ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ដី​គេ​ខុសច្បាប់យួន​ចាប់​បញ្ជូន​មក​វិញ​ខ្ទេចទាំងចាស់ក្មេង​២៤​នាក់

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ពលរដ្ឋ​ខ្មែរ​ប្រុស​ស្រី​ក្មេង​ចាស់​ចំនួន​២៤​នាក់ ដែល​សុទ្ធ​សឹង​រស់នៅ​ក្បែរ​តំបន់​ព្រំដែន​វៀតណាម បាន​ត្រូវ​អាជ្ញាធរ​វៀតណាម​បញ្ជូន​មក​កម្ពុជា​វិញ ក្រោយ​ពី​អាជ្ញាធរ​វៀតណាម​រក​ឃើញ​ថា ពលរដ្ឋ​ទាំងនោះ​បាន​លួច​ចូល​ទឹកដី​វៀតណាម​ដោយ​ខុសច្បាប់ ។​ ​នគរបាល​វរៈ​ការពារ​ព្រំដែន​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​២៤​នាក់…

ខេត្តក្រចេះ ៖ ពលរដ្ឋ​ខ្មែរ​ប្រុស​ស្រី​ក្មេង​ចាស់​ចំនួន​២៤​នាក់ ដែល​សុទ្ធ​សឹង​រស់នៅ​ក្បែរ​តំបន់​ព្រំដែន​វៀតណាម បាន​ត្រូវ​អាជ្ញាធរ​វៀតណាម​បញ្ជូន​មក​កម្ពុជា​វិញ ក្រោយ​ពី​អាជ្ញាធរ​វៀតណាម​រក​ឃើញ​ថា ពលរដ្ឋ​ទាំងនោះ​បាន​លួច​ចូល​ទឹកដី​វៀតណាម​ដោយ​ខុសច្បាប់ ។​

​នគរបាល​វរៈ​ការពារ​ព្រំដែន​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​២៤​នាក់ សុទ្ធ​សឹង​រស់នៅ​តាម​ភូមិ​មួយ​ចំនួន ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ក្បែរ​តំបន់​ព្រំដែន ប្រទេស​វៀតណាម ។ ពលរដ្ឋ​ទាំងនេះ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​បញ្ជូន​មក​វិញ​តាម​ច្រកព្រំដែន​អន្តរជាតិ នៅ​ថ្ងៃ​ទី​២ ខែតុលា បន្ទាប់​ពី​ពួក​គាត់​នាំ​គ្នា​លួច​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​យេស៊ូគ្រិស្ត ក្នុង​ទឹកដី​វៀតណាម ចម្ងាយ​ជាង​៦​គីឡូ​មែ​ត្រ​ពី​ព្រំដែន​កម្ពុជា ដើម្បី​ទៅ​ទទួល​អំណោយ​នៅ​វិហារ​គ្រិស្តសាសនា​មួយ​នោះ ។​

​នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ត្រពាំង​ស្រែ លោក​អនុសេនីយ៍ឯក ឃុន ម៉​ន បាន​ឲ្យ​ដឹង​ថា ក្រោយ​​ពី​មានការ​លួច​ចូល​ដោយ​ខុសច្បាប់​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាត់​បញ្ជូន​​មក​វិញ​ភ្លាម​ៗ ។ លោក​ថា កន្លង​មក​ពលរដ្ឋ​ដែល​រស់នៅ​តាម​ភូមិ​ក្បែរ​ព្រំដែន​ក្នុង​ឃុំ​២​ធ្នូ តែង​តែមាន​ទំនាក់ទំនង​ជាមួយ​ពលរដ្ឋ​វៀតណាម​ក្បែរ​ព្រំដែន និង​ចេញចូល​តាម​ច្រករបៀង​ផ្សេង​ៗ ។​

​លោក​អនុសេនីយ៍ឯក ឃុន ម៉​ន បាន​ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ទាំងនេះ​ត្រូវ​បាន​អាជ្ញាធរ​វៀត​
​ណា​ម​​ចា​ប់ញ្ជូន​២​លើក​មក​ហើយ ក្រោយ​ពី​ពួក​គាត់​ព្យាយាម​នាំ​គ្នា​លួច​ចូល​ទៅ​ព្រះ​វិហារ​យេ​ស៊ូ​គ្រិស្ត​​មួយ​ក្នុង​ទឹកដី​វៀតណាម ។​

​លោកនាយ​ប៉ុស្តិ៍​អះអាង​ថា នគរបាល​នឹង​រៀបចំ​បើក​វេទិកាសាធារណៈ​មួយ អញ្ជើញ​ពលរដ្ឋ​នៅ​តាម​​ព្រំដែន​មក​ចូលរួម ដើម្បី​ផ្សព្វផ្សាយ​បទ​ប្បញ្ញត្តិ​ព្រំដែន ដើម្បី​កុំ​ឲ្យ​ពួក​គាត់​ចូល​ក្នុង​ទឹកដី​ប្រទេស​​គេ​ដោយ​ខុសច្បាប់​បែប​នេះ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ