ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នោះ​! ក្រសួងពាណិជ្ជកម្ម​បកស្រាយ​ជូន​មហាជន​រឿង​តម្លៃ​សាំង​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​នេះ​ឃើញ​មាន​អ្នកលេង​បណ្តាញ​សង្គម​បាន​បង្ហាញ​កង្វល់​ជា​ខ្លាំង​ពាក់ព័ន្ធ​នឹង​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា ដោយ​ខ្លះ​បាន​លើក​ឡើង​ថា តម្លៃ​ប្រេងសាំង​អាច​ឡើង​ដល់​៥០០០​រៀល​ក្នុង​មួយ​លី​ត្រ នៅ​ពេល​បុណ្យ​ភ្ជុំ ។ ព័ត៌មានលម្អិតសូមមើលក្នុងតារាងខាងក្រោម ៖ ហេតុ​ដូច្នេះ​ហើយ​ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃ​ទី​០៣…

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​នេះ​ឃើញ​មាន​អ្នកលេង​បណ្តាញ​សង្គម​បាន​បង្ហាញ​កង្វល់​ជា​ខ្លាំង​ពាក់ព័ន្ធ​នឹង​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា ដោយ​ខ្លះ​បាន​លើក​ឡើង​ថា តម្លៃ​ប្រេងសាំង​អាច​ឡើង​ដល់​៥០០០​រៀល​ក្នុង​មួយ​លី​ត្រ នៅ​ពេល​បុណ្យ​ភ្ជុំ ។ ព័ត៌មានលម្អិតសូមមើលក្នុងតារាងខាងក្រោម ៖

ហេតុ​ដូច្នេះ​ហើយ​ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃ​ទី​០៣ តុលា ឆ្នាំ​២០១៨ ស្តី​ពី​ការ​ប្រែប្រួល​តម្លៃ​ប្រេង​ឥន្ទ​នៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ក្រសួង​បាន​ឲ្យ​ដឹង​ថា​«​ក្រសួង​មិនមែន​ជា​អ្នក​កំណត់​តម្លៃ​លក់រាយ​របស់​ប្រេង​ឥន្ទ​នៈ​នៅ​កម្ពុជា​ទេ គឺ​ក្រសួង​មាន​ភារកិច្ច​ស្រង់​តម្លៃ​ឡើង​ចុះ​នៃ​ប្រេង​ឥន្ទ​នៈ​ទៅ​តាម​ទីផ្សារ​អន្តរជាតិ​មក​គណនា តាម​ប្រកាស​របស់​អន្តរក្រសួង ស្តី​ពី​ការ​កំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ​នៅ​កម្ពុជា​ចុះ​ថ្ងៃ​ទី ២២ ខែមិថុនា ឆ្នាំ​២០១៨​ប៉ុណ្ណោះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ