ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​៖​ភ្ជុំបិណ្ឌ​នឹក​ស្រុក ក្រសួង​ការងារ​ស្នើ​ឲ្យ​ផ្អាក​ចាក់​ផ្សាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​លិខិត​មួយ ស្នើ ទៅ​កាន់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឲ្យ​ចាត់វិធានការ​ផ្អាក​ការ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​លិខិត​មួយ ស្នើ
ទៅ​កាន់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឲ្យ​ចាត់វិធានការ​ផ្អាក​ការ
ប្រើប្រាស់ និង​ផ្សព្វផ្សាយ​បទ​ចម្រៀង​”​ភ្ជុំបិណ្ឌ​នឹក​ស្រុក​” ច្រៀង​ដោយ​លោក ម៉ៅ ហា​ជី នៅ​ផលិតកម្ម​ថោ​ន Vol 122 ដែល​កំពុង​ផ្សព្វផ្សាយ​តាម You Tube តាម​រយៈ Link http://YouTu. be //UNGnwgA88។

និង​បណ្តាញ​ផ្សព្វផ្សាយ​ផ្សេង​ទៀត ដែល​មាន​ឃ្លា​មួយ​ច្រៀង​ថា “​កម្មករនិយោជិត​មិន​ទាន់​បើក​ប្រាក់ខែ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ធ្វើ​ឲ្យ​កម្មករនិយោជិត​មិន​បាន​ទៅ​លេង​ស្រុក​កំណើត មិន​បាន​ទៅ​លេង​ម៉ែ​-​ពុក បាន​ត្រឹមតែ​ស្រក់​ទឹកនេត្រា ហើយ​បាន​ទូរស័ព្ទ​ប្រាប់​ម៉ែ -​ពុក បន្ទាប់​ពី​ភ្ជុំបិណ្ឌ​រួច​ហើយ បាន​អាច​ទៅ​លេង​ស្រុក​កំណើត​បាន​” ។ លិខិត​របស់​ក្រសួង​ការងារ ចេញផ្សាយ​នៅ​ទី​៣ តុលា​នេះ បាន​លើក​ឡើង​ថា អត្ថន័យ​ខាងលើ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យ៉ាង​ខ្លាំង​ដល់​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ពិសេស​ផ្ទុយ​ទាំងស្រុង​នូវ​អ្វី​ដែល​ប្រមុខ​រាជរដ្ឋាភិបាល បាន និង​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់ និង​ផ្តល់​កិច្ច​គាំ​ដល់​បងប្អូន​និយោជិត​៕


https://www.youtube.com/watch?v=kozTN61a2lU

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ