ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ថែ​ស្បែក​បែប​ណា​មើលទៅ​នៅ​តែ​ក្មេង

5 ឆ្នាំ មុន

ស្បែក​របស់​មនុស្ស​យើង​ប្រហែលជា​រង​ការ​ប៉ះពាល់​ច្រើន ដែល​អាច​ធ្វើ​ឲ្យ​វា​មើលទៅ​កាន់តែ​ចាស់​ជាង​មុន​ដូច​ជា ពន្លឺព្រះអាទិត្យ ការ​បំពុលបរិយាកាស និង​ផលិតផល​ថែរក្សា​ស្បែក​ដែល​គ្រោះថ្នាក់ ។ ប៉ុន្តែ​មានរឿង​ជា​ច្រើន ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ថែរក្សា​ស្បែក​ឲ្យ​នៅ​មើលទៅ​ក្មេង​ជាង​មុន​បាន​ដូច​ជា​៖ ១-​លាប​ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​ជា​រៀងរាល់ថ្ងៃ ទោះបីជា​អ្នក​មិន​ទៅ​លេង​សមុទ្រ…

ស្បែក​របស់​មនុស្ស​យើង​ប្រហែលជា​រង​ការ​ប៉ះពាល់​ច្រើន ដែល​អាច​ធ្វើ​ឲ្យ​វា​មើលទៅ​កាន់តែ​ចាស់​ជាង​មុន​ដូច​ជា ពន្លឺព្រះអាទិត្យ ការ​បំពុលបរិយាកាស និង​ផលិតផល​ថែរក្សា​ស្បែក​ដែល​គ្រោះថ្នាក់ ។ ប៉ុន្តែ​មានរឿង​ជា​ច្រើន ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ថែរក្សា​ស្បែក​ឲ្យ​នៅ​មើលទៅ​ក្មេង​ជាង​មុន​បាន​ដូច​ជា​៖

១-​លាប​ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​ជា​រៀងរាល់ថ្ងៃ ទោះបីជា​អ្នក​មិន​ទៅ​លេង​សមុទ្រ ឬ​ហែល​ទឹក​ក៏​ដោយ ។

២-​កុំ​ជក់បារី កាត់​បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន ។
•​ហាត់ប្រាណ​ទៀងទាត់

៣-​ចូរ​ចៀសវាង​ការ​ធ្វើ​ទឹកមុខ ដដែល​ៗ​ច្រើន​ដង​ដូច​ជា ធ្វើ​មុខ​ជ្រួញ ឬ​គេ​ច្របាច់​មុខជា​ដើម ។

៤-​លាង​សម្អាត​ស្បែក ថ្នម​ៗ និង​ចៀសវាង​ការ​ប្រើ​ផលិតផល​ដុស​ស្បែក​ដែល​គ្រោះ​ថ្នាក់។ ចូរ​លាង​សម្អាត​មុខ​នៅ​ពេល​ព្រឹក មុន​ពេល​គេង និង​ក្រោយ​ពេល​បែកញើស​ខ្លាំង និង​ត្រូវ​លាប​ជាមួយនឹង​ក្រែ​ម​ផ្តល់​សំណើម​ជា​និច្ច​ផង ។

៥-​ចូរ​ចៀសវាង​ផលិតផល​ទាំងឡាយ​ណា​ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍ រមាស់​ៗ ឬ ក្រហាយ​ៗ ព្រោះ​វា​ច្រើន​តែ​ធ្វើ​ឲ្យ​ស្បែក​រលាក (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ