ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើតទុក្ខមិនសុខចិត្ត​ ប្រពន្ធ​សុំ​រក​យុត្តិធម៌ ខណៈ​ប្តី​ស្លា.ប់​ក្នុង​ថ្លុកឈាម​នៅ​ដី​ថៃ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្លុកឈាម និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ដោយសារ​ពលករ​ខ្មែរ​ដូច​គ្នា​មួយ​ក្រុម​ចូល​ទៅ​ព្រួត​វាយ និង​ចាក់​សម្លាប់​ដល់​បន្ទ ប់​ព្រោះតែ​គំនុំ​រឿង​៥​ឆ្នាំ​មុន​នៅ​ក្រុង​បាងកក​។ ជន​រង​គ្រោះ​ទាំង​២​នាក់​ខាង់​ឈ្មោះ​យួន មិត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្លុកឈាម និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ដោយសារ​ពលករ​ខ្មែរ​ដូច​គ្នា​មួយ​ក្រុម​ចូល​ទៅ​ព្រួត​វាយ និង​ចាក់​សម្លាប់​ដល់​បន្ទ ប់​ព្រោះតែ​គំនុំ​រឿង​៥​ឆ្នាំ​មុន​នៅ​ក្រុង​បាងកក​។
ជន​រង​គ្រោះ​ទាំង​២​នាក់​ខាង់​ឈ្មោះ​យួន មិត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​មេការ​សំណង់​នៅ​ក្រុង​បាងកក និង​មាន​ទីលំនៅ​ភូមិ​ងេ​កងក ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្តព្រៃវែង បាន​ស្លាប់ និង​ឈ្មោះ​រឹទ្ធ (​មិន​ស្គាល់​ត្រកូល​) ភេទ​ប្រុស ជា​កម្មករ​សំណង់ និង​មាន​ទីលំនៅ​ខេត្តព្រៃវែង ។

មេការ​សំណង់​ឈ្មោះ​យួន មិត្ត ត្រូវ​បាន​ឃាតករ​ចាក់​សម្លាប់​ជា​ច្រើន​កាំបិត និង​វាយ​ត្រូវជា​ច្រើន​កន្លែង បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​ ។ ចំណែក​ឈ្មោះ​រឹទ្ធ ត្រូវ​ក្រុម​ជនសង្ស័យ​កាប់​របួស​កំភួនដៃ​ខាងឆ្វេង និង​ត្រូវ​គេ​វាយ​នឹង​ប៉ែល​សំណង់ រង​របួស​ក្បា​ខាងឆ្វេង ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង​កើតហេតុ​។

ស្ត្រី​ឈ្មោះ​ឡាំ ណេ​ត អាយុ​៣៤​ឆ្នាំ មានកូន​ប្រុស​ស្រី​៣​នាក់ ត្រូវជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ឈ្មោះ​យួន មិត្ត ក៏​ដូច​ជា​សាច់ញាតិ​៣​នាក់​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដំបូង​ជន​រង​គ្រោះ​ទាំង​២​នាក់​កំពុង​អង្គុយ​ផឹកស្រា​ក្នុង​បន្ទប់​ស្នាក់​នៅ​(​បន្ទប់​មេការ​)​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ កញ្ញា ២០១៨​ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ​រ័ក្ស ភេទ​ប្រុស ជា​កម្មករ​សំណង់​ដូច​គ្នា និង​ស្នាក់​នៅ​បន្ទប់​ជួល​ជិត​គ្នា​ស្រវឹង​បាន​ដើរ​ចូល​ទៅ​រករឿង​ដោយ​សួរនាំ​រឿង​កាលពី​៥​ឆ្នាំ​មុន​។

ពួក​គាត់​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ឈ្មោះ​មិត បាន​ព្យាយាម​អង្វរ​ឲ្យ​ត្រឡប់​ទៅ​វិញ​ដោយ​និយាយ​ថា «​រឿង​៥​ឆ្នាំ​ហើយ​មិនបាច់​រំលឹក​វា​ឡើង​ទៀត​ទេ​បើ​ចប់​ហើយ​ឲ្យ​ចប់​ទៅ​» បែ​ជា​ឈ្មោះ​រ័ក្ស តប​ថា «​អញចង់​រឿង​ភ្លាម​នោះ​» ក៏​ទាញ​ដប​វាយ​ជន​រង​គ្រោះ​ឈ្មោះ​មិត ហើយ​ស្រែកហៅ​បងប្អូន​បង្កើត​៣​នាក់​ទៀត​ឈ្មោះ​រ៉ា ឈ្មោះ​រ៉ូ និង​ឈ្មោះ​រាជ​មក ខ្លះ​កាន់​ប៉ែ​ត ខ្លះ​កាំបិត​ព្រួត​វាយ​និង​ចាក់​ជន​រង​គ្រោះ​ស្លាប់ និង​របួស​នៅ​និង​កន្លែង​តែ​ម្តង​។

រឿង​ចាស់​កាលពី​៥​ឆ្នាំ​មុន ក្រុម​សាច់ញាតិ​និយាយ​ថា កាលនោះ​ស្ត្រី​ម្នាក់​ឈ្មោះ​អឿ​ត ជា​កម្មករ​សំណង់​របស់​ជន​រង​គ្រោះជា​មេការ​ខាងលើ ហើយ​ប្តី​របស់​ស្ត្រី​ឈ្មោះ​អឿ​ត ផឹកស៊ី​ស្រវឹង​រករឿង​វាយ​ធ្វើបាប នាង​ក៏​រត់​ទៅ​ចូល​បន្ទប់​ជនសង្ស័យ​ឈ្មោះ​រ៉ូ ដោយ​មេការ​គិត​ថា គាត់​ដូច​ជា​ម៉ែឪ​គេ ព្រោះ​នាង​និង​ប្តី​ជា​កម្មករ​របស់​គាត់ ក៏​នាំ​បងប្អូន​ទៅ​ជួយ​ឃាត់​សុំ​កុំ​ឲ្យ​ឈ្លោះ​គ្នា​ក្នុង​បន្ទប់​គេ​ដឹង​អី ឈ្មោះ​រ៉ូ និង​បងប្អូន​គេ​ថា ចេះ​ដឹង​អី​ហើយ​ថា​នាង​(​អឿ​ត​)​ជា​សាច់ញាតិ​គេ​តើ ។ គ្រាន់តែ​រឿង​តិចតួច​ប៉​ណ្ណឹ​ង​ឈាន​ដល់​គំនុំ​ជំ​រះ​បញ្ជី​ស្លាប់​១ របួសធ្ងន់​១ លើ​ទឹកដី​ថៃ​តែ​ម្តង ។

ក្រុម​សាច់ញាតិ​បន្ត​ថា ក្រោយ​ជម្លោះ​កើតឡើង ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ឯ​ជន​ដៃដល់​ឈ្មោះរ័ក្ស និង​ឈ្មោះ​រ៉ា រត់​គេចខ្លួន​បាត់​។

ដោយឡែក​ឈ្មោះ​រ៉ូ និង​ឈ្មោះ​រាជ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន ប៉ុន្តែ​ត្រឹមតែ​មួយ​ថ្ងៃ គេ​ដោះ​លែង​វិញ​ដោយ​មិនដឹង​ពី​មូលហេតុ​។

ករណី​ចោទប្រកាន់​ខាងលើ​កោះសន្តិភាព​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​ភាគី​ពាក់ព័ន្ធ​ម្ខាង​ទៀត​បាន​ទេ ព្រោះ​មិន​ស្គាល់​លេខ​ទូ​រ​ស័ព្ទ​។

សព​ជន​រង​គ្រោះ​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​ប្រគល់​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​ព្រលប់​ថ្ងៃ​ទី ១ សីហា ២០១៨ ហើយ​សាច់ញាតិ​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​ភូមិ​ថ្ម​សិន ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ (​ផ្ទះ​ប្រពន្ធ​សព​) ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​រឹទ្ធ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ប្រទេស​ថៃ​នៅឡើយ​។ ដោយ​កើត​ទុក្ខ​ ​មិន​សុខចិត្ត​ និង​ចង់បាន​ភាព​យុត្តិធម៌​ ក្រុម​សាច់ញាតិ​បាន​ទទូច​សុំ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ពិសេស​រាជរដ្ឋាភិ
បាល​កម្ពុជា​មេត្តា​សហការ​ជាមួយ​ភាគី​ថៃ​ធ្វើ​យ៉ាងណា​ចាប់​ជន​ដៃដល់ និង​អ្នក​ពាក់ព័ន្ធ​យក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ