ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំប៉ន​ជំនាញ​ព័ត៌មានវិទ្យា ដល់​នាយទាហាន​ការិយាល័យ​ទី​៣

5 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ នាយទាហាន​ចំនួន​២២១​នាក់ មក​ពី​តាម​បណ្តា​អង្គភាព​ចំណុះ​យោធភូមិ​ភាគ​ទី​៥ បាន​ចូលរួម​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ការិយាល័យ​ទី​៣ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥…

ខេត្តបាត់ដំបង ៖ នាយទាហាន​ចំនួន​២២១​នាក់ មក​ពី​តាម​បណ្តា​អង្គភាព​ចំណុះ​យោធភូមិ​ភាគ​ទី​៥ បាន​ចូលរួម​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ការិយាល័យ​ទី​៣ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ វេលា​ព្រឹក​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៨ នៅ​ក្នុង​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ក្រុង​បាត់ដំបង​។

លោក​វរៈសេនីយ៍ឯក គឹ​ម រដ្ឋ​មុន្នី នាយការិយាល័យ​ហ្វឹកហ្វឺន​យោធភូមិ​ភាគ បាន​មាន​មតិ​ស្វាគមន៍ និង​បញ្ជាក់​ពី​គោលបំណង​នៃ​ខ្លឹមសារ មេរៀន​ការ​ហ្វឹកហ្វឺន គឺ​ពង្រឹង​បន្ថែម​តួនាទី ភារកិច្ច និង​រចនាសម្ព័ន្ធ​ចាត់តាំង​ការិយាល័យ​ទី​៣, របៀប​ធ្វើ​ការងារ​ថ្នាក់​កងអនុសេនាធំ​,​វរៈ​សេនា​តូច​,​កសាង​ផែនការ​,​សរសេរ​របាយការណ៍​, ផែន​ការណ៍​ស្តី​ពី​កសាង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ​,​ឋានលេខា​,​សញ្ញា​សម្គាល់​យោធា​,​បទបញ្ញតិ​ទូទៅ ពេល​កសាង​ឯកសារ​សេនាធិការ​ប្រយុទ្ធ​,​អប់រំ​ចិត្តសាស្ត្រ​,​ព័ត៌មានវិទ្យា​, និង​ធ្វើ​ទស្សនកិច្ច​សិក្សា​តាម អង្គភាព ដែល​ពេល​សិក្សា​មាន​រយៈពេល​៨៨​ថ្ងៃ​។

លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង បាន​ផ្តាំផ្ញើ​ថា នេះ​ជា​ជំនាញ​មួយ ដែល​ត្រូវ​មាន​តួនាទី​ប្រមូលផ្តុំ​ព័ត៌មាន ចុះ​ដោយ​ផ្ទាល់​តាម​ទីកន្លែង​ដើម្បី​ទទួល​ការ​ពិត ចៀសវាង​ការ​ទទួល​តាម​របាយការណ៍​ដែល​បញ្ជូន​មក​ជួនកាល​មាន​លក្ខណៈ​មិន​គ្រប់គ្រាន់ ដែល​នាំ​ឲ្យ​យើង​រៀបចំ​ផែនការ វាយតម្លៃ​ខុស​។ សំខាន់​សម័យ​ឥឡូវ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា សាធារណៈ (Facebook,Page) ដែល​ជួនកាល​នាំ​ឲ្យ​អ្នក​ទទួល​បាន​ព័ត៌មាន​ខុស​ពី​ការ​ពិត ហើយ​នាំ​ឲ្យ​ប៉ះពាល់​ដល់​បទបញ្ជាផ្ទៃក្នុង​របស់​អង្គភាព​។

លោក​ឧត្តមសេនីយ៍ឯក​បាន​ផ្តោត​សំខាន់ លើ​នាយទាហាន​បន្តវេន ដែល​ទទួល​បាន​តែ​ទ្រឹស្តី​ចេញពី​សាលា​ជាន់ខ្ពស់​មក​នោះ មិន​ប្រាកដ​ថា អាច​សម្រេច​កិច្ចការ​បាន​ដោយ​ជោគជ័យ​បាន​ឡើយ ទើប​ពេល​នេះ​រាល់​ការងារ​ត្រូវ​នៅ​លាយឡំ ជាមួយ​នាយទាហាន​ចាស់​ៗ ដើម្បី​ជួយ​ផ្តល់​បទ​ពិសោធន៍​បន្ថែម​ទៀត​។ ហើយ​សុំ​ឲ្យ​មានការ​ឯកភាព​គ្នា រវាង​គ្រូ និង​សិស្ស អ្នក​ចាស់ និង​អ្នក​ថ្មី ទើប​លទ្ធផល​នៃ​ការងារ​ផ្តល់​ត្រឡប់​មក​វិញ​ទទួល​បាន លទ្ធផល​ល្អ​ប្រសើរ​ទៅ​ថ្ងៃក្រោយ​។ បន្ទាប់​ពី​តំណាង​សិក្ខាកាម​បាន​ឡើង​ធ្វើការ​ប្តេជ្ញា​ចិត្ត​រួច​មក លោក​ឧត​ត្តម​សេនីយ៍​ឯក បាន​ជួយ​ផ្តល់​ថវិកា​ជួយ​ឧបត្ថម្ភ​ក្នុង​កម្មវិធី​ចំនួន​២​លាន​រៀល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ