ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​រៀបចំ​បង្កើត​ខេត្ត​ថ្មី​… បញ្ហា​ថ្មី​ៗ​កំពុង​ផ្ទុះ​ដូច​រន្ទះ​… (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដំណឹង​នៃ​គម្រោង​បង្កើត​ខេត្ត​ថ្មី​នៅ​តំបន់​ភូមិភាគ​ឦសាន ដោយ​ត្រូវ​កាត់​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី និង​ស្រុក​លំ​ផាត់ ខេត្តរតនៈគិរី កំពុង​ធ្វើ​ឲ្យ​ក្រុម​ឈ្មួញ និង​ក្រុម​ឧកញ៉ា​ៗ ថៅកែ…

ខេត្តមណ្ឌលគិរី ៖ ដំណឹង​នៃ​គម្រោង​បង្កើត​ខេត្ត​ថ្មី​នៅ​តំបន់​ភូមិភាគ​ឦសាន ដោយ​ត្រូវ​កាត់​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី និង​ស្រុក​លំ​ផាត់ ខេត្តរតនៈគិរី កំពុង​ធ្វើ​ឲ្យ​ក្រុម​ឈ្មួញ និង​ក្រុម​ឧកញ៉ា​ៗ ថៅកែ អ្នក​គក់​ជេ​ដី សម្រុក​នាំ​គ្នា​ចុះ​ទៅ​ប្រមូល​ទិញ​ដី​ទុក​លក់​បន្ត ដើម្បី​ចំណេញ​ទៅ​ថ្ងៃក្រោយ ។ ចំណែក​អ្នកស្រុក​ដែល​ជា​ម្ចាស់​ទឹកដី​ក៏​មិន​បាន​បង្អែ​បង្អង់​នោះ​ដែរ គឺ​នាំ​គ្នា​លក់​ភ្លូកទឹកភ្លូកដី ព្រោះ​កន្លង​មក លក់​មិន​ដែល​បាន​ថ្លៃ​ឡើយ​!!! ចាំ​អង្កាល់​ទៀត​!!!

សកម្មភាព​ទិញ​លក់​ដីធ្លី​ក្នុង​តំបន់​គ្រោង​បង្កើត​ខេត្ត​ថ្មី ពិតជា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​​មាន​ជីវភាព​ធូរធា​ជាង​មុន​ពិតមែន ប៉ុន្តែ​បញ្ហា​ថ្មី​ក៏​បាន​កើត​មាន​ឡើង​ដែរ រហូត​ដល់​អាជ្ញាធរ​ខេត្តមណ្ឌលគិរី បាន​ចេញ​សេចក្តី​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​កាប់​រាន​ដី​ព្រៃ​ជា​បន្ទាន់ ដ្បិត​កំពុង​ប៉ះពាល់​ដល់​តំបន់​គម្រប​ព្រៃឈើ នឹង​ដី​ព្រៃ​បម្រុង​ទុកជា​អចិ​ន្ត្រៃយ៍​។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា «​ដោយសារ​ដំណឹង​បង្កើត​ខេត្ត​ថ្មី ធ្វើ​ឲ្យ​មាន​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​គគ្រឹកគគ្រេង​… អាហ្នឹង​! បើ​យើង​មិន​ត្រួតពិនិត្យ​ទេ ប្រហែលជា​ការ​កាប់​ទន្ទ្រាន​ហ្នឹង​វា​ទៅ​ហើយ​… ហើយ​ខ្ញុំ​ក៏​ឧស្សាហ៍​ណែនាំ​ជំនាញ ក៏​ដូច​អាជ្ញាធរ​ជួយ​ត្រួតពិនិត្យ និង​ទប់​ស្តា​ត់​ពី​បញ្ហា​នេះ​»​។

លោក​អភិបាលខេត្ត​បន្ត​ថា «​ដោយសារ​ព័ត៌មាន​បង្កើត​ខេត្ត​ថ្មី ប្រជាពលរដ្ឋ​បាន​សម្រុក​នាំ​គ្នា​ចាប់ដី​ព្រៃ និង​កាប់​ព្រៃឈើ​ដែល​ធ្វើ​ឲ្យ​បញ្ហា​ថ្មី​បាន​លេចឡើង​… តែ​អាជ្ញាធរ​ក៏​បាន​ទប់​ស្តា​ត់​ទាន់​ពេលវេលា​ផង​ដែរ​»​។

តម្លៃ​ដី​បាន​ហក់​ឡើង​ភ្លាម​ៗ ក្រោយ​លិខិត​របស់​សម្តេច ស ខេ​ង ត្រូវ​បាន​គេ​បង្ហោះ​ពេញ​បណ្តាញ​សង្គម​កាលពី​អំឡុង​ចុងខែ​សីហា ២០១៨ ដើម្បី​ស្នើ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​សិក្សា​បង្កើត​ខេត្ត​ថ្មី​លើ​ទឹកដី​ស្រុក​កោះ​ញែក និង​ស្រុក​លំ​ផាត់ ។

ប្រភព​ពី​ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹង​ថា មុន​ដំណឹង​បង្កើត​ខេត្ត​បែកធ្លាយ ដី​នៅ​តាម​បណ្តោយ​​ផ្លូវជាតិ​លេខ​៧៦ ឬ​ដី​ក្នុង​ផ្សារ​កោះ​ញែក មាន​តម្លៃ​ប្រមាណ​ចាប់ពី​១.០០០​ដុល្លារ​​ទៅ​ជាង​២.០០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រ​(​ម៉ែត្រ​ដើរ​) ឬ​ស្ថិត​នៅ​កន្លែង​ត្រូវប៉ាន់​ខ្លាំង​អាច​មាន​តម្លៃ​ជាង​៣.០០០​ដុល្លារ​។

ប្រភព​បន្ត​ថា គិត​ចាប់ពី​ដើមខែ​កញ្ញា ២០១៨ តម្លៃ​ដី​នៅ​ស្រុក​កោះ​ញែក បាន​ហក់​ឡើង​គុណ​នឹង​២​ទៅ​៣​ដង ដែល​បាន​ធ្វើ​ឲ្យ​ដី​ក្នុង​តំបន់​សង្ស័យ​ថា រាជរដ្ឋាភិបាល​បង្កើត​ជា​ទី​រួមខេត្ត​ថ្មី (​រដ្ឋបាល​ខេត្ត​) មាន​តម្លៃ​ថ្លៃ​ដូច​មាស​។

ព័ត៌មាន​ពិស្តារ​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ