ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិណ្ឌ​ទី​១០​ទៅ​ហើយ​ម៉ែ​ស្រក់​ទឹកភ្នែក​ព្រោះ​មិនឃើញ​កូន​មក

5 ឆ្នាំ មុន

រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​១០​ថ្ងៃ​បាន​កន្លង​ផុត​ទៅ​ហើយ​ម្តេច​បាត់​ដំណឹង​កូន​ឈឹង កន្លែងធ្វើការ​កូន​បាន​ឈប់​សម្រាក​ឬទេ? បើ​បាន​សម្រាក កូន​មក​លេង​ពុក​ម៉ែ​ផង កូន​អ្នក​ជិត​ខាងគេ​មក​ជុំ​គ្នា​អស់ហើយ គេ​សើច​សប្បាយ​ក្អាក់ក្អាយ​ព្រោះតែ​ជួបជុំ​បងប្អូន​កូនចៅ​ជិត​ឆ្ងាយ ។ ចំណែក​ផ្ទះ​យើង​ស្ងាត់ជ្រងំ​ធ្វើ​ឱ្យ​ពុក​ម៉ែ​ស្រក់​ទឹកភ្នែក​ព្រោះតែ​នឹក​កូន ម៉ែ​ចង់​ប្រាប់​កូន​ថា ម៉ែ​ចង់​ឃើញ​កូន​ៗ​មក​ជួបជុំ​គ្នា…

រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​១០​ថ្ងៃ​បាន​កន្លង​ផុត​ទៅ​ហើយ​ម្តេច​បាត់​ដំណឹង​កូន​ឈឹង កន្លែងធ្វើការ​កូន​បាន​ឈប់​សម្រាក​ឬទេ? បើ​បាន​សម្រាក កូន​មក​លេង​ពុក​ម៉ែ​ផង កូន​អ្នក​ជិត​ខាងគេ​មក​ជុំ​គ្នា​អស់ហើយ គេ​សើច​សប្បាយ​ក្អាក់ក្អាយ​ព្រោះតែ​ជួបជុំ​បងប្អូន​កូនចៅ​ជិត​ឆ្ងាយ ។ ចំណែក​ផ្ទះ​យើង​ស្ងាត់ជ្រងំ​ធ្វើ​ឱ្យ​ពុក​ម៉ែ​ស្រក់​ទឹកភ្នែក​ព្រោះតែ​នឹក​កូន ម៉ែ​ចង់​ប្រាប់​កូន​ថា ម៉ែ​ចង់​ឃើញ​កូន​ៗ​មក​ជួបជុំ​គ្នា ចង់​ហូប​បាយ​ជុំ​គ្នា ចង់ឱ្យ​កូន​ជូន​ម៉ែ​ទៅ​វត្ត​នឹង​គេ​ឱ្យ​បាន​មួយ​វត្ត​ពីរ​វត្ត​ណា​កូន​។

ពុក​ម៉ែ​ចង់​ប្រាប់​កូន​ថា ក្នុង​បេះដូង​ពុក​ម៉ែ​មាន​តែ​រូប​កូន​ជា​និច្ច ចុះ​ក្នុង​បេះដូង​កូន​វិញ​ធ្លាប់​មាន​រូប​ពុក​ម៉ែ​ដែរ​ទេ? ឬ​ក៏​ក្នុង​បេះដូង​កូន ផ្ទុក​ពេញ​ដោយ​អ្នក​ដទៃ​ក្រៅ​អំពី​ពុក​ម៉ែ​ទៅ​ហើយ? កូន​សាក​ងាក​ក្រោយ បែរមុខ​មក​រក​ព្រះ​នៅ​ក្នុងផ្ទះ ហើយ​ពិចារណា​បន្តិច​មើល​ថា តើ​អ្នក​ណា​ស្មោះ​ជាមួយនឹង​កូនជាង? ពេល​នោះ​កូន​នឹង​បានដឹង​ថា អ្នក​ដែល​ស្មោះ​ជាមួយ​កូន គឺ​មាន​តែ​ពុក​ម៉ែ​ប៉ុណ្ណោះ ព្រោះ​ពុក​ម៉ែ​ហ៊ាន​ទទួលយក​នូវ​ទ​ង្វើ​របស់​កូន​គ្រប់​បែប​យ៉ាង មិន​ថា​ទ​ង្វើ​នោះ​ជា​ទ​ង្វើ​វិជ្ជមាន ឬ​ទ​ង្វើ​អវិជ្ជមាន​ទេ ទោះ​កូន​អាក្រក់​ល្អ ស ខ្មៅ ត្រូវ​ខុស​យ៉ាងណា ក៏​ពុក​ម៉ែ​ទទួលយក​បាន​ដែរ​។ តែ​ចំពោះ​អ្នក​ដទៃ គេ​អាច​ទទួលយក​បាន​តែ​ចំពោះ​ភាព​វិជ្ជមាន​របស់​កូន​ប៉ុណ្ណោះ ចំណែក​ចំណុច​មិនល្អ ភាព​អវិជ្ជមាន ទ​ង្វើ​អាក្រក់ ខុសឆ្គង​របស់​កូន គេ​មិន​អាច​ទទួលយក​បានជា​ដាច់ខាត​ដូច​ពុក​ម៉ែ​ឡើយ ហើយ​គេ​ប្រាកដជា​បោះបង់​ចោល​កូន​មិន​ខាន​។

តែ​ចំពោះ​ពុក​ម៉ែ​ទោះបី​កូន​ជា​មនុស្ស​យ៉ាងណា​ក៏​ដោយ​ក៏​កូន​នៅ​តែ​ជា​កូន​របស់​ពុក​ម៉ែ ពុក​ម៉ែ​នៅ​តែ​ស្រឡាញ់​កូន ហើយនឹង​លើកលែង​ឲ្យ​កូន​ជា​និច្ច មិន​ដែល​យកទោស អូស​ដំណើរ​កូន​ឡើយ នេះ​ហើយ​គឺជា​បេះដូង​ពុក​ម៉ែ ដែល​ស្មោះ​ចំពោះ​កូន ។

ប្រញាប់​មក​ជួប​ពុក​ម៉ែ ពុក​ម៉ែ​កំពុង​ទន្ទឹងរង់ចាំ​កូន​គ្រប់​ដង្ហើម ម៉ែ​នឹក​កូន ម៉ែ​ស្រឡាញ់​កូន ម៉ែ​មិន​ប្រាថ្នា​អ្វី​ក្រៅពី​នេះ​ទេ ឆាប់​មក​ណា​កូន​បុណ្យ​ភ្ជុំបិណ្ឌ​ចេះ​តែរ​ង្កិ​ល​ទៅ​មុខ​ហើយ ។