ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​មិន​សង្រួម​វាចា​នឹង​កើតជា​ប្រេត​មាន​មាត់​ដូច​មាត់ជ្រូក

5 ឆ្នាំ មុន

ដូច​ពាក្យចាស់​លោក​ពោល​ថា មនុស្ស​យើង​គេ​យកសម្តី បើ​សម្តី​ពោល​ទៅ​ហើយ​ត្រូវធ្វើ​ឱ្យ​បាន ស៊ូ​ក្ស័យ​ប្រាណ​មិន​លេបសម្តី​ខ្លួន​ឡើយ​។ នៅ​ក្នុង​ទ្រឹស្តី​ពុទ្ធសាសនា​បាន​ពោល​អំពី​ទោស​នៃ​អ្នក​ដែល​និយាយ​មិន​ប្រកាន់ពាក្យ​សច្ចៈ និយាយ​ពាក្យ​ឡេះឡោះ​ឥត​បានការ ពាក្យ​អសុរោះ និយាយ​ញុះញង់ ចាក់​ដោត និយាយ​បែប​បៀតបៀន​…​អ្នកមាន​វាចា​អាក្រក់​បែប​នេះ​នឹង​មានកំណើត​ជា​ប្រេត​ពិតប្រាកដ​។…

ដូច​ពាក្យចាស់​លោក​ពោល​ថា មនុស្ស​យើង​គេ​យកសម្តី បើ​សម្តី​ពោល​ទៅ​ហើយ​ត្រូវធ្វើ​ឱ្យ​បាន ស៊ូ​ក្ស័យ​ប្រាណ​មិន​លេបសម្តី​ខ្លួន​ឡើយ​។ នៅ​ក្នុង​ទ្រឹស្តី​ពុទ្ធសាសនា​បាន​ពោល​អំពី​ទោស​នៃ​អ្នក​ដែល​និយាយ​មិន​ប្រកាន់ពាក្យ​សច្ចៈ និយាយ​ពាក្យ​ឡេះឡោះ​ឥត​បានការ ពាក្យ​អសុរោះ និយាយ​ញុះញង់ ចាក់​ដោត និយាយ​បែប​បៀតបៀន​…​អ្នកមាន​វាចា​អាក្រក់​បែប​នេះ​នឹង​មានកំណើត​ជា​ប្រេត​ពិតប្រាកដ​។ សូម​លើកយក​និទាន​មក​បញ្ជាក់​ដូច​តទៅ​៖

សម័យមួយ​ព្រះ​នារ​ទ​ត្ថេ​រ​សួរ​ទៅ​ពួក​ប្រេត​ដែល​មានខ្លួន​ប្រាណ​ដូច​មនុស្ស មាន​ពណ៌​សម្បុរ​ស្អាត​ល្អ តែ​មាត់​ដូច​ជ្រូក​ថា កាយ​ទាំងមូល​របស់​អ្នក មាន​សម្បុរ​ដូច​មាស មាន​រស្មី​ភឺ្ល​ស្វាង​សព្វ​ទិស តែ​មាត់​របស់​អ្នក​ដូច​មាត់ជ្រូក តើ​កាលពី​ជាតិ​មុន អ្នក​បាន​ធ្វើអំពើ​ដូច​ម្តេច ។

ប្រេត​តប​ថា បពិត្រ​ព្រះ​នារ​ទៈ ខ្ញុំ​ជា​បុគ្គល​បាន​សង្រួមកាយ តែ​មិន​សង្រួម​វាចា​ពោល​ពាក្យ​ឥតប្រយោជន៍​ដោយ​ប្រការ​ផ្សេង​ៗ ព្រោះហេតុនោះ បានជា​ខ្ញុំ​មាន​សម្បុរ​កាយ​ដូច​មាស តែ​មាន​មាត់​ដូច​ជ្រូក​បែប​នេះ ដូច​លោក​ម្ចាស់​បានឃើញ​ស្រាប់​ហើយ​។ បពិត្រ​ព្រះ​នារ​ទៈ ខ្ញុំ​សូម​ទូល​រឿង​នោះ​ដល់​លោក​ម្ចាស់ សូម​លោក​ម្ចាស់​កុំ​ធ្វើបាប​ដោយ​មាត់ កុំ​មាន​មាត់​ដូច​មាត់ជ្រូក​ឡើយ ។

សូម​លោក​ម្ចាស់​ពោល​តែ​ពាក្យពិត​ត្រង់ ពាក្យ​ត្រឹមត្រូវ​ទៅ​បាន​ហើយ សូម​លោ​ម្ចាស់​ចូរ​ជា​អ្នកខ្លាច​បាប ខ្លាច​អំពើអាក្រក់ ភ័យ​នៅ​ក្នុង​វដ្តសង្សារ ។