ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ថា ​ផ្ដល់​មី​ស៊ី​ល​ ​S-300 ​ដល់​កងទ័ព​​រួចរាល់​ហើយ (មាន​វីដេអូ)

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​-​ស៊ី​រី ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុ​ស្ស៊ី​លោក​ស័​រ​ហ្គេ​យ ​ឆ​យ​ហ្គូ កាលពី​ថ្ងៃ​ទី​២​តុលា​ បាន​រាយការណ៍​ប្រាប់​ប្រធានាធិបតី​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ថា រុ​ស្ស៊ី​បាន​បង្ហើយការ​ផ្ដល់​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​ S-300 ​ដល់​ស៊ី​រី​។…

ប្រទេស​រុ​ស្ស៊ី​-​ស៊ី​រី ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុ​ស្ស៊ី​លោក​ស័​រ​ហ្គេ​យ ​ឆ​យ​ហ្គូ កាលពី​ថ្ងៃ​ទី​២​តុលា​ បាន​រាយការណ៍​ប្រាប់​ប្រធានាធិបតី​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ថា រុ​ស្ស៊ី​បាន​បង្ហើយការ​ផ្ដល់​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​ S-300 ​ដល់​ស៊ី​រី​។ ​លោក​ថា ​ការ​ផ្ដល់​នោះ​បាន​បង្ហើយ​១​ថ្ងៃមុន​នេះ​។

ការ​ផ្ដល់​ប្រព័ន្ធ​ការពារ​អាកាស​នេះ​ដល់​ស៊ី​រី ទោះ​មានការ​ប្រឆាំង​ជំទាស់​របស់​អ៊ីស្រា​អែ​ល​និង​អា​មេ​រិ​ក​ក្ដី ត្រូវ​បាន​ធ្វើ​ក្រោយ​ការ​បាញ់​ធ្លាក់​យន្តហោះ​ស៊ើប​ការណ៍​រុ​ស្ស៊ី​១​គ្រឿង​នៅ​ជិត​ខេត្ត​ LATTAQUIE ​ស៊ី​រី​។​យន្តហោះ ​IL-20​ នោះ​ ដែល​មាន​ទាហាន​រុ​ស្ស៊ី​ជិះ​១៥​នាក់ ​ហើយ​ស្លាប់​ទាំងអស់ រង​ការ​បាញ់ប្រហារ​ច្រឡំ​ដោយ​កងការពារ​អាកាស​ស៊ី​រី តែ​ក្រុង​មូ​ស្គូ​ ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​កង​យន្តហោះ​អ៊ី​ស្រា​អែ​ល ដែល​ធ្វើ​អន្តរាគមន៍​ក្នុង​ពេល​តែ​មួយ​ក្នុង​តំបន់​នោះ​។

រដ្ឋាភិបាល​អ៊ី​ស្រា​អែ​ល​សង្ស័យ​ថា មី​ស៊ី​ល ​S-300 ​កម្រិត​សមត្ថភាព​កង​យន្តហោះ​របស់​ខ្លួន ក្នុង​ការ​ប្រឆាំង​នឹង​ការ​ផ្ទេរ​គ្រឿង​សព្វាវុធ​របស់​អ៊ី​រ៉​ង់​ឲ្យ​ដល់​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់​។

រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​មួយ​រូប​លោក​ NAFTALI BENNETI​ បាន​ព្រមាន​នា​ថ្ងៃ​ទី​២​ តុលា​ថា យុទ្ធសាស្ត្រ​របស់​យើង​ទាក់ទិន​នឹង​អ៊ី​រ៉​ង់​ពុំ​មានការ​ផ្លាស់​ប្ដូរ​ឡើយ​។ ​យើង​នឹង​មិន​អនុ​ញ្ញាត​​ឲ្យ​អ៊ី​រ៉​ង់​បើក​រណសិរ្ស​ទី​៣​ មួយ​ប្រឆាំង​យើង​ឡើយ​។ ​យើង​នឹង​ចាត់វិធានការ​ប្រឆាំង​តប​នានា​។

នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន​អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងការបរទេស​អា​មេ​រិ​ក​និយាយ​ថា ខ្លួន​ពុំ​ទាន់​អាច​អះអាង​ពី​ព័ត៌មាន​ដែល​ថា​បណ្ដា​មី​ស៊ីល​S-300​ត្រូវ​បាន​ផ្ដល់​ដល់​ដៃ​ស៊ី​រី​រួច​រាល់​ទេ​។ ​អ្នកនាំពាក្យ​រូប​នេះ​លោកស្រី​ HEATHER NAUERT​ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​និយាយ​ថា ខ្ញុំ​ស​ង្ឍឹ​ម​ដែល​រឿង​នោះ​ពុំ​មែន​ជា​ការ​ពិត​។​បើ​ដូច្នេះ​មែន​នោះ​វា​នឹង​បង្កើន​កាន់​តែ​ខ្លាំង​ការ​ព្រួយបារម្ភ​និង​បញ្ហា​នានា​នៅ​ស៊ី​រី​។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុ​ស្ស៊ី​បញ្ជាក់​ថា ក្រុង​មូ​ស្គូ​ទើប​បង្ហើយការ​ផ្ដល់​ប្រព័ន្ធ​មី​ស៊ីល​ដី​-​អាកាស ​S-300 ​ដល់​ស៊ី​រី ហើយ​ក៏​ផ្ដល់​ដល់​ប្រទេស​នេះ​នូវ​ឧបករណ៍​យោធា​៤៩​មុខ​ទៀត ព្រមទាំង​ពង្រីក​ប្រព័ន្ធ​សង្គ្រាម​អេ​ឡិ​ត្រូ​និក​នៅ​ស៊ី​រី​ផង​ដែរ​។ ​ពួក​អ្នកឯកទេស​ស៊ីរីនឹង​ទទួល​ការ​បង្ហាត់បង្រៀន​ឲ្យ​ចេះ​ប្រើ​ប្រព័ន្ធ​S-300​រយៈពេល​៣​ខែ​៕ វីដេអូ​ដក​ស្រង់​ចេញពី ៖ Sputnik France

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ