ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកួត​ដំបូង​លេង​ល្អ​ពេក​ដល់​ថ្នាក់​ជាប់​ឈ្មោះ​ដណ្តើម​ពាន Golden Boy ឆ្នាំ​២០១៨

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​មេឃ​ខៀវ Phil Foden និង កីឡាករ​របស់​ក្លិប​ហង្ស​ក្រហម Trent…

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​មេឃ​ខៀវ Phil Foden និង កីឡាករ​របស់​ក្លិប​ហង្ស​ក្រហម Trent Alexander-Arnold បាន​ជាប់​នៅ​ក្នុង​តារាង Shortlist ទាំង​៤០​នាក់ សម្រាប់​ការ​ដណ្តើម​ពាន Golden Boy ឆ្នាំ​២០១៨ ។

ពាន​ដែល​បង្កើត​ឡើង​ដោយសារ​ព័ត៌មាន Tuttosport គឺ​សម្រាប់​ប្រគល់​ជូន​កីឡាករ​ណា​ដែល​ខ្លាំង​ផ្តាច់​គេ ហើយ​មាន​អាយុ​ក្រោម​២១​ឆ្នាំ​នៅ​ទ្វីបអឺរ៉ុប ។ ពួក​គេ​ត្រូវ​ទទួល​ការ​បោះ​ឆ្នោត​គាំទ្រ​ពី​សំណាក់​អ្នក​សារព័ត៌មាន​ទាំង​៣០​នាក់​មក​ពី​គ្រប់កន្លែង​នៅ​ទូ​ទាំង​ពិភពលោក ។

ជើង​ខ្លាំង​របស់ PSG និង​ជា​ម្ចាស់​ពាន World Cup ឆ្នាំ​២០១៨ Kylian Mbappe អាយុ​១៩​ឆ្នាំ អាច​នឹង​ជា​ម្ចាស់​ពាន​នេះ​ម្តងទៀត​នៅ​ឆ្នាំ​នេះ ក្រោយ​ពី​គេ​អនុញ្ញាត​ឲ្យ​ឈរឈ្មោះ​បន្ត ។ ខ្សែការពារ Arnold អាយុ​១៩​ឆ្នាំ ក៏​មានឈ្មោះ​នៅ​លើ​តារាង​ដែរ ក្រោយ​ពី​បាន​លេង​ឲ្យ Liverpool នៅ​ឆ្នាំ​នេះ និង​ព្រមទាំង​បាន​លេង​នៅ World Cup ផង​ដែរ ។

កីឡាករ​របស់​ក្លិប​មេឃ​ខៀវ Foden អាយុ​១៨​ឆ្នាំ ធ្លាប់​បាន​ពាន Golden Ball នៅ​ក្នុង​ការ​ប្រកួត World Cup ក្រោម​អាយុ​១៧​ឆ្នាំ​ជាមួយនឹង​អង់គ្លេស ហើយ​បាន​រក​គ្រាប់​បាល់​ជូន​ក្លិប​របស់​លោក Pep Guardiola ជា​លើក​ដំបូង​នៅ​ក្នុង​ការ​ប្រកួត​ជាមួយនឹង Oxford កាលពី​ស​ប្តា​ហ៍​មុន ។ ចាំ​មើល​ទាំងអស់​គ្នា​ថា តើ​នរណា​គេ​នឹង​ក្លាយជា​ម្ចាស់​ពាន Golden Boy ឆ្នាំ​២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ