ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងឆ្លងផ្លូវ​មិនទាន់​ផុតផង​ រថយន្តបោះពួយយ៉ាង​លឿន​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ឃ្លី​ក​បម្រុង​ឆ្លងផ្លូវ​ត្រូវ​បាន​រថយន្ត​ហា​យ​ឡេ​ន​ឌ័​រ​មិន​ស្គាល់​ស្លាក​លេខ​បើក​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​អោយ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​រថយន្ត​បាន​បើក​គេច​បាត់​ស្រមោល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​នឹង​១៥​នាទី​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១៨២ កែង​ផ្លូវ​១០៧…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ឃ្លី​ក​បម្រុង​ឆ្លងផ្លូវ​ត្រូវ​បាន​រថយន្ត​ហា​យ​ឡេ​ន​ឌ័​រ​មិន​ស្គាល់​ស្លាក​លេខ​បើក​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​អោយ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​រថយន្ត​បាន​បើក​គេច​បាត់​ស្រមោល ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​នឹង​១៥​នាទី​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១៨២ កែង​ផ្លូវ​១០៧ នៅ​ចំណុច​ក្បែរ​នឹង​ស្តុ​ប​កាលពី​តូ នៅ​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ទូច ចាន់​ថន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​បច្ចុប្បន្ន​មិន​ពិតប្រាកដ មាន​ស្រុ​កំណើត​នៅ​ភូមិ​ឧ​ដុ​ង ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​រង​គ្រោះ​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១FA-៣៩០៤ បើកបរ​តាម​បណ្តោយ​ផ្លូវ​១០៧ មិនដឹង​ថា​ម៉ូតូ​រង​គ្រោះ​នោះ​បើកបរ​មក​ពី​ទិស​ខាងជើង ឬ​មួយ​ក៏​មក​ពី​ទិស​ខាងត្បូង​នោះ​ទេ គ្រាន់
តែ​ដឹង​ថា​ បុរស​រងគ្រោះ​បើកបរម៉ូតូ​​ឆ្លង​ផ្លូវបំ​បែក​ជា​បួន ។

លុះ​ពេល​ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​ឆ្លង​បាន​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ ពណ៌​ស មិន​ចាំ​ស្លាក​លេខ បើកបរ​តាម​បណ្តោយ​ផ្លូវ​១៨២ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ទៅ​បុក​ម៉ូតូ​ឃ្លី​ក​ចំ​ពីមុខ​ទំហឹង បណ្តាល​អោយ​ជន​រង​គ្រោះ​ដួល​បោក​ក្បាល​ស្លាប់​តែ​ម្តង រីឯ​ម៉ូតូ​វិញ​រង​ការ​ខូចខាត​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ ភ្លាម​ៗ​នោះ​ដែល​រថយន្ត​ខាងលើ​មិន​បាន​ឈប់​នៅ​នឹង​កន្លែង​កើតហេតុ​នោះ​ទេ ក៏​បាន​បន្ថែម​ល្បឿន​បើក គេចខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ
បាល​ខណ្ឌ​៧​មក​រា ។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ