ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​គាស់​ផ្ទះ​លួច​កាបូប​លុយ ត្រូវ​នគរបាល​ចាប់​បាន​ម្នាក់​អាវុធហត្ថ​ចាប់​បាន​ម្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​មួយ​កន្លែង​លួច​យក​កាបូប​លុយ និង​គ្រឿងអលង្ការ​បាន​សម្រេច​បន្ទាប់​មក​បាន​នាំ​គ្នា​រត់គេច​ខ្លួន​។ ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់ផ្ទះ​ទាន់​ស្រែក​ឆោឡោ បង្ក​ការ​ភ្ញាក់ផ្អើល ភ្លាម​ៗ​នោះ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចេញ​អន្តរាគមន៍​ចាប់ខ្លួន​បាន​ម្នាក់​។ ចំណែក​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាប់ខ្លួន​បាន​ម្នាក់​ដែរ ហើយ​ដកហូត​បាន​កាបូប​លុយ និង​គ្រឿងអលង្ការ​មក​វិញ​។…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​មួយ​កន្លែង​លួច​យក​កាបូប​លុយ និង​គ្រឿងអលង្ការ​បាន​សម្រេច​បន្ទាប់​មក​បាន​នាំ​គ្នា​រត់គេច​ខ្លួន​។ ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់ផ្ទះ​ទាន់​ស្រែក​ឆោឡោ បង្ក​ការ​ភ្ញាក់ផ្អើល ភ្លាម​ៗ​នោះ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចេញ​អន្តរាគមន៍​ចាប់ខ្លួន​បាន​ម្នាក់​។ ចំណែក​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាប់ខ្លួន​បាន​ម្នាក់​ដែរ ហើយ​ដកហូត​បាន​កាបូប​លុយ និង​គ្រឿងអលង្ការ​មក​វិញ​។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ​។

ចំណែក​នៅ​ក្នុង​កាបូប​ដែល​ជនសង្ស័យ​លួច​នោះ​មិនដឹង​ថា​មាន​លុយ​ប៉ុន្មាន និង​គ្រឿងអលង្ការ​ប៉ុន្មាន​ឡើយ គ្រាន់តែ​ដឹង​ថា​ជា​កម្មសិទ្ធិ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ព្រាប សុ​មាលា អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ ។ ដោយឡែក​ជនសង្ស័យ​ដែល​ត្រូវ​នគរបាល​ចាប់ខ្លួន​ឈ្មោះ យូ ចិ​ត្ត្រា ហៅ​ត្រា អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ខេត្តស្វាយរៀង ហើយ​សព្វថ្ងៃ​ស្នាក់​នៅ​ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ​។ រីឯ​បក្ខពួក​ម្នាក់​ទៀត​ដែល​ត្រូវ​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បាន​នោះ មិន​ទាន់​ត្រូវ​បាន​ស្គាល់ឈ្មោះ នោះ​ឡើយ ហើយ​ជន​ទាំង​២​នាក់​នេះ​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​លែ​ត មួយ​គ្រឿង ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1GR-6750​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ទៅ​ធ្វើ​សកម្មភាព គាស់​ទ្វារផ្ទះ​មួយ​កន្លែង​ដែល​ម្ចាស់​មិន​នៅ​រួច​ចូល​ទៅ​ធ្វើ​សកម្មភាព រើ​កកាយ​នៅ​ក្នុងផ្ទះ ហើយ​លួច​បាន​កាបូប​លុយ និង​គ្រឿងអលង្ការ​បាន​សម្រេច​។ បន្ទាប់​មក​បាន​រត់គេច​ខ្លួន ប៉ុន្តែ​ខណៈនោះ​ម្ចាស់​ទៅ​ទាន់ ស្រែក​ឆោ​រ​ឡោ​ថា​ចោរ​ៗ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​នគរបាល ដេញចាប់​បាន​ម្នាក់ ចំណែក​កងរាជអាវុធហត្ថ​ចាប់​បាន​ម្នាក់ និង​យក​បាន​កាបូប​លុយ​មក​វិញ​។ ក្រោយមក​នគរបាល​បាន​ប្រគល់​ជនសង្ស័យ​ម្នាក់​ដែល​ចាប់​បាន​ទៅ​ឲ្យ​កងរាជអាវុធហត្ថ​ជា​អ្នក​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕


https://youtu.be/ORKSey5Twpk

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ