ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​មើល​សម្រស់​ភរិយា​កីឡាករ​ល្បី​ៗ​នៅ​លើ​ពិភពលោក​ដែល​អាច​ចងចិត្ត​ស្វាមី​មិន​ឱ្យទៅ​ណា​បាន

5 ឆ្នាំ មុន

នារី​នៅ​ក្នុង​មជ្ឈដ្ឋាន​សំដែង​រមែង​មាន​រូបរាង​ស្រស់​ស្អាត​សិច​ស៊ី​ធ្វើ​ឱ្យ​បុរស​ៗ​ចាប់អារម្មណ៍​ជា​ពិសេស​បុរស​ដែល​មាន​ធនធាន​នៅ​ក្នុង​ពិភព​សម្ដែង​ឬ​នៅ​ក្នុង​ពិភព​កីឡា​ជាដើម ប៉ុ​ន្ត​អ្នកខ្លះ​មាន​ដៃគូ​ស្នេហា​ច្រើន ខ្លះ​ឃើញ​នៅ​ជាមួយ​គ្នា​ជាប់លាប់ និង​ខ្លះ​ទៀត​ក៏​បាន​ចែកផ្លូវ​គ្នា​បន្ទាប់​ពី​សេពគប់​គ្នា​បាន​មួយ​រយៈ ។ ក្នុង​ចំណោម​នារី​ស្រស់​ស្អាត​ដែល​ជា​ស្រី​ស្នេហ៍​កីឡាករ​ល្បី​ៗ​គេ​ឃើញ​មាន​តែ​៧​រូប​ប៉ុណ្ណោះ​ដែលស្រឡាញ់​គ្នា​យូរ​រហូត​ដល់​បច្ចុប្បន្ន រួម​មាន ៖ ១-​នាង Kate…

នារី​នៅ​ក្នុង​មជ្ឈដ្ឋាន​សំដែង​រមែង​មាន​រូបរាង​ស្រស់​ស្អាត​សិច​ស៊ី​ធ្វើ​ឱ្យ​បុរស​ៗ​ចាប់អារម្មណ៍​ជា​ពិសេស​បុរស​ដែល​មាន​ធនធាន​នៅ​ក្នុង​ពិភព​សម្ដែង​ឬ​នៅ​ក្នុង​ពិភព​កីឡា​ជាដើម ប៉ុ​ន្ត​អ្នកខ្លះ​មាន​ដៃគូ​ស្នេហា​ច្រើន ខ្លះ​ឃើញ​នៅ​ជាមួយ​គ្នា​ជាប់លាប់ និង​ខ្លះ​ទៀត​ក៏​បាន​ចែកផ្លូវ​គ្នា​បន្ទាប់​ពី​សេពគប់​គ្នា​បាន​មួយ​រយៈ ។

ក្នុង​ចំណោម​នារី​ស្រស់​ស្អាត​ដែល​ជា​ស្រី​ស្នេហ៍​កីឡាករ​ល្បី​ៗ​គេ​ឃើញ​មាន​តែ​៧​រូប​ប៉ុណ្ណោះ​ដែលស្រឡាញ់​គ្នា​យូរ​រហូត​ដល់​បច្ចុប្បន្ន រួម​មាន ៖

១-​នាង Kate Upton

ប្រពន្ធ​របស់​លោក Justin Verlander​កីឡាករ​Baseball​នៅ​ក្នុង​ក្លិប​Houston Astros ។ នាង​ជាតា​រា​ម៉ូ​ដ​ក្នុង​ទស្សនាវដ្ដី​Sport Illustrated បាន​សេពគប់​ជាមួយ​កីឡាករ​ខាងលើ​តាំងពី​ឆ្នាំ​២០១៤ និង​បាន​រៀប​ការ​កាលពី​ឆ្នាំ​មុន ។

២-​នាង Brooklyn Decker

ប្រពន្ធ​របស់​លោក ​Andy Roddick អតីត​កីឡាករ​វាយ​កូន​បាល់​ដ៏​ល្បី​របស់​អា​មេ​រិ​ក ។ នាង​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​តារា​ម៉ូ​ដ​ឈុត​ហែល​ទឹក បាន​សេពគប់​គ្នា​តាំងពី​ឆ្នាំ​២០០៩ ព្រមទាំង​មានកូន​២​នាក់​ជា​ចំណងដៃ ។

៣-​នាង Hilary Rhoda

ប្រពន្ធ​របស់​លោក​Sean Avery អតីត​កីឡាករ​វាយកូនគោល​លើទឹកកក​ជនជាតិ​កា​ណា​ដា និង​ជាតា​រា​ម៉ូ​ដ​ប្រចាំ​ស្លាក​យីហោ​Estee Lauder​ក្នុង​រយៈពេល​យូរ ។ ពួក​គេ​បាន​សេពគប់​គ្នា​នៅ​ឆ្នាំ​២០០៩ ក្រោយមក​ក៏​រៀប​ការ​នៅ​ឆ្នាំ​២០១៥ ។

៤-​នាង Khloe Kardashian

ប្រពន្ធ​របស់​លោក ​Tristan Thompson កីឡាករ​បាល់បោះ​របស់​ក្លិប​ Cleveland Cavaliers ។ នាង​ជានា​រី​ម្នាក់​មាន​សម្រស់​ស្រស់​ស្អាត​នៅ​ក្នុង​ត្រកូល​«​កា​ដា​សៀន​» និង​ទើប​សម្រាល​កូនស្រី​កាលពី​ខែមេសា​កន្លង​មក ។

៥-​នាង Gisele Bundchen

ប្រពន្ធ​របស់​លោក​Tom Brady កីឡាករ​បាល់អោប​ជនជាតិអា​មេ​រិ​ក​ក្នុង​ក្លិប​New England Patriots ។ នាង​ជាតា​រា​ម៉ូ​ដរ​ក​ចំណូល​បាន​ច្រើន​បំផុត​ពីទស្សនាវដ្ដី​«Forbes» តាំងពី​ឆ្នាំ​២០០២ ដល់​បច្ចុប្បន្ន ។

៦-​នាង Jessica Simpson

ប្រពន្ធ​លោក Eric Johnson អតីត​កីឡាករ​បាល់អោប​របស់ក្លិប​New Orleans Saints ។ នាង​ជា​តារាចម្រៀង​មាន​ដើមទ្រូង​ធំ រំលេច​ដោយ​សម្រស់​ដ៏​ឆើតឆាយ អាច​ចងចិត្ត​កីឡាករ​រូប​នេះ​តាំងពី​ឆ្នាំ​២០១០​ដល់​បច្ចុប្បន្ន ។

៧-​នាង Shakira

ប្រពន្ធ​កីឡាករ​បាល់ទាត់ Gerard Pique ​ជនជាតិ​អេ​ស្ប៉ា​ញ​របស់​ក្លិប Barcelona ។ នាង​ជានា​រី​ដែល​មាន​សម្រស់​ទាក់ទាញ​មិនធម្មតា និង​បាន​រួមរស់​ជាមួយ​គ្នា​នៅ​ឆ្នាំ​២០១១​រហូត​ដល់​ពេល​បច្ចុប្បន្ន​ដោយ​មានកូន​ប្រុស​២​នាក់​ជា​ចំណងដៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ