ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារា​សំដែង​តៃវ៉ាន់​លែងលះ​ប្តី​មហាសេដ្ឋី​ទទួល​បាន​ប្រាក់​២៥០​លាន​ដុល្លារ

5 ឆ្នាំ មុន

លោកស្រី​ លី​ន ជី​ង​សៀ​ (Lin Ching-hsia) អាយុ​៦៣​ឆ្នាំ​ អតីត​តារា​សំដែង​ជនជាតិ​តៃវ៉ាន់​បាន​លែងលះ​ជាមួយ​លោក ​ម៉ៃ​ឃើ​ល យី​ង ​(Michael…

លោកស្រី​ លី​ន ជី​ង​សៀ​ (Lin Ching-hsia) អាយុ​៦៣​ឆ្នាំ​ អតីត​តារា​សំដែង​ជនជាតិ​តៃវ៉ាន់​បាន​លែងលះ​ជាមួយ​លោក ​ម៉ៃ​ឃើ​ល យី​ង ​(Michael Ying) អាយុ​៥៨​ឆ្នាំ ជា​មហាសេដ្ឋី​ក្រោយ​ពី​រស់​នៅ​​រួម​គ្នា​រយៈពេល​២៤​ឆ្នាំ​បាន​ទទួល​ប្រាក់​ចិញ្ចឹម​ចំនួន​២៥០​លាន​ដុល្លារ ។

ការ​បញ្ចប់​សង្វាស់​របស់​អ្នក​ទាំង​២ រំពឹង​ថា ​អាច​មក​ពី​ការ​មាន​សាហា​យ​ស្មន់​របស់​ប្តី ហើយ​លោកស្រី​ លី​ន ជី​ង​សៀ​ បាន​គិត​ថា ​ក្នុង​ពេល​នេះ​ជា​អំឡុង​ពេល​ដ៏​សម​ស្រប​នឹង​បែក​គ្នា​ព្រោះ​កូនស្រី​អាយុ​២២​ឆ្នាំ និង​១៦​ឆ្នាំ​ធំ​ពេញវ័យ​ទាំង​២​នាក់ ។ ជីវិត​អាពាហ៍ពិពាហ៍​របស់​លោកស្រី និង​លោក​ ម៉ៃ​ឃើ​ល យី​ង​ ចាប់ផ្ដើម​មានការ​លេចឮ​ព័ត៌មាន​តាំងពី​ឆ្នាំ​២០១៦ ប៉ុន្តែ​លោកស្រី​បាន​បដិសេធ ។

កាលពី​ឆ្នាំ​២០១២​កន្លង​មក​ក៏​មាន​ដំណឹង​ថា ​ប្ដី​របស់​ខ្លួន​ស្រមៃ​ចង់បាន​កូនប្រុស ក៏​ទៅ​មានកូន​ប្រុស​ជាមួយ​ស្ត្រី​ម្នាក់​នៅ​សៀង​ហៃ រហូត​ធ្វើ​ឲ្យ​ជីវិត​គូចាប់ផ្ដើម​ថមថយ និង​ប្រេះឆា​ព្រោះ​លោកស្រី​មិន​អាច​មានកូន​ប្រុស​ជាមួយ​គេ​បាន ។

ស្រប​ពេ​លជាមួយ​គ្នា​នេះ​ខ្សែជីវិត​របស់​លោកស្រី​ លី​ន ជី​ង​សៀ ​ក៏​មាន​ពន្លឺ​ជា​ថ្មី​ព្រោះ​មាន​គូស្នេហ៍​ថ្មី​ជា​ជនបរទេស និង​កាលពី​ខែកក្កដា​កន្លង​មក​ក៏​មាន​ដំណឹង​ថា ​លោកស្រី​បាន​ចូល​ទស្សនា​ភាព​យន្ត​ជាមួយ​បុរស​បរទេស និង​ត្រូវ​ក្រុម​ប្រមាញ់​ថតរូប​បាន​នៅ​ហុងកុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ