ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ប្រពន្ធ​ឈឺចិត្ត​ពេក​បបួល​ប្តី​លែងលះ ស្រាប់តែ​ប្តី​លេង​មួយ​ក្បាច់​ផ្អើល​ចោមរោម​មើល​កកកុញ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ បាន​ធ្វើ​ឱ្យ​អ្នកស្រុក​និង​អ្នកដំណើរ នាំ​គ្នា​ចោម រោម​​​​មើល​យ៉ាង​កកកុញ ខណៈ​រថយន្ត​កាម​រី​ហា​យ​ប្រ៊ី​ដ​មួយ​គ្រឿង បើក​បុក​របាំង​ដែក​ស្ពាន​ស្ពាន​ត្សឹ​បា​សា​(​អ្នក​លឿង​) កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១ ខែតុលា…

ខេត្តព្រៃវែង ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ បាន​ធ្វើ​ឱ្យ​អ្នកស្រុក​និង​អ្នកដំណើរ នាំ​គ្នា​ចោម
រោម​​​​មើល​យ៉ាង​កកកុញ ខណៈ​រថយន្ត​កាម​រី​ហា​យ​ប្រ៊ី​ដ​មួយ​គ្រឿង បើក​បុក​របាំង​ដែក​ស្ពាន​ស្ពាន​ត្សឹ​បា​សា​(​អ្នក​លឿង​) កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១ ខែតុលា កំណាត់​ផ្លូវជាតិ​លេខ​១ ចំណុច​ខាងលិច​ស្ថានីយ​ថ្លឹង​ទម្ងន់​អ្នក​លឿង ស្ថិត​ក្នុងភូមិ​១ ឃុំ​ព្រែក​ខ្សាយ​«​ខ​» ស្រុក​ពាម​រក៍ ។

លុះ​ជា​ចុង​ក្រោយ​ទើប​ដឹង​ថា ករណី​នេះមក​ពី​ទំនាស់​រឿង​ស្នេហា​ត្រីកោណ ដែល​បុរស​ជា​ប្តី​លួច​ទៅ​មាន​ប្រពន្ធ​ទី​២ ហើយ​ប្រពន្ធដើម​ដឹង​ក៏​បបួល​ទៅ​លែងលះ​គ្នា​នៅ​ឯ​ស្រុក​កំណើត តែ​ពេល​ឆ្លង​ផុត​ស្ពាន​អ្នក​លឿង បុរស​ជា​ប្តី​ដែល​ពេញ​ទៅ​ដោយ​កំហឹង​បាន​បើករថយន្ត​បំ​បុក​របាំង​ដែក​អម​សងខាង​ផ្លូវ​ធ្វើ​ឱ្យ​មានការ​ខូចខាត និង​ភ្ញាក់ផ្អើល​តែ​ម្តង ។ សំណាងល្អ​ណាស់​ដែរ ដែល​រថយន្ត​មិន​ធ្លាក់​ពីលើ​ស្ពាន ព្រោះ​ដោយសារ​ដែក​បង្កាន់ដៃស្ពាន​ជួយ​ទប់ ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​អាវុធហត្ថ​ស្រុក​ពាម​រក៍​បានឱ្យ​ដឹង​ថា រថយន្ត​ហា​យ​ប្រ៊ី​ដដែល​បើក​បំ​បុក​របាំង​​ដែក​អម​សងខាង​ផ្លូវ​នេះ ពណ៌​ទឹកមាស​ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២R-១៦៧០ បើកបរ​ដោយ​បុរស​ឈ្មោះ ហ៊ា​ង សុខ​ហេង អាយុ​៣៧​ឆ្នាំ​ជា​វិស្វករ រួម​ដំណើរ​ដោយ​ប្រពន្ធ​ឈ្មោះ ភី​ម សុ​ភ័​ណ្ឌ អាយុ​៣៣​ឆ្នាំ ។ ប្តី​ប្រពន្ធ​នេះ មាន​ទីលំនៅ​ក្នុង​បុរី​ពិភព​ថ្មី ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ដដែល​បន្ត​ថា យោង​តាម​ការ​រៀបរាប់របស់​ស្ត្រី​ជា​ប្រពន្ធ​ថា រូប​នាង ​និង​ប្តី​បាន​រៀប​ការ​ជា​មួយ​​គ្នា​ជិត​៧​ឆ្នាំ​ហើយ មិន​មានកូន​នឹង​គ្នា​ទេ តែ​ក៏​មិន​ដែល​មានការ​ឈ្លោះប្រកែក​គ្នា​ដែរ ។ លុះ​ថ្មី​ៗ​នេះ នាង​បាន​តាមដាន​ដឹង​ថា​ប្តី​លួច​មាន​ស្រី​កំណាន់​ម្នាក់​ទៀត ហើយ​នាង​បាន​ប្រាប់​ប្តី​ឲ្យ​ផ្តាច់ទំនាក់ទំនង​ពី​ស្រី​នោះ ព្រោះ​មិន​ចង់​ឃើញ​ប្តី​មាន​ស្រី​ថ្មី​ទេ តែ​ប្តី​មិន​ព្រមបែរជា​សុំ​យក​ទាំង​២ ទើប​ធ្វើ​ឱ្យ​នាង​ខឹង ​និង​ឈឺចាប់​ខ្លាំងក៏​បបួល​ប្តី​ឱ្យ​ជូន​មក​ស្រុក​កំណើត​នៅ​ផ្សារ​កំពង់​សឹ​ង្ហ ស្រុក​ព្រះស្តេច ដើម្បី​លែងលះ​គ្នា ។

ស្ត្រី​ជា​ប្រពន្ធ​បន្ត​ថា ពេល​ចេញពី​ភ្នំពេញ​មកមិន​បាន​ឈ្លោះ​គ្នា​ទេ តែ​ពេល​ឆ្លងស្ពាន​អ្នក​លឿង
ផុតជិត​ទៅ​ដល់​គោលដៅ​ហើយ​នាង​នឹកឃើញ​ប្តី​ប្រពន្ធ​ស្រឡាញ់​គ្នារៀប​ការ​រួមរស់​ជាមួយ​គ្នា​ជិត​៧​ឆ្នាំ​ហើយបែរជា​មក​ត្រូវ​លែងលះ​គ្នា​បែប​នេះ ។ គិត​ចុះ​គិត​ឡើង​ឈឺចិត្ត​ពេក នាង​ក៏​យក​ខ្នើយ​ក្នុង​រថយន្ត​មក​ខ្ទប់​មុខ​យំ ស្រាប់តែ​ឮ​សំឡេង​បុក​គ្រាំ​ង ។ ពេល​ដក​ខ្នើយ​ចេញ ក៏​ឃើញ​រថយន្ត​បុក​របាំង​ដែក​ស្ពាន​បាត់​ទៅ​ហើយ ទើប​នាង​ស្រវា​សោ​រថយន្ត​កាច់​ពន្លត់ ហើយ​ត្រូវ​ប្តី​ដណ្តើម​យក​វិញ និង​ចាប់​នាង​អូស​ចេញពី​ក្នុង​រថយន្ត រួច​បើករថយន្ត​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​បាត់​ទៅ ទុក​ឱ្យ​នាង​នៅ​អង្គុយ​យំ​លើ​កន្លែង​កើត​ហេតុតែ​ម្នាក់ឯង ក្រោម​ក្រសែភ្នែក​អ្នកស្រុក​ចោមរោម​មើល​កុះករ ។

ដោយឡែក នគរបាល​ចរាចរណ៍​ស្រុក​ពាម​រក៍​បានឱ្យ​ដឹង​ថា ហេតុការណ៍​នេះ​មិន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ណា​ម្នាក់​ទេ ក្រៅ​តែ​ពី​ធ្វើ​ឱ្យ​ខូច​របាំង​ដែក​អម​សងខាង​ផ្លូវ​អស់​២​ផ្ទាំង តែ​ទោះ​ជា​យ៉ាងណា ស្ត្រី​រូប​នេះ​សន្យា​នឹង​ធ្វើការ​ជួសជុល​សង​វិញ​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ