ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អា​បេ​រុះរើ​រដ្ឋាភិបាល​រក្សា​ទុក​រដ្ឋមន្ត្រី​សំខាន់​ៗ

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ី​ន​ហ្សូ​អា​បេ កាលពី​ថ្ងៃ​ទី​២​តុលា​បាន​រុះរើ​រដ្ឋាភិបាល​របស់​លោក តែ​ដោយ​រក្សា​ទុក​រដ្ឋមន្ត្រី​សំខាន់​ៗ​។ អគ្គលេខាធិការ​រដ្ឋាភិបាល​លោក​យ៉ូ​ស៊ីហ៊ី​ដ ស៊ូ​ហ្គា បាន​ប្រកាស​ពី​សមាសភាព​រដ្ឋា​ភិបាល ដោយ​នាយក​រដ្ឋ​ម​ន្ទ្រី​រក្សា​ទុក​សមាជិក​រដ្ឋាភិបាល​បច្ចុប្បន្ន​៦​រូប​។​សមាជិក​រដ្ឋា​ភិបាល​ដែល​រក្សា​ទុក​មាន លោក​យ៉ូស៊ីហ៊ី​ដ…

ប្រទេស​ជប៉ុន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ី​ន​ហ្សូ​អា​បេ កាលពី​ថ្ងៃ​ទី​២​តុលា​បាន​រុះរើ​រដ្ឋាភិបាល​របស់​លោក តែ​ដោយ​រក្សា​ទុក​រដ្ឋមន្ត្រី​សំខាន់​ៗ​។

អគ្គលេខាធិការ​រដ្ឋាភិបាល​លោក​យ៉ូ​ស៊ីហ៊ី​ដ ស៊ូ​ហ្គា បាន​ប្រកាស​ពី​សមាសភាព​រដ្ឋា​ភិបាល ដោយ​នាយក​រដ្ឋ​ម​ន្ទ្រី​រក្សា​ទុក​សមាជិក​រដ្ឋាភិបាល​បច្ចុប្បន្ន​៦​រូប​។​សមាជិក​រដ្ឋា​ភិបាល​ដែល​រក្សា​ទុក​មាន លោក​យ៉ូស៊ីហ៊ី​ដ ស៊ូ​ហ្គា ឧបនាយករដ្ឋមន្ត្រី​លោកតា​រ៉ូ​អាសូ​ដែល​កាន់​តំណែង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ផង​ដែរ លោក​HIROSHIGE SEKO​រដ្ឋមន្ត្រី​ពា​ណិ​ជ្ច​កម្ម​និង​ឧស្សាហកម្ម លោកតា​រ៉ូ​កូ​ណូ​រដ្ឋមន្ត្រី​ការ​បរទេស លោក​តូ​ស៊ី​មី​តស៊ូ​ម៉ូ​តេ​ហ្ស៊ី​រដ្ឋមន្ត្រី​សេដ្ឋកិច្ច លោក​KEIICHI ISHII​រដ្ឋមន្ត្រីក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹក​ជ​ញ្ជួ​ន​និង​ទេសចរណ៍​។

ផ្ទុយ​ទៅ​វិញ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក​អ៊ី​តស៊ូ​ណូរី​អូ​ណូ​ដឺ​រ៉ា ត្រូវ​ជំនួស​ដោយ​លោកតា​កេ​ស៊ី​អ៊ី​វ៉ា​យ៉ា​។

ការ​រុះរើ​រដ្ឋាភិបាល​របស់​លោក​អា​បេ បើ​តាម​ពួក​អ្នក​សង្កេតការណ៍​លើ​ជីវភាព​នយោ​បាយ​ជប៉ុន​ថា ជា​ការ​សម្រេច​ទៅ​តាម​ឆ​ន្ទះ​របស់​លោក បន្ត​ការ​កែទម្រង់​រដ្ឋធម្មនុញ្ញ​សន្តិភាព​របស់​ជប៉ុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ