ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​បុណ្យ​ទាន​មក​ដល់​យ៉ាង​ហោចទៅ​ឱ្យ​បាន​១​វត្ត

5 ឆ្នាំ មុន

រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​បាន​និង​កំពុង​ប្រព្រឹត្ត​ទៅ​យ៉ាង​គគ្រឹកគគ្រេង បរិស័ទ​ដែល​សង្វាត​បុណ្យ​កុសល​ក៏​នាំ​គ្នា​ទៅ​វត្ត​អារាម​ព្រោងព្រាត សូម​សាធុជន សប្បុរស​ទាំងឡាយ​ប្រញាប់​រូតរះ​ធ្វើបុណ្យ​កុសល​យ៉ាង​ហោច​ក៏​ទៅ​ឱ្យ​បាន​មួយ​វត្ត​នឹង​គេ ដើម្បី​ជា​ប្រយោជន៍​ចម្លង​ជីវិត​យើង​ទៅ​កាន់​ទី​សុខសាន្ត​ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត ព្រោះ​វ័យ​របស់​យើង​រមែង​កន្លង​ផុត​ទៅ រាល់​ៗ​ដង្ហើម រាល់​ៗ​វិនាទី ពុំ​មាន​សម្រាក…

រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​បាន​និង​កំពុង​ប្រព្រឹត្ត​ទៅ​យ៉ាង​គគ្រឹកគគ្រេង បរិស័ទ​ដែល​សង្វាត​បុណ្យ​កុសល​ក៏​នាំ​គ្នា​ទៅ​វត្ត​អារាម​ព្រោងព្រាត សូម​សាធុជន សប្បុរស​ទាំងឡាយ​ប្រញាប់​រូតរះ​ធ្វើបុណ្យ​កុសល​យ៉ាង​ហោច​ក៏​ទៅ​ឱ្យ​បាន​មួយ​វត្ត​នឹង​គេ ដើម្បី​ជា​ប្រយោជន៍​ចម្លង​ជីវិត​យើង​ទៅ​កាន់​ទី​សុខសាន្ត​ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត ព្រោះ​វ័យ​របស់​យើង​រមែង​កន្លង​ផុត​ទៅ រាល់​ៗ​ដង្ហើម រាល់​ៗ​វិនាទី ពុំ​មាន​សម្រាក យើង​ក៏​កាន់តែ​ឈាន​ទៅ​រក​សេចក្តីស្លាប់​បន្តិច​ម្តង​ៗ ។

បើ​ពេលវេលា​កន្លង​ហួស​ទៅ​ហើយ យើង​មិន​អាច​ហៅ​ឱ្យ​ត្រឡប់​មក​វិញ​បាន​ទេ ឯ​វ័យ​របស់​យើង​ដែល​ឆ្លង​ផុត​ទៅ​ហើយ ក៏​មិន​អាច​នឹង​ហៅ​ឱ្យ​ត្រឡប់​មក​ក្រោយ​វិញទៀត​បាន​ដូច​គ្នា ដូច្នេះ​មាន​តែ​បុណ្យ​កុសល​ហ្នឹងហើយ​ជាទី​ពឹង​ពិតប្រាកដ​សម្រាប់​ជីវិត​យើង ។

ទ្រឹស្តី​ពុទ្ធសាសនា​បាន​ពន្យល់​ថា កា​លោ យល​តិ ភូ​តា​និ ល​ព្វា​នេ​វ ល​ហត្ត​នា កាល​វេលា​រមែង​ទំពា​ស៊ី​នូវ​សព្វ​សត្វ ព្រម​ជាមួយនឹង​ខ្លួន​របស់​វា​ផង បើ​សាធុជន​យល់​ច្បាស់​យ៉ាងនេះ​ហើយ​គប្បី​ប្រញាប់ប្រញាល់​សាង​សន្សំ​នូវ​អំពើ​ល្អ នូវ​អ្វី​ដែល​មាន​ផលប្រយោជន៍​ទុក​សម្រាប់​ខ្លួន​និង​បច្ឆាជន​កុំឱ្យ​ពេលវេលា​ទំពា​ស៊ី​នូវ​ប្រយោជន៍​របស់​យើង​ទៅ​ទទេ​ៗ​ឥត​ការ ។

ត​តិ វ​ស្ស​ដ្ឋ​កម្ម​ន្តេ អត្ថា អ​ច្ចេ​ន្តិ ប្រយោជន៍​រមែង​កន្លង​ហួស​ជន​ដែល​បោះបង់​ចោលការ​ងារ ។​សេចក្តី​ថា បុគ្គល​ដែល​ចូល​ចិត្ត​និយាយ​ថា ខ្លួន​មាន​វ័យ​នៅ​ក្មេង ចូល​ចិត្ត​ថា មាន​ពេលវេលា​នៅ​ច្រើន​ទៀត ដើម្បី​ធ្វើ​នូវ​អំពើ​ដែល​គួរ​ធ្វើ​។

ដោយសារ​តែ​ការ​យល់​ខុស​បែប​នេះ​ក៏​ចេះ​តែ​បណ្តោយ​ឱ្យ​ពេលវេលា​កន្លង​ទៅ​ទទេ​ៗ ឯ​គុណប្រយោជន៍​ក៏​រមែ​ង​កន្លង​ទៅ​ជាមួយនឹង​ពេលវេលា​ផង​ដែរ ព្រោះ​ពេលវេលា​នេះឯង​ជា​តួ​សំខាន់​នៃ​គុណប្រយោជន៍​បច្ចុប្បន្ន ។