ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រែក​គំរាម​ម៉ែក្មេក ចង់​ជួប​អតីត​ប្រពន្ធ ចុង​ក្រោយ​…

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២ តុលា កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លលក​.​ស ក្រុង​ពោធិ៍សាត់ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម​ម្នាក់ ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​វាយ​បំផ្លិចបំផ្លាញ និង​គំរាម​អតីត​ម្តាយក្មេក​ដើម្បី​សួរ​រកប្រពន្ធ…

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២ តុលា កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លលក​.​ស ក្រុង​ពោធិ៍សាត់ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម​ម្នាក់ ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​វាយ​បំផ្លិចបំផ្លាញ និង​គំរាម​អតីត​ម្តាយក្មេក​ដើម្បី​សួរ​រកប្រពន្ធ ដែល​មាន​សាលក្រម​លែងលះ​ពី​តុលា
ការ​រួច​ហើយ​នោះ ។

ជនសង្ស័យ​ឈ្មោះ ជឿ​ង ភឿ​ក ភេទ​ប្រុស អាយុ​៣២​ឆ្នាំ អតីត​ជា​កូនប្រសារ​លោកយាយ​ឈ្មោះ មាឃ សា​ម៉​ន អាយុ​៥៦​ឆ្នាំ ដែល​ជាដើម​បណ្តឹង រស់នៅ​ភូមិ​វត្ត​ហ្លួង​សង្កាត់​លលក​.​ស ក្រុង​ពោធិសាត់ ខេត្តពោធិសាត់ ។

សេចក្តី​រាយ​ការ​បន្ត​ថា នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១ តុលា ជនសង្ស័យ​ឈ្មោះ ជឿ​ង ភឿ​ក បាន​ទៅ​ធ្វើ​សកម្មភាព​កាត់​សោ​របង និង​កាត់​ជញ្ជាំង​ស័ង្កសី​ផ្ទះ​អតីត​ម្តាយក្មេក និង ស្រែក​ឡូឡា គំរាមកំហែង ដើម្បី​ចង់​ជួប​មុខ​អតីត​ប្រពន្ធ ។

ដោយ​ទ​ង្វើ និង​សកម្មភាព​ដែល​មិន​អាច​ទទួលយក​បាន អតីត​ម្តាយក្មេក​បាន​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​ចាប់ខ្លួន​អតីត​កូនប្រសារ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។ ក្រោយ​ពី​ឃាតខ្លួន​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្តពោធិសាត់ តាម​នីតិវិធី ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ