ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​បែកធ្លាយ​ពាង​ប្រហុក​… ត្រូវ​បាន​មេ​ធំចាត់ការ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គេហទំព័រ​ហ្វេ​ស​ប៊ុ​កកោះ​សន្តិភាព កាលពី​ថ្ងៃ​ទី​២៩ កញ្ញា បាន​ចុះ​ផ្សាយ រឿង​បែកធ្លាយ​ពាង​ប្រហុក​របស់​លោក​នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​មហាផ្ទៃ ២​ទៅ​៣​នាក់​មាន​បងប្អូន​រកស៊ី​ជួញដូរ​គ្រឿងញៀននោះ​។ នៅ​​យប់​ថ្ងៃ​ទី​០២ តុលា…

រាជធានី​ភ្នំពេញ ៖ គេហទំព័រ​ហ្វេ​ស​ប៊ុ​កកោះ​សន្តិភាព កាលពី​ថ្ងៃ​ទី​២៩ កញ្ញា បាន​ចុះ​ផ្សាយ រឿង​បែកធ្លាយ​ពាង​ប្រហុក​របស់​លោក​នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​មហាផ្ទៃ ២​ទៅ​៣​នាក់​មាន​បងប្អូន​រកស៊ី​ជួញដូរ​គ្រឿងញៀននោះ​។ នៅ​​យប់​ថ្ងៃ​ទី​០២ តុលា ឆ្នាំ២ឥ១៨ លោកនាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​មាន​​ប្រសាសន៍​តាម​ទូរស័ព្ទ​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​នាម​លោកនាយ​ឧត្តម​អគ្គស្នងការ​រង​ទទួល​​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក​បាន​អរគុណ​ណាស់ ចំពោះ​កិច្ច​សហ​ការ​ផ្ដល់​ព័ត៌មាន​នេះ ។

លោក​អគ្គ​ស្នងការ​រង​នគរ​បាល​ជាតិ​​បន្ត​ថា ខ្ញុំ​បាន​ពិនិត្យលើ​បញ្ហា​នេះ​រួច​ហើយ រឿង​ដែល​ថា មាន​មន្ត្រី និង​នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ខ្លះ មាន​បងប្អូន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿង​ញៀន ហើយ​ខ្លះ​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​គ្រឿងញៀន​នោះ ប៉ុន្តែ​សា​ម៉ី​ខ្លួន​ដែល​ថា នាយក​រង ឬ​មន្ត្រី​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន មិន​ទាន់​ឃើញ​មាន​សកម្មភាព​ល្មើស ឬ​ឃុប​ឃិត​ណាមួយ​នៅឡើយ​ទេ ។

លោក​អគ្គ​ស្នងការ​រង​នគរ​បាល​ជាតិ​បន្ត​ទៀតថា ខ្ញុំ​បាន​កំណត់​ច្បាស់​ហើយ ព្រមទាំង​អប់​រំ​ណែនាំ​មន្ត្រី​យើង មិន​ឲ្យ​មាន​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​ឡើយ ! ខ្ញុំ​នឹង​បន្ត​គ្រប់គ្រង ពិនិត្យ និង​អនុវត្តន៍​តាម​វិន័យ​នគរបាល​ជាតិ តាម​ច្បាប់ ដោយ​មិន​យោគយល់​ឡើយ បើសិនជា​រក​ឃើញ​មន្ត្រី​នគរបាល​ជាតិ​បម្រើ​ការងារ​នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ខិលខូច ឬ បាន​ប្រព្រឹត្តិ​បទល្មើស​នោះ​មែន ។

គួរ​រំលឹក​ថា ៖ បែកធ្លាយ​នាយករង​មន្ទីរ​ប្រឆាំង​ញៀន​២​ទៅ​៣​នាក់ មាន​បងប្អូន​ជួញដូរ​គ្រឿងញៀន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ