ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អគ្គលេខាបក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម​ទទួលមរណភាព

5 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម​ VNA​ បាន​រាយការណ៍​នា​ព្រឹក​ថ្ងៃ​ទី​២​តុលា​ ថា លោក​ DO MUOI​ អតីត​អគ្គលេខាបក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម…

ប្រទេស​វៀតណាម ៖ ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម​ VNA​ បាន​រាយការណ៍​នា​ព្រឹក​ថ្ងៃ​ទី​២​តុលា​ ថា លោក​ DO MUOI​ អតីត​អគ្គលេខាបក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម បាន​ទទួល​មរណ​ភាព​​ហើយ​ កាលពី​ថ្ងៃ​ទី​១​ តុលា ក្នុង​ជន្មាយុ​១០១​ឆ្នាំ​។

តាម ​VNA​ ថា​ លោក​ DO MUOI​ បាន​ទទួលមរណភាព​នា​វេលា​ម៉ោង​២៣​និង​១២​នាទី​ម៉ោង​ក្នុងស្រុក នៅ​ឯ​មន្ទីរពេទ្យ​យោធា​លេខ​១០៨​ ក្រុង​ហាណូយ ក្រោយ​ពី​លោក​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ​រយៈពេល​យ៉ាង​យូរ​មក​។

លោក​ DO MUOI​ កើត​ក្នុង​ខែកុម្ភៈ​ឆ្នាំ​១៩១៧ ក្នុងស្រុក​ជនបទ​ថា​ញ់​ទ្រី​ជាយក្រុង​ហាណូយ​។ ​លោក​ជា​អគ្គលេខាបក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម​ពី​ខែមិថុនា ​ឆ្នាំ​១៩៩១​ រហូត​ដល់​ខែ​ធ្នូ ឆ្នាំ​១៩៩៧​។ ​លោក​ជា​អ្នក​ជំរុញ​នយោបាយ​កែប្រែ​ថ្មី​ និង​អភិវឌ្ឍន៍​វៀតណាម​ព្រមទាំង​កងកម្លាំង​យោធា​របស់​ប្រទេស​។ ​ម្យ៉ាងវិញទៀត​លោក​បាន​ទទួល​មេដាយ​សម្រាប់​​ខួប​៨០​ឆ្នាំ​នៃ​ការ​ស្តិ​ត​ក្នុង​បក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ