ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំ​កន្តឿ Maradona ចង់ឱ្យ Messi ឈប់​ពី​ក្រុម​ជម្រើសជាតិ​ដើម្បី​ឱ្យ​ពួក​គេ​ទៅ​នរក​ឱ្យ​អស់

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន ESPN បាន​ឲ្យ​ដឹង​ថា វីរបុរស​របស់​ក្រុម​ជម្រើសជាតិ​ពពក​.​សអា​ហ្ស​ង់​ទី​ន Diego Maradona បាន​ប្រាប់​ថា Lionel Messi គួរតែ​ឈប់​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន…

តាម​ប្រភព​ព័ត៌មាន ESPN បាន​ឲ្យ​ដឹង​ថា វីរបុរស​របស់​ក្រុម​ជម្រើសជាតិ​ពពក​.​សអា​ហ្ស​ង់​ទី​ន Diego Maradona បាន​ប្រាប់​ថា Lionel Messi គួរតែ​ឈប់​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ហើយ​ឲ្យ​ពួក​គេ​ទៅ​នរក​ឲ្យ​អស់​ទៅ ។

Messi ដែល​បាន​ស៊ុត​ចូល​៦៥​គ្រាប់ ក្នុង​ការ​ប្រកួត​ទាំង​១២៨​ដង​នៅ​ក្រុម​អា​ហ្ស​ង់​ទី​ន​តាំងពី​ចូល​លេង​ដំបូង​ក្នុង​ខែសីហា ឆ្នាំ​២០០៥ បាន​ស្នើ​សុំ​ឈប់​ចូល​លេង​មួយ​រយៈ​ក្រោយ​ពី​ធ្លាក់​ចេញពី​ការ​ប្រកួត World Cup នៅ​ប្រទេស​រុ​ស្ស៊ី ។

នៅ​ពេល​គេ​សួរ​ពី​យោបល់​របស់​លោក Maradona ពាក់ព័ន្ធ​ពី​រឿង​របស់ Messi លោក​បាន​ប្រាប់​កាសែត Clarin ថា​៖«​កុំមក​ក្រុម​ជម្រើសជាតិ​ម្តងទៀត​អី ។ គេ​គួរតែ​ចូល​និវត្តន៍ ព្រោះ​បើ​ទោះជា​លេង​បាល់​១៥​នាក់​ក្នុង​មួយ​ក្រុម​ក៏​ដោយ ក៏​គេ​នៅ​តែ​បន្ទោស Messi តែ​ម្នាក់​ដដែល ។ Messi តែងតែ​ខុស​ជា​និច្ច ។ ខ្ញុំ​នឹង​ប្រាប់​គេ​ថា សូមកុំ​នៅ​លេង​តទៅ​ទៀត​»​។

ចំពោះ Messi វិញ​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ប្រកាសប្រាប់​ពី​ការ​សម្រេចចិត្ត​របស់​ខ្លួន​នៅឡើយ​ទេ ។ អនាគត​របស់​គេ​នៅ​ក្រុម​ជម្រើសជាតិ​នៅ​មាន​ភាព​ស្រពេចស្រពិល​នៅឡើយ ។

Maradona ដែល​ធ្លាប់​ធ្វើ​ជា​គ្រូបង្វឹក​ដល់ Messi និង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ពី​ឆ្នាំ​២០០៨ ដល់ ២០១០ បាន​លើក​ឡើង​ថា​៖«​ខ្ញុំ​ចង់​ឃើញ Messi ឈប់​លេង ដើម្បី​ឲ្យ​គ្រប់​គ្នា​នៅ​ក្រុម​ជម្រើសជាតិ​ទៅ​ស្រុក​ទាំងអស់​គ្នា ។ ក្រុម​ជម្រើសជាតិ​នៅ​មិន​ទាន់​ភ្ញាក់រលឹក​ទៀត ។ ពួក​គេ​បាន​បាត់បង់​ភ្លើង​ឆ​ន្ទះ​នៅ​ក្នុង​ចិត្ត​អស់​ទៅ​ហើយ ។ គេ​បាន​យក​កិត្តិយស​ដែល​មាន​នា​ពេល​កន្លង​មក​ទៅ​ចោល​នៅ​ក្នុង​បង្គន់​អស់ហើយ​» ។

តើ​លោក​អ្នក​គិត​យ៉ាងណា​ដែរ ទៅ​លើ​ការ​លើក​ឡើង​របស់ Maradona​? តើ​គាត់​និយាយ​សម​ហេតុផល​ដែរ​ឬទេ? សូម​បញ្ចេញយោបល់​ខាងក្រោម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ