ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស៊ូ សី​រី​កា ​ទម្លាយ​​មូលហេតុ​​ពី​ក្រោយ​​ដែល​នាង​​ចង់​លាឈប់ពី​សិល្បៈ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​កំពុង​ឡើង​កូដ​ក្រោយ​មាន​ទ្រនំ​ធំ​ជ្រក​ដើម្បី​ប្រកួតប្រជែង​លើ​​ទីផ្សារ​កញ្ញា ​ស៊ូ សី​រី​កា ​គេ​នៅ​ចាំ​បាន​ថា ​ប៉ុន្មាន​ខែ​មុន​នេះ​បាន​កើត​ចិត្ត​ចង់​លាឈប់​ផ្តាច់​ខ្លួន​ឲ្យ​ផុត​ពី​ជីវិត​សិល្បៈ​ ក្រោយ​រង​នូវ​អារម្មណ៍​តានតឹង​។ ​យ៉ាងណា​ក៏ដោយ​ពេល​នេះ​គេ​នៅ​តែ​ឃើញ​នាង​មាន​វត្តមាន​ក្នុង​ដង​វិ​ថី​សិល្បៈ​ដដែល​ហើយ​ថែម​ទាំង​ទម្លាយ​បន្ថែម​ទៀត​ថា ​មូលហេតុ​អ្វី​បានជា​នាង​ចង់​បញ្ចប់​អាជីព​សិល្បៈ​?…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​កំពុង​ឡើង​កូដ​ក្រោយ​មាន​ទ្រនំ​ធំ​ជ្រក​ដើម្បី​ប្រកួតប្រជែង​លើ​​ទីផ្សារ​កញ្ញា ​ស៊ូ សី​រី​កា ​គេ​នៅ​ចាំ​បាន​ថា ​ប៉ុន្មាន​ខែ​មុន​នេះ​បាន​កើត​ចិត្ត​ចង់​លាឈប់​ផ្តាច់​ខ្លួន​ឲ្យ​ផុត​ពី​ជីវិត​សិល្បៈ​ ក្រោយ​រង​នូវ​អារម្មណ៍​តានតឹង​។ ​យ៉ាងណា​ក៏ដោយ​ពេល​នេះ​គេ​នៅ​តែ​ឃើញ​នាង​មាន​វត្តមាន​ក្នុង​ដង​វិ​ថី​សិល្បៈ​ដដែល​ហើយ​ថែម​ទាំង​ទម្លាយ​បន្ថែម​ទៀត​ថា ​មូលហេតុ​អ្វី​បានជា​នាង​ចង់​បញ្ចប់​អាជីព​សិល្បៈ​?

ក្នុង​ជំនួប​មួយ​កាលពី​រាត្រី​ថ្ងៃ​ទី​៣ តុលា ឆ្នាំ​២០១៨​ នៃ​កម្មវិធី​ «​ភ្ជុំ​មហា​គ្រួសារ​សិល្បៈ​ខ្មែរ​»​ ក្នុង​អារម្មណ៍​​មួយ​មាំទាំ​ឲ្យដឹង​ថា​ រហូត​មក​ទល់​ពេល​នេះអារម្មណ៍​ផ្លូវចិត្ត​របស​នាង​កំពុង​ជា​សះស្បើយ​ឡើង​វិញ​ច្រើន​ ជុំវិញ​ការ​ធ្លាប់​ទម្លាយ​រឿង​ក្នុង​ចិត្ត​ដែល​នាង​ចង់​លា​ឲ្យ​​ឆ្ងាយ​​ពី​សិល្បៈ​។ នាង​ទទួល​បានការ​លើកទឹកចិត្ត​ច្រើន​ពី​ក្រុម​គ្រួសារ​ មិត្តភក្តិ​ និង​មនុស្ស​ចិត្ត​ល្អជា​ច្រើន​ទៀត ​ដែល​ដឹង​រឿង​នាង ​ហើយ​នៅ​ក្បែរ​ចាំ​ឲ្យ​​យោបល់​ កុំ​អី​នាង​អាច​លាឈប់​។​

តារា​ស្រី​រូប​ស្រស់​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​«​ដើមចម​នៃ​រឿង​រីក​រាលដាល​ដោយសារ​តែ​មាន​ក្រុម​តារា​១​ គេ​ពួក​កែ​ណាស់​ដើរ​កៀក​តែ​មេ​កើយ​និយាយ​ចាក់​ចូ​ច​ពី​នាង​ធ្វើ​ឲ្យ​គេ​ជឿ​ និង​សន្និដ្ឋាន​ថា ​នាង​លេង​ច​រិ​ក​មិន​គួរ​ណា​ជួយ​ឲ្យ​ច្រៀង​។ ​គេ​ដើរ​និយាយ​ថា ​ខ្ញុំ​ច្រៀង​ចម្រៀង​​ចូល​តែ​ក្នុង​ផលិតកម្ម​ និង​ឡើង​ច្រៀង​តាម​ប៉ុ​ស្តិ៍​ទូរទស្សន៍ ​មិន​ទទួល​ការងារ​ចេញ​​ច្រៀង​តាម​ខេត្ត​នានា​នោះ​ទេ​ កុំទៅ​ទាក់ទង​»​។ ​នាង​មិន​បាន​ប្រើ​ពាក្យ​ពេ​ជន៍​បែប​នេះ​ឡើយ ​ដោយ​នាង​មិន​បានដឹង​ខ្លួន​ឡើយ​។​ អ៊ីចឹ​ង​ហើយ ​ទើប​ចេះ​តែ​ឆ្ងល់​នាង​គ្មាន​ឱកាស​ឡើង​ទៅ​ខេត្ត​នានា​ដូច​គេ​បាន​សម្តែង​ច្រៀង​សោះ​ មក​ពី​មាន​អ្នក​ចាំ​កាក​បង្អាក់​បែប​នេះ​សោះ​។

ចាប់ពី​ពេល​នេះ​ទៅ​នាង​លែង​ធ្វើខ្លួន​ឲ្យ​ល្ងង់​ទៀត​ហើយ ដោយ​នឹងត​ស៊ូ​ពុះពារ​បន្ត​ទៀត​ ព្រោះ​នឹក​ស្តាយ​អ្វី​ដែល​ខំប្រឹង​ប្រែង​យូរ​មក​ហើយ​ ទំ​រាំ​មានការ​ទទួលស្គាល់​ពី​បងប្អូន​ទស្ស​និកជន​។​ ម្យ៉ាងទៀត​ បន្ទាប់​ពី​បន្ត​អារម្មណ៍​ប្រឡូក​សិល្បៈ​ឃើញ​ថា​ មាន​ផល​វិជ្ជ​មាន​​ច្រើន​រឹ​ត​តែ​ធ្វើ​ឲ្យ​នាង​មាន​ភាពត​ស៊ូ​បោះ​ជំហាន​តទៅ​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ