ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ទាំង​ព្រឹក​នៅ​ក្រុង​បា​វិត​តែ​ម្តង

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្មករ​រោងចក្រ​ម្នាក់​បាន​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធម៌ ដោយសារ​តែ​ខ្យល់គរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៨ នៅ​ក្នុង​រោងចក្រ​សាន់​ហ្វេ​ន…

ខេត្តស្វាយរៀង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្មករ​រោងចក្រ​ម្នាក់​បាន​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធម៌ ដោយសារ​តែ​ខ្យល់គរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៨ នៅ​ក្នុង​រោងចក្រ​សាន់​ហ្វេ​ន ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន ស្ថិត​ក្នុងភូមិ​ថ្នា​ញ សង្កាត់​បាទី ក្រុង​បា​វិត ។

បើ​តាម​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ថា មាន​មនុស្ស​ស្លាប់​នៅ​ក្នុង​រោងចក្រ​លោកស្នងការ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​ចាត់​កម្លាំង​នគរបាល​ការិយាល័យ​បច្ចេកទេស​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​សហការ​ជាមួយ​មន្ត្រី​នគរបាល​ក្រុង​បា​វិត ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ គឺ​ជន​រង​គ្រោះ​ឈ្មោះ សៅ ប៉ា​លី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ​សាន​ហ្វេ​ន មាន​ទីលំនៅ​ភូមិ​ទួល​ត្របែក ឃុំ​ប្រសូតិ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

ជន​រង​គ្រោះ​បាន​ដួល​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​ក្នុង​រោង​រោងចក្រ​សាន់​ហ្វេ​ន នោះ​តែ​ម្តង ។ ប្រភព​ដដែល​បន្ត​ទៀត​ថា បើ​តាម​ការ​ពិនិត្យ​របស់​គ្រូពេទ្យ និង​សមត្ថកិច្ច​ជំនាញ​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ ខ្យល់គ​រហើយ​ថប់ដង្ហើម​គាំងបេះដូង​ស្លាប់ ពុំ​មែន​ជា​ករណី​ឃាតកម្ម​ទេ ។

បច្ចុប្បន្ន​សព​សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រូ​សារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ