ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សង់​ទីក្រុង​ថ្មី​លំនាំ​ក្រុង​បុរាណ

5 ឆ្នាំ មុន

AP​ផ្សាយ​ថា លោក​Peter Feldmann​ចៅហ្វាយ​ក្រុង​ហ្វ្រែ​ង​ហ្វើ​ត ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​ប្រកាស​ក្នុង​ពេល​បើក​សម្ពោធ​ទីក្រុង​ចាស់​ក្នុង​គម្រោង​២០០​លាន​ដុល្លារ កាលពី​ថ្ងៃ​ទី​២៨ កញ្ញា​២០១៨​ថា អាជ្ញាធរ​ក្នុង​ក្រុង​ហ្វ្រែ​ង​ហ្វើ​ត​បាន​លើកកម្ពស់​ទេព​កោសល្យ និង​គោល​គំនិត​របស់​បុព្វបុរស​ក្នុង​សម័យ​បុរាណ​មក​កែ​ច្នៃ​ដោយ​យក​លំនាំ​ចាស់ ។ ទីក្រុង​ចាស់​កែ​លំអ​ថ្មី​នេះ​បាន​ចំណាយពេល​សាងសង់​ចំនួន​៦​ឆ្នាំ…

AP​ផ្សាយ​ថា លោក​Peter Feldmann​ចៅហ្វាយ​ក្រុង​ហ្វ្រែ​ង​ហ្វើ​ត ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​ប្រកាស​ក្នុង​ពេល​បើក​សម្ពោធ​ទីក្រុង​ចាស់​ក្នុង​គម្រោង​២០០​លាន​ដុល្លារ កាលពី​ថ្ងៃ​ទី​២៨ កញ្ញា​២០១៨​ថា អាជ្ញាធរ​ក្នុង​ក្រុង​ហ្វ្រែ​ង​ហ្វើ​ត​បាន​លើកកម្ពស់​ទេព​កោសល្យ និង​គោល​គំនិត​របស់​បុព្វបុរស​ក្នុង​សម័យ​បុរាណ​មក​កែ​ច្នៃ​ដោយ​យក​លំនាំ​ចាស់ ។

ទីក្រុង​ចាស់​កែ​លំអ​ថ្មី​នេះ​បាន​ចំណាយពេល​សាងសង់​ចំនួន​៦​ឆ្នាំ មាន​អគារ​១៥​ខ្នង​សង់​យក​លំនាំ​ដូច​អគារ​ចាស់​ដែល​ទទួល​រង​ការ​បំផ្លិចបំផ្លាញ ពី​គ្រាប់បែក​នៅ​ក្នុង​សង្គ្រាម​លើក​ទី​២​ឆ្នាំ​១៩៤៤ ដោយ​ចេញ​ម៉ូ​ដ​ថ្មី ប៉ុន្តែ​យក​លំនាំ​តាម​អគារ​ចាស់​។

ក្រុង​បុរាណ​នេះ​ស្ថិត​នៅ​លើ​ផ្ទៃដី​៧​ហិ​កតា កាល​ដើម​ឡើយ​ជា​អគារ​បេតុង​ក្នុង​ទស​វត្ស​ឆ្នាំ​១៩៧០ ដោយ​មួយ​ផ្នែក​ជា​ស្នាក់​ការ​របស់​ចៅហ្វាយ​ក្រុង​ហ្វ្រែ​ង​ហ្វើ​ត និង​បាន​រុះរើ​នៅ​ឆ្នាំ​២០១០ ។

ហ្វ្រែ​ង​ហ្វើ​ត (Frankfurt) ជាទី​តាំងរបស់​ធនាគារ​អឺរ៉ុប​ECB និង​ស្នាក់​ការ​របស់​ធនាគារ ធំ​ៗ​នៅ​អា​ល្លឺ​ម៉​ង់ ជា​ក្រុង​មួយ​ដែល​មាន​អគារ ខ្ពស់​ៗ​កប់​ពពក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ