ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​គ្រប់កន្លែង​ហើយ​របស់​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដង្កោ​បាន​ធ្វើការ​ចាប់ខ្លួន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​៧​នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀន​មួយ​ចំនួន​រួម​ទាំង​វត្ថុ​តាង​ផ្សេង​ៗ​ទៀត​ផង​ដែរ ។ ប្រតិបត្តិការ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​វត្ត​ស្លែង…

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដង្កោ​បាន​ធ្វើការ​ចាប់ខ្លួន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​៧​នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀន​មួយ​ចំនួន​រួម​ទាំង​វត្ថុ​តាង​ផ្សេង​ៗ​ទៀត​ផង​ដែរ ។

ប្រតិបត្តិការ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​វត្ត​ស្លែង ស្ថិត​នៅ​ក្នុងភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មាន​ទី​១- ឈ្មោះ ប្រុស គឹ​ម​តុង អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​ធ្វើ​សាច់ក្រក ស្នាក់​នៅផ្ទះ​ធ្វើ​សាច់ក្រក ក្នុងភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ទី​២-​ឈ្មោះ ច​យ សា​មៀន អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​ធ្វើ​សាច់ក្រក ស្នាក់​នៅ​ជាមួយ​គ្នា អ្នក​ទាំង​២​នាក់​នេះ​មាន​ថ្នាំ​ញៀន​១​កញ្ចប់​ថង់​តូច នៅ​ជាប់​ខ្លួន ។ ៣- ឈ្មោះ ខាត់ សូ​រិ​យា អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ ទីលំនៅ​ភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជន​នេះ​មាន​ថ្នាំ​ញៀន​ចំនួន​០២​កញ្ចប់​តូច​,​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន ,​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល 1J -7509 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន 8160676 ។ ទី​៤- ឈ្មោះ ឃឹម វ​ល័​ក្ខ អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅ​ក្នុង​ឃ្លាំង ភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ទី​៥- ឈ្មោះ ផាត ផា​ន់ អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅ​ក្នុង​ឃ្លាំង ភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។


សមត្ថកិច្ច​ឆែក​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​០៣​កញ្ចប់​តូច​, ម៉ូតូ​០១​គ្រឿង ម៉ាក​សេ​១០០​កូ​រេ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1CE -5015 ។ ដោយឡែក​២​នាក់​ទៀត​មិន​ទាន់​ស្គាល់ឈ្មោះ​នៅឡើយ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដង្កោ​បាន​ដាក់​កម្លាំង​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ​វត្ត​ស្លែង ស្ថិត​នៅ​ក្នុងភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ ។ ខណៈនោះ​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់ ហើយ​កម្លាំង​បាន​ឃាត់​ត្រួតពិនិត្យ​បាន​ប្រទះ​ឃើញ​គ្រឿងញៀន​នៅ​ជាប់​ខ្លួន​ទើប​ចាប់ខ្លួន​នាំ​ទៅ​សួរនាំ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ