ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ខ្ទេច​មុខ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​បត់​ត្រឡប់​ទៅ​ក្រោយ​វិញ​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ដួល​រលំ​អស់​ចំនួន​៤​កង់​ហើយ​រថយន្ត​នោះ​បាន​រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ​ស្ទើ​ទាំងស្រុង​ទៅ​លែង​រួច​។ នៅ​ក្នុង​គ្រោះថ្នាក់​នោះ​បណ្តាល​អោយ​អ្នកបើកបរ​បាន​រង​របួសស្រាល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​មុខ​ពេទ្យ​អង្គការ​…

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​បត់​ត្រឡប់​ទៅ​ក្រោយ​វិញ​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ដួល​រលំ​អស់​ចំនួន​៤​កង់​ហើយ​រថយន្ត​នោះ​បាន​រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ​ស្ទើ​ទាំងស្រុង​ទៅ​លែង​រួច​។

នៅ​ក្នុង​គ្រោះថ្នាក់​នោះ​បណ្តាល​អោយ​អ្នកបើកបរ​បាន​រង​របួសស្រាល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​មុខ​ពេទ្យ​អង្គការ​
រ៉ា​ក់ ស្ថិត​ក្នុងភូមិ​ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ​។

រថយន្ត​ខាងលើ​ម៉ាក​CHEVROLET ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AR-៣៥១៦ បើកបរ​ដោយ​ឈ្មោះ​ខឹ​ម រតនា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​គ្រូបង្រៀន មាន​ទីលំនៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​ឡា​បាន​សៀ​ក ស្រុក​បាន​លុង ខេត្ត​រត​នះ​គី​រី បាន​រង​របួសស្រាល​។

តាម​ព័​ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ខាងលើ បើក
បរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាង​រថយន្ត​បាន​បត់​ឆ្វេង​ដៃ​ត្រឡប់​ក្រោយ​វិញ ក្នុង​ល្បឿន​លឿន ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​បណ្តាល​ដួល​រលំ​ចេញពី​ជួរ​ចំនួន​៤​កង់ ចំណែក​រថយន្ត​រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ​ស្ទើ​ទាំងស្រុង​ទៅ​មុខ​លែង​រួច ហើយ​អ្នកបើកបរ​បាន​រង​របួសស្រាល​។

តាម​ព័ត៌មាន​បានអោយ​ដឹង​ទៀត​ថា ភ្លាម​ៗ​នោះ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​វាស់វែង​ស្ទូច​យក​រថយន្ត និង​នាំ​អ្នកបើកបរ​ទៅ​កាន់​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ