ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជុំ​មក​ដល់​មន្ត្រី​ជំនាញ​រក​ឃើញ​សរសៃរ​គុយទាវ និង​លត​ស្វិត​មាន​គីមី​ក្នុង​ផ្សារ​ឈើ​កាច់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ដើម្បី​លើកកម្ពស់​សុខមាលភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជំបិណ្ឌ​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​៣ តុលា​នេះ​មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង​សហការ​ជាមួយ​មន្ទីរ​ពា​ណិ​កម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​ក្នុង​ផ្សារ​ឈើ​កាច់ ដែល​ស្ថិត​នៅ​ក្នុង​ទីរួមស្រុក​បាភ្នំ ហើយ​បាន​រក​ឃើញ​ចំណីអាហារ​ប្រភេទ​សរសៃរ​គុយទាវ និង​លត​ស្វិត​ជិត​៧​គីឡូក្រាម មាន​ដាក់​លាយ​សារធាតុ​គីមី…

ខេត្តព្រៃវែង ៖ ដើម្បី​លើកកម្ពស់​សុខមាលភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជំបិណ្ឌ​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​៣ តុលា​នេះ​មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង​សហការ​ជាមួយ​មន្ទីរ​ពា​ណិ​កម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​ក្នុង​ផ្សារ​ឈើ​កាច់ ដែល​ស្ថិត​នៅ​ក្នុង​ទីរួមស្រុក​បាភ្នំ ហើយ​បាន​រក​ឃើញ​ចំណីអាហារ​ប្រភេទ​សរសៃរ​គុយទាវ និង​លត​ស្វិត​ជិត​៧​គីឡូក្រាម មាន​ដាក់​លាយ​សារធាតុ​គីមី ប៊ុ​យ​រ៉ា​ក់ ព្រមទាំង​ទំនិញ​ខូចគុណភាព និង​ទំនិញ​ហួស​កាល​បរិ​ច្ឆេ​ត​មួយ​ចំនូ​ន​ផង​ដែរ ។

លោក អ៊ុត សុភាព ប្រធាន​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង​បាន​មាន​ប្រសាសន៍​ថា ប៊ុ​យ​រ៉ា​ក់ គឺជា​សារធាតុ​គីមី​ដែល​ច្បាប់​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ចំណីអាហារ​ព្រោះ វា​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​ដោយ​ធ្វើ​ឲ្យ​ពុល​ដល់​ក្រលៀន​រលាក​ក្រពះ និង​ពោះវៀន​ជាដើម ។ ហើយ​សម្រាប់​សរសៃរ​គុយទាវ និង​លត​ស្វិត​ដែល​មន្ត្រី​របស់​លោក​បាន​រក​ឃើញ​មាន​ដាក់ ប៊ុ​យ​រ៉ា​ក់ រួម​ជាមួយ និង​ទំនិញ​ខូចគុណភាព​ទាំងនោះ គឺ​ត្រូវ​បាន​ដកហូត​យក​ទាំងអស់ ដើម្បី​យក​ទៅ​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល​នៅ​ពេល​ខាង​មុខ ។

ចំណែកឯ​អាជីវករ​ដែល​ដាក់​លក់​សរសៃរ​គុយទាវ និង​លត​ស្វិត​ទាំងនោះ​ក៏​បាន​យល់ព្រម​ធ្វើ​កិច្ចសន្យា​ជាមួយ​មន្ត្រី​ជំនាញ​ឈប់​ដាក់​លាយ​សារធាតុ​គីមី ប៊ុ​យ​រ៉ា​ក់ ទៀត​ដែរ ។ដោយឡែក​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​រក​ទិញ​ចំណីអាហារ​នៅ​ក្នុង​ផ្សារ​ឈើ​កាច់​ក៏​បាន​សម្តែង​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ផង​ដែរ ។

ចំណែក​បងប្អូន​ក្រុម​អាជីវករ​វិញ​ក៏​អះអាង​ដូច​គ្នា​ដែរ​ថា ពួក​គាត់​ចង់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​បែប​នេះ​ឲ្យ​បាន​ញឹកញាប់ ហើយ​បើ​ទោះបីជា​ពេល​ចុះ​ពិនិត្យ​នេះ​មន្ត្រី​ជំនាញ​បាន​ដកហូត​យក​ទំនិញ​ពួក​គាត់​ក៏​ដោយ​ក៏​ពួក​គាត់​មិន​ខឹង​មិនតូច​ចិត្ត​ដែរ ។

លោក អ៊ុត សុភាព បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ពេល​នេះ គឺជា​រដូវ​បុណ្យ​ភ្ជំបិណ្ឌ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​គ្នា​បាន​នាំ​គ្នា​មក​កាន់​ទីផ្សារ ដើម្បី​ទិញ​ចំណីអាហារ​យក​ទៅ​បរិភោគ​ផង និង​យក​ទៅ​វត្ត​ប្រគេន​ព្រះសង្ឃ​ផង​ដូច្នេះ​ការ​ចុះ​ត្រួតពិនិត្យ​ក្នុង​ពេល​នេះ គឺ​ក្នុង​ន័យ ដើម្បី​ជួយ​ការពារ​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​ផង និង​ការពារ​សុខភាព​របស់​ព្រះសង្ឃ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ