដោយ​រឹបអូស​អាវុធ​វែង​៣០​ដើម អាវុធ​ខ្លី​មួយ​ដើម និង​ឧបករណ៍​សម្ភារៈ​ផ្សំ​គ្រឿងផ្ទុះ​មួយ​ចំនួន​ទៀត ។

លទ្ធផល​នេះ គឺ​បាន​ធ្វើ​ឡើង​ក្រោម​កិច្ចសហការ​រវាង​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​កម្លាំង​នគរបាល​ខេត្តកំពត និង​កម្លាំង​នគរបាល​ខេត្តពោធិ៍សាត់​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រោម​ការ​សម្របសម្រួល​នីតិវិធី​របស់​ព្រះរាជអាជ្ញា​ព្រះរាជអាជ្ញា​រាជធានី​-​ខេត្ត​ទាំង​៣ ។ ប្រភព​បាន​បញ្ជាក់​ថា «​នេះ គឺជា​ក្រុម​ប្រដាប់​អាវុធ​អាណា​ធិ​ប​តេ​យ្យ​ដែល​ត្រូវ​បាន​បង្ក្រាប​បន្ទាប់ ពី​ការ​បង្កើត​រាជរដ្ឋាភិបាល​ថ្មី ក្រោយ​ការ​បោះ​ឆ្នោត កាលពី​ខែកក្កដា ឆ្នាំ​២០១៨​នេះ » ។

សូម​រំលឹក​ថា ក្នុង​នាម​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះ​ឆ្នោត​សម្តេច​ក្រឡាហោម ស ខេ​ង តែងតែ​លើកទឹកចិត្ត និង​ថ្លែងអំណរគុណ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ថែរក្សា​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ​បាន​យ៉ាង​ល្អ​ប្រសើរ​នៅ​ក្នុង​ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​សុវត្ថិភាព គ្មាន​អំពើ​ហិង្សា ។

ជាមួយ​គ្នា​នេះ​សម្តេច​ក្រឡាហោម​ធ្លាប់​បាន​បញ្ជាក់​អះអាង​ដែរ​ថា ការ​សម្រេច​បាន​នូវ​ជោគជ័យ​ក្នុង​ភារកិច្ច​ដ៏​ថ្លៃថ្លា​នេះ​ក៏​មិន​អាច​កាត់​ផ្តាច់​បាន​ពី​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ពី​ប្រជាពលរដ្ឋ​គ្រប់​រូប និង​គ្រប់​គណបក្ស​នយោបាយ​ដែល​បាន​បង្ហាញ​ពី​ភាព​ចាស់ ទុំ​ខាង​នយោបាយ និង​ភាព​សុខដុមរមនា​ក្នុង​សង្គម ព្រមទាំង​កិត្យានុភាព ជាតិខ្មែរ​ទាំងមូល​ទៅ​ដល់​សកលលោក​បានឃើញ​ច្បាស់​នូវ​សមិទ្ធផល និង​ផ្លែផ្កា​នៃ​ការ​អនុវត្តន៍​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ