ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​រីក​ដូច​ផ្សិត ​៖ ពេល​ដែល​ត្រូវ​ពង្រឹងសមត្ថភាព​ជាងសំណង់

5 ឆ្នាំ មុន
  • ភ្នំពេញ

អ្នកជំនាញ​ផ្នែក​សំណង់​និយាយ​ថា នៅ​ពេល​ដែល​វិស័យ​សំណង់​កាន់តែ​រីក​ចម្រើន​នោះ វា​​ទាមទារ​ឱ្យ​មាន​ការ​បណ្តុះបណ្តាល​ជំនាញ​នេះ​ដល់​កម្មករ​សំណង់ ​ដើម្បី​ធ្វើ​យ៉ាងណា​ពួក​​គេ​អាច​មាន​សមត្ថភាព​សាងសង់​សំណង់​ប្រកបដោយ​គុណភាព​។ «​ពួក​គេ​ត្រូវ​តែ​អភិវឌ្ឍ​ខ្លួន​ឱ្យ​ស្រប​ទៅ​តា​មកា​រវិ​វ​ឌ្ឍ​នៃ​ជំនាញ​បច្ចេកទេស​សំណង់ ដែល​កំពុង​​តែ​រីក​ចម្រើន និង​មាន​តម្រូវការ​ខ្ពស់​។ ប្រសិនបើ​ពួក​គាត់​មាន​ជំនាញ​ផ្នែក​សំណង់​ដែល​ប្រកបដោយ​ស្តង់ដា នោះ​ពួក​គេ​នឹង​អាច​សាងសង់​លំនៅ​ដ្ឋា​ន អគារ…

អ្នកជំនាញ​ផ្នែក​សំណង់​និយាយ​ថា នៅ​ពេល​ដែល​វិស័យ​សំណង់​កាន់តែ​រីក​ចម្រើន​នោះ វា​​ទាមទារ​ឱ្យ​មាន​ការ​បណ្តុះបណ្តាល​ជំនាញ​នេះ​ដល់​កម្មករ​សំណង់ ​ដើម្បី​ធ្វើ​យ៉ាងណា​ពួក​​គេ​អាច​មាន​សមត្ថភាព​សាងសង់​សំណង់​ប្រកបដោយ​គុណភាព​។

«​ពួក​គេ​ត្រូវ​តែ​អភិវឌ្ឍ​ខ្លួន​ឱ្យ​ស្រប​ទៅ​តា​មកា​រវិ​វ​ឌ្ឍ​នៃ​ជំនាញ​បច្ចេកទេស​សំណង់ ដែល​កំពុង​​តែ​រីក​ចម្រើន និង​មាន​តម្រូវការ​ខ្ពស់​។ ប្រសិនបើ​ពួក​គាត់​មាន​ជំនាញ​ផ្នែក​សំណង់​ដែល​ប្រកបដោយ​ស្តង់ដា នោះ​ពួក​គេ​នឹង​អាច​សាងសង់​លំនៅ​ដ្ឋា​ន អគារ ឬ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ៗ​ប្រកបដោយ​គុណភាព និរន្តរភាព និង​មោទនភាព​»​។ នេះ​ជាការ​​លើក​ឡើង​​ដោយ​លោក ទៀង សុភៈ​វិជ្ជា តំណាង​ឱ្យ​ក្រុមហ៊ុន​ជីប ម៉ុង អ៊ិ​ន​ស៊ី ស៊ី​មេន ​នៅ​ក្នុង​ពិធី​​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ជំនាញ​សំណង់​កាលពី​ចុងខែ​កញ្ញា​។

នៅ​ប្រទេស​កម្ពុជា ជាងសំណង់​ជា​ច្រើន​បាន​ប្រឡូក​នៅ​ក្នុង​ការងារ​នេះ​ដោយ​មិន​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ជំនាញ​ត្រឹមត្រូវ​ឡើយ​។

លោក ខន ដា​រ៉ា អាយុ ៣៧ ឆ្នាំ ជា​មេជាង​ម្នាក់​មក​ពី​ខណ្ឌ​ព្រែក​ភ្នៅ រាជធានី​ភ្នំពេញ បាន​មាន​​ប្រសាសន៍​ថា លោក​ធ្វើ​ជា​ជាង និង​មេជាង​សំណង់​អស់​រយៈពេល​២០​ឆ្នាំ​មក​ហើយ តែ​លោក​មិន​ដែល​បាន​ចូល​រួម​វគ្គប​ណ្តុះ​បណ្តាល​ជំនាញ​ជាងសំណង់​នោះ​ទេ គឺ​លោក​រៀន​សូត្រ​ពី​ឪពុក​របស់​លោក​តែ​ប៉ុណ្ណោះ​។

លោក​សង្កត់ធ្ងន់​ថា «​បន្ទាប់​ពី​រៀន​ចេះ​ពី​វគ្គ​នេះ​ហើយ ខ្ញុំ​នឹង​អាច​បង្កើន​សមត្ថភាព​ការ​ងារ​​របស់ខ្ញុំ និង​បន្ត​បណ្តុះបណ្តាល​កូនជាង​របស់ខ្ញុំ​ជាង​២០​នាក់​ផ្សេង​ទៀត​ដើម្បី​បង្កើន​ជំនាញ និង​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការងារ​ជាងសំណង់​នេះ​»​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ